ប្រកួតក្នុងលីកកំពូលអង់គ្លេសនៅព្រឹកថ្ងៃអាទិត្យនេះម្ចាស់ផ្ទះ Newcastle បានបើកទ្វាផ្ទះទទួលស្វាគមន៍ក្រុមភ្ញៀវ Man City ប៉ុន្តែមិនបានទទួលលទ្ធផលល្អដូចការរំពឹងទុកឡើយ។ ក្រុមភ្ញៀវ Man City ស្របពេលនៃការវិលត្រឡប់របស់កីឡាករកំពូលអ្នកបម្រើឆ្នើម De Bryune បានស៊ុតបានដល់ទៅ៣គ្រាប់ទល់នឹង២គ្រាប់យកបាន៣ពិន្ទុដើម្បីបន្តឈរនៅលើកំពូលតារាងនៅសប្តាហ៍នេះ។ De Bryune ក្នុងការវិលត្រឡប់នេះធ្វើបានល្អបំផុតដោយអាចរកមួយគ្រាប់បានខ្លួនឯងហើយនិងអាចបញ្ចូនគ្រាប់បាល់ឲ្យមិត្តក្រុមកីឡាករ Bobb រកបានគ្រាប់ជ័យជំនះទៀតផង។ ៣ពិន្ទុនេះធ្វើឲ្យ Man City បន្តឈរនៅកំពូលតារាងមាន៤៣ពិន្ទុតាមពីក្រោយក្រុមលេខ១គឺហង្សក្រហម...
ភ្នំពេញ៖ នាថ្ងៃ១៣ ខែមករា ឆ្នាំ២០២៣ គណៈកម្មាធិការប៉ារ៉ាអូឡាំពិកកម្ពុជាបានសហការជាមួយសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្តតេស្តិ៍សម្ថតភាពកីឡាករ-កីឡាការិនីមានពិការភាពលើវិញ្ញាសារផ្សេងៗសម្រាប់ត្រៀមប្រកួតការជ្រើសរើសជើងឯកថ្នាក់ជាតិ និងត្រៀមចូលរួមទៅប្រកួតអាស៊ានប៉ារ៉ាហ្គេមនៅប្រទេសថៃឆ្នាំ ២០២៦ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក។ លោក យ សុភក្ត្រា ប្រធានគ្រប់គ្រងផ្នែកកីឡាអត្តពលកម្មនៃគណៈកម្មាធិការប៉ារ៉ាអូឡាំពិកកម្ពុជាបាននិយាយថា កីឡាករ-កីឡាការិនីមានពិការភាព ៣៥រូប ក្នុងនោះកីឡាករ ២៧នាក់ កីឡាការិនី៨នាក់ ពិការភាពភ្នែក ៣២នាក់ និងពិការកាយសម្បទា ៣នាក់។ ការធ្វើតេស្តិ៍សម្ថតភាពលើវិញ្ញាសាររត់ចម្ងាយ...
ភ្នំពេញ ៖ នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ លោក គុជ គីមឡុង ប្រធានសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា និងលោក ទុយ ប៊ុនហឿន អនុប្រធាន នាយកដ្ឋាន អប់រំកាយ និងកីឡា នៃក្រសួងអប់រំ យុវជន និងកីឡាបានអញ្ជើញ ចូលរួមពិធីបិទវគ្គបណ្តុះបណ្តាល គ្រូបង្វឹកកីឡាអុកចត្រង្គ កម្រិតជាតិ...
ភ្នំពេញ ៖ ក្លិបកីឡាការ៉ាតេ-ដូ ក្រសួងការពារជាតិដណ្តើម បានមេដាយមាស ៥ គ្រឿង ខណៈក្លិបកីឡាការ៉ាតេ-ដូ ក្រសួងមហាផ្ទៃ និងក្លិបកីឡាការ៉ាតេ-ដូ ហនុមានឈ្នះមេដាយមាស២ គ្រឿង ដូចគ្នាក្នុងព្រឹត្តិការណ៍ ការប្រកួតកីឡា ការ៉ាតេ-ដូជ្រើសរើសជើងឯក ថ្នាក់ជាតិឆ្នាំ ២០២៣ ដែលរៀបចំឡើង ដោយសហព័ន្ធកីឡាការ៉ាតេ-ដូកម្ពុជានៅ នៅថ្ងៃបើកឆាក ដំបូងនាថ្ងៃទី១២ ខែមករា...
ចិន ៖ លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការ នៃសហព័ន្វកីឡារាំកម្ពុជា បានមានប្រសាសន៍ ពីប្រទេសចិនថា ការចូលរួមកិច្ចប្រជុំមហាសន្តិបាត សហព័ន្ធកីឡារាំអាស៊ីប្រចាំឆ្នាំ ២០២៣ “ 2023 DanceSport Asia” នៅទីក្រុង Chengdu ប្រទេសចិន របស់សហព័ន្ធកីឡារាំកម្ពុជា ទទួលបានលទ្ធផលផ្លែផ្កា ជាច្រើនក្នុងមហាសន្តិបាត...
ភ្នំពេញ ៖ ក្លិបកីឡាការ៉ាតេ-ដូចំនួន ៥ បានបញ្ជូនកីឡាករ-កីឡាការិនីច្រើនជាងគេ ក្នុងចំណោមចំនួនក្លិប២៥ ចូលរួមព្រឹត្តិការណ៍ ការប្រកួត កីឡាការ៉ាតេ-ដូជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ដែលរៀបចំឡើង ដោយសហព័ន្ធកីឡាការ៉ាតេ-ដូកម្ពុជានៅ ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ។ ក្នុងឱកាសពិធី បើកព្រឹត្តិការណ៍ ការប្រកួតកីឡាការ៉ាតេ-ដូជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៣ រៀបចំឡើង ដោយសហព័ន្ធកីឡា ការ៉ាតេ-ដូកម្ពុជា ក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភប្រចាំឆ្នាំរបស់ក្រសួងអប់រំ...
យោងតាមការចេញផ្សាយ របស់ RT កីឡាករខ្សែប្រយុទ្ធស្លាប Jadon Sancho ត្រូវបានគេមើលឃើញថា បានធ្វើដំណើរ ចុះចតមកដល់ទឹកដី អាល្លឺម៉ង់ហើយកាលពីយប់ថ្ងៃពុធ ម្សិលមិញនេះ។ ប្រភពដដែលបានសរសេរទៀតថា ការវិលត្រឡប់មកវិញលើកនេះ គឺក្នុងគោលបំណងដើម្បីអាចមកចូលរួមក្លឹប Dortmund វិញបន្ទាប់ពីបានជួបបញ្ហាមិនគួររំពឹង ទុកជាមួយនឹងក្លឹបបិសាចក្រហម Man UTD នាពេលកន្លងមក។ Sancho កីឡាករខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស...
The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាកីឡាករខ្សែការពារ Thomas Partey ដែលកំពុងបន្តព្យាបាល របួសនោះអាចនឹងវិលត្រឡប់មក ជួយក្លឹបកាំភ្លើងធំ Arsenal ហើយត្រឹមចុងខែនេះ។ កីឡាករខ្សែបម្រើ ការពារសញ្ជាតិ ហ្គាណារូបនេះបានទទួលរងរបួស ជាបន្តបន្ទាប់ច្រើនកន្លែង ចាប់តាំងតែពីដើមរដូវកាលមកម្ល៉េះ ប៉ុន្តែទោះបីជាយ៉ាងណាក្តីការវិលត្រឡប់នេះ នៅមុនកាលកំណត់ ដែលគ្រួពេទ្យជឿជាក់ថា គាត់នឹងអាចជាសះស្បើយ។ Partey វ័យ៣០ឆ្នាំរូបនេះ...
ភ្នំពេញ៖ ក្លិបកីឡាវាយកូនឃ្លីលើតុ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ទទួលបានមេដាយប្រាក់លើវិញ្ញាសាក្រុមបុរសក២ក្នុងការប្រកួតកីឡាវាយកូនឃ្លីលើតុជ្រើស រើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣ និងដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ ថ្ងៃជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩-២០២៤ នៅសាលដំបូលសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។ ក្លិបកីឡាវាយកូនឃ្លីលើតុ Li Xing Group ដណ្តើមបានមេដាយមាស ខណៈក្លិបកីឡាវាយកូនឃ្លីលើតុ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ទទួលបានមេដាយប្រាក់ ក្លិបកីឡាវាយកូនឃ្លីលើតុ និម្មិតកំពង់ឆ្នាំង និងក្លិបកីឡាវាយកូនឃ្លីលើតុ NGO...
ភ្នំពេញ៖ លោកវរសេនីយឯក ឈាង សុវណ្ណរតនា មេបញ្ជាការរងកងអន្តរាគមន៍ពិសេសទ័ពពិសេស២៤៦ និងជាប្រធានក្លិប ការ៉ាតេ-ដូ ហនុមានបានមានប្រសាសន៍ថា ក្រុមកីឡាករ-កីឡាការិនីក្លិបការ៉ាតេ-ដូ ហនុមាន បានត្រៀមខ្លួនរួចហើយដើម្បីចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាការ៉ាតេ-ដូជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៣ ក៏ជាឆ្នាំទី៣របស់ក្លិបចូលរួមការប្រកួតទំាងប្រយុទ្ធ និងកាតា។ លោកបាលើកឡើងក្នុងឱកាសជួបសំណេះសំណាល់ជាមួយក្រុមកីឡាករ-កីឡាការិនិក្លិប ការ៉ាតេ-ដូ ហនុមានប្រព្រឹត្តនៅថ្ងៃទី ១០ ខែមករា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាមុនចេញទៅចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាការ៉ាតេ-ដូជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៣ដែលរៀបចំឡើងដោយសហព័ន្ធកីឡាការ៉ាតេ-ដូកម្ពុជានៅសាលប្រជុំសាកលវិទ្យាល័យភូមិន្ទភ្នំពេញប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤។...