ភ្នំពេញ ៖ ក្លិបកីឡាវាយកូនបាល់ ក្រសួងមហាផ្ទៃ គ្រងតំណែងជើងឯក នៃការប្រកួតកីឡា វាយកូនបាល់ ជ្រើសរើសជើងឯក ប្រចាំឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ នៅភ្នំពេញនាទីលានហ្វឹកហាត់ របស់សហព័ន្ធក្នុងពហុកីឡដ្ឋានជាតិ អូឡាំពិក រាជធានីភ្នំពេញ ក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភប្រចាំឆ្នាំ របស់ក្រសួងអប់រំ យុវជន...
ភ្នំពេញ៖ក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជានៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣បានបើកកិច្ចប្រជុំ(សេចក្តីព្រាង) “យន្តការដឹកនាំគ្រប់គ្រងកីឡាគឺ “ការពិគ្រោះយោបល់ ពិភាក្សាគ្នាក្នុងតួអង្គសសរស្ដម្ភយុទ្ធសាស្រ្តកីឡាទាំងបី” ជាមួយសហព័ន្ធកីឡាជាតិទំាងអស់ក្រោមអធិបតីភាពដ៍លោកបណ្ឌិតថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ព្រមទំាងអនុប្រធាន...
យោងតាមការចេញផ្សាយរបស់ The Goal នៅថ្ងៃនេះបានឲ្យដឹងថាកីឡាករខ្សែ ប្រយុទ្ធស្លាប Noni Madueke មកដល់ពេលនេះ តែងតែមានលេចឬពាក្យចចាមអារ៉ាមថា នឹងអាចធ្វើការផ្ទេរទៅលេង ជាមួយនឹងក្លឹបផ្សេងទៀតហើយ ក្នុងលក្ខខណ្ឌខ្ចីជើង។ ទំរង់លេងមិនសូវល្អពិបាក នាំឲ្យកីឡាករមិនអាចស្ថិត នៅក្នុងបញ្ជីជម្រើស១១នាក់ដំបូង បានឡើយហើយកីឡាករឈុត វ័យក្រោម២១ឆ្នាំ របស់អង់គ្លេសរូបនេះគឺ នឹងក្លាយទៅជាកីឡាករម្នាក់ ក្នុងចំណោមកីឡាករទាំង៧នាក់ ដែលក្លឹបនឹងត្រូវរៀបចំក្លឹបថ្មី ឲ្យលេងនៅខែមករាខាងមុខនេះ។...
ភ្នំពេញ ៖ អង្គការផ្កាយសមុទ្របានរៀបចំ កម្មវិធីការប្រកួតបាល់ទាត់ សប្បុរសធម៌ លើកទី២របស់ខ្លួន ប្រព្រឹត្តទៅដោយជោគជ័យ កាលពីពេលថ្មីៗនេះ ដោយបាននាំយកនូវភាព សប្បាយរីករាយ និងទំនាក់ទំនងល្អ រវាងគ្នាដោយមានការចូលរួមចំណែក ពីបណ្ដាក្រុមហ៊ុននានា ចំនួន ១១ ផ្សេងៗគ្នា មកជួបជុំគ្នាលេង កីឡា ពង្រឹងសុខភាព និងជាពិសេសគាំទ្រ ដល់ការងារអង្គការផ្កាយសមុទ្រ ក្នុងការផ្តល់ឱកាសដល់កុមារក្រីក្រកម្ពុជា...
ភ្នំពេញ៖ ក្រុមកីឡាករ-កីឡាការិនីគុនល្បុក្កតោរបស់ក្រសួងមហាផ្ទៃគ្រងតំណែងជើងឯកនៃព្រឹត្តិការណ៍ការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៣ បន្ទាប់ពីក្រុមនេះដណ្តើមមេដាយច្រើនជាងគេក្នុងក្លិប-សមាគមគុនល្បុក្កតោទំាង ៩ ចូលរួមឆ្នាំនេះ រៀបចំដោយសហហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភប្រចាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ចំពោះក្រុមកីឡាករ-កីឡាការិនីគុនល្បុក្កតោរបស់ក្រសួងមហាផ្ទៃ ដណ្តើមមេដាយមាស ៧ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយប្រាក់ ៤ គ្រឿង ក្រុមកីឡាករ-កីឡាការិនីគុនល្បុក្កតោរបស់រាជព្រឹក្ស (ខេត្តស្ទឹងត្រែង) ដណ្តើមមេដាយមាស ៣...
ភ្នំពេញ៖ព្រឹត្តិការណ៍ការ ប្រកួតកីឡាប្រដាល់គុនខ្មែរ មានរហ័សនាម “ការប្រកួតកីឡាប្រដាល់អន្តរជាតិ គុនខ្មែរប៉ុស្តិ៍លេខ៥” លើសង្វៀន TV5 ព្រែកកំពឹស នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ អ្នកប្រដាល់ថៃ ២ រូបបានយកឈ្នះអ្នកប្រដាល់គុនខ្មែរ ជើងខ្លាំងកម្ពុជា ដោយពិន្ទុ ខណៈអ្នកប្រដាល់ថៃម្នាក់ទៀតបានត្រឹមស្មើគ្នា ។ អ្នកប្រដាល់ជើងរន្ទះកម្ពុជា សោម វិឆ័យ ក្លិបវិបុលដារិទ្ធពោធិ៍សែនជ័យប្រកួតចាញ់ពិន្ទុអ្នកប្រដាល់ថៃ...
ខេត្តកែប ៖ ក្រុមកីឡាករ-កីឡាការិនីសមាគមកីឡាទ្រីយ៉ាត្លុង កងយោពលខេមរភូមិន្ទ (ក្រសួងការពារជាតិ) ការពារតំណែងជើងឯក ក្នុងការប្រកួតកីឡាទ្រីយ៉ាត្លុង ជ្រើសរើសជើង ឯកថ្នាក់ជាតិ ប្រចាំឆ្នាំ ២០២៣ នៅខេត្តកែបដែលរៀបចំ ដោយសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា ក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភរបស់ ក្រសួងអប់រំ យុវជន និងកីឡា ។ ក្នុងឱកាសពិធីបិទការប្រកួតកីឡាទ្រីយ៉ាត្លុង ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ...
ខេត្តកែប៖ ក្រុមកីឡាករ-កីឡាការិនីសមាគមកីឡាទ្រីយ៉ាត្លុងកងយោពលខេមរភូមិន្ទ (ក្រសួងការពារជាតិ) ការពារតំណែងជើងឯកក្នុងការប្រកួតកីឡាទ្រីយ៉ាត្លុងជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ ២០២៣ នៅខេត្តកែបដែលរៀបចំដោយសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ក្នុងឱកាសពិធីបិទការប្រកួតកីឡាទ្រីយ៉ាត្លុងជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ ២០២៣ ដោយមានការអញ្ជើញជាកិត្តិយសពីសំណាក់លោក ហួរ មិថុនា អភិបាលរង នៃគណៈអភិបាលខេត្តកែបតំណាងលោកអភិបាលខេត្ត និងលោក ងិន សុខបញ្ញា អគ្គលេខាធិការនៃសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាតំណាងឲ្យលោកប្រធាន។ លទ្ធផលការប្រកួត៖វិញ្ញាសាអាគ័រត្លុងយុវនារីអាយុក្រោម ១៨ ឆ្នាំ...
JEDDAH៖ ព្រឹត្តិការណ៍ Club World Cup ស្វាគមន៍ Manchester City និង Fluminense ឈានចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រចាប់ពីថ្ងៃច័ន្ទនៅទីក្រុងកំពង់ផែសមុទ្រក្រហមនៃទីក្រុង Jeddah ត្រូវបាន FIFA ផ្តល់រង្វាន់សម្រាប់ប្រទេសសម្បូរប្រេងកាលពីខែកុម្ភៈ ជាសញ្ញាបង្ហាញយ៉ាងច្បាស់ឆ្ពោះទៅរកគោលបំណងរួមរបស់ពួកគេក្នុងការរៀបចំការប្រកួតបាល់ទាត់ពិភពលោកផ្នែកបុរស យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ ។ គោលដៅនោះ សុទ្ធតែអាចបញ្ជាក់បាននៅឆ្នាំក្រោយ បន្ទាប់ពីការសម្រេចចិត្តដែលមិននឹកស្មានដល់របស់ FIFA...
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹប Sevilla បានសម្រេចចិត្តឈានទៅដល់ការបណ្តេញចេញគ្រូបង្វឹកថ្មីលោក Diego Alonso ក្រោយបានធ្វើការជាមួយគ្នាត្រឹមតែ៦៧ថ្ងៃ។ លោក Alonso បានដឹកនាំក្លឹបបានចំនួនត្រឹមតែ១៣ប្រកួតប៉ុណ្ណោះដែលទទួលបានជ័យជំនះត្រឹមតែ២ប្រកួតហើយចុងក្រោយបរាជ័យក្រោមថ្វីដៃក្លឹប Getafa ក្នុងលទ្ធផល៣ទល់នឹង០យ៉ាងដំណំផងដែរ។ ប៉ុន្មានម៉ោងក្រោយបរាជ័យចុងក្រោយនេះក្លឹបបានប្រកាសចែកផ្លូវគ្នាជាមួយនឹងលោក Alonso តែម្តងខណៈដែលលោកទើបតែបានមកចូលរួមក្លឹបកាលពីខែតុលា។ បច្ចុប្បន្ន Sevilla កំពុងឈរនៅក្បែរទៅនឹងក្រុមដែលត្រូវគេកាត់ចោលទៅរដូវកាលក្រោយដែលចាំបាច់ប្រធានក្លឹបត្រូវធ្វើការសម្រេចចិត្តភ្លាមៗចំពោះបញ្ហានេះនិងស្តារស្ថានភាពឡើងវិញតាមរយៈការស្វែងរកគ្រូបង្វឹកថ្មី៕ ប្រែសម្រួល៖ស៊ុនលី