ភ្នំពេញ៖ នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកបណ្ឌិត ឆាល អេសយ៉ាង ប្រធានសហព័ន្ធសន្តិភាពសកលនិងជាតំណាងឲ្យប្រធានសហព័ន្ធកីឡាតុងហ្គីលម៉ូដូពិភពលោក លោក អៀ ធូ អនុប្រធានសហព័ន្ធកីឡា តុងហ្គីលម៉ូដូកម្ពុជា និងលោកអគ្គលេខាធិការសមាគមកីឡាតុងហ្គីលម៉ូដូខេត្តកំពត ខេត្តសៀមរាប និង ខេត្តបាត់ដំបង បានអញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលអាជ្ញាកណ្ដាល និងចៅក្រម ក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភពីក្រសួង អប់រំយុវជន...
ភ្នំពេញ៖ ក្រុមកីឡាករ-កីឡាការិនីប៉ូល និងប៉េតង់កងយោធពលខេមរភូមិន្ទនៃក្រសួងការពារជាតិនៅតែរក្សាឥទ្ធិពលរបស់ខ្លួនលើប្រភេទកីឡាមួយនេះដដែល ដោយគ្មានក្រុមប៉ូល និងប៉េតង់ខេត្ត និងក្រសួងដទៃអាចដណ្តើមតំណែងជើងឯកប្រចាំឆ្នាំ បន្ទាប់ពីក្រុមកីឡាប៉ូល និងប៉េតង់ក្រសួងការពារជាតិដណ្តើមមេដាយមាសចំនួន ៣ គ្រឿងក្នុងចំណោម ៦វិញ្ញាសា។ លោក សុខ សូកាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា លោកឧត្តមសេនីយឯក តែម ម៉ឺន អនុរដ្ឋលេខាធិការ...
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបយក្សអេស្បាញ Real Madrid បានដាក់ផែនការថ្មីមួយក្នុងការបន្តកុងត្រាថ្មីជូនគ្រូបង្វឹកលោក Carlo Ancelotti ខណៈដែលបច្ចុប្បន្នវាមានសុពលភាពត្រឹមចុងរដូវកាលនេះប៉ុណ្ណោះ។ បុរសជនជាតិអ៊ីតាលីវ័យ៦៤ឆ្នាំរូបនេះបានចូលរួមជាមួយនឹង Real Madrid សាជាថ្មីកាលពីឆ្នាំ២០២១ប៉ុន្តែកុងត្រាបានឈានចូលមកដល់ទីបញ្ចប់់ប៉ុន្តែជឿជាក់ថាគាត់នឹងអាចទទួលបានកុងត្រាថ្មីដែលមានរយៈពេល២ឆ្នាំបន្ថែមទៀត។ គួរឲ្យដឹងដែរថាកន្លងមកគ្រូបង្វឹករូបនេះ ក៏តែងតែមានដំណឹងអំពីការសម្រេចចិត្ត ទៅចូលរួមក្នុងការដឹកនាំក្រុមជម្រើសជាតិប្រេស៊ីលផងដែរប៉ុន្តែលោកមិនដែលបានបង្ហាញបំណងនិងផែនការនៃការចាកចេញពី Real Madrid នៅឡើយនោះទេ៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ៖ ក្រុមកីឡាករ-កីឡាការិនីកីឡាតេក្វាន់ដូ ITF ចំនួន៦ក្លិបបានដណ្តើមបានមេដាយមាសនៃការប្រកួតកីឡាតេក្វាន់ដូ ITF ពានរង្វាន់លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសារធារណៈ ឆ្នាំ២០២៣ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលជាថ្ងៃដំបូងការប្រកួត ហើយការប្រកួតរៀបចំឡើងដោយសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ក្រុមកីឡាករ-កីឡាការិនីកីឡាតេក្វាន់ដូ ITF ចំនួន៦ក្លិបរួមមាន ក្លិបកីឡាតេក្វាន់ដូ...
ភ្នំពេញ៖ ការប្រកួតកីឡាវាយកូនបាល់រំលឹកខួបលោក ទេព ឃុណា លើទី២៨ ឆ្នាំ២០២៣ “28th Annual Tep Kunnah Memorial Cup 2023” ដែលជាអតីតកីឡាករវាយកូនបាល់លំដាប់លេខ១ ក្នុងទសវត្សរ៍ទី៦០ នៅទីលានកីឡាវាយកូនបាល់ នៃពហុកីឡដ្ឋានជាតិមរតកតេជោចាប់ផ្តើមការប្រកួតជាផ្លូវការហើយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ រៀបចំដោយសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាផ្ទាល់។ លោក ជា...
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបកាំភ្លើងធំ Arsenal និងតោខៀវ Chelseaនឹងបានត្រឹមខកចិត្តយ៉ាងខ្លាំងចំពោះកីឡាករខ្សែប្រយុទ្ធ Ivan Toney ក្រោយទទួលដំណឹងថាកីឡាករនឹងបន្តកុងត្រាថ្មីជាមួយនឹង Brentford។ កីឡាករ Toney តាំងតែពីខែមករាមានព័ត៌មានលេចឬថានឹងអាចចាកចេញពីក្លឹបដោយសារតែមានការចាប់អារម្មណ៍ពីសំណាក់ក្លឹបយក្សទាំងពីររបស់អង់គ្លេសគឺ Chelsea និង Arsenal ខណៈដែលកុងត្រារបស់គាត់នៅបន្តនៅឡើយរហូតដល់ឆ្នាំ២០២៥។ ប៉ុន្តែ Brentford ជឿជាក់ថាកុងត្រាថ្មីនឹងអាចធ្វើឡើងហើយធ្វើឲ្យតម្លៃខ្លួនរបស់កីឡាករខ្សែប្រយុទ្ធអង់គ្លេសរូបនេះកើនឡើងពី៨០លានផោន ទៅដល់១០០លានផោនជាមិនខានក្នុងពេលឆាប់ៗនេះ៕...
ភ្នំពេញ ៖ ក្រុមកីឡាករ-កីឡាការិនីវាយសី១៦៧ នាក់បានចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡាវាយសី ជ្រើសរើសជើងឯក ថ្នាក់ជាតិឆ្នាំ២០២៣ នៅសាលវាយសី នៃពហុកីឡដ្ឋានជាតិ ក្នុងចំណោមក្លិប និងសមាគមកីឡាវាយសី ចំនួន១៦ ចូលរួម រៀបចំដោយ សហព័ន្ធកីឡាវាយសី និងក្រសួងអប់រំ យុវជន និងកីឡា ។ ព្រឹត្តិការណ៍ការប្រកួតកីឡាវាយសីជ្រើសរើសជើងឯក ថ្នាក់ជាតិឆ្នាំ២០២១ ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៧...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ទោ ខូវ ឆាយ នាយកមជ្ឈមណ្ឌលកីឡា កងយោធពលខេមរភូមិន្ទ ត្រូវបានតែងតាំង ជាអនុប្រធានសហព័ន្ធកីឡា ប្រដាល់គុនខ្មែរជាផ្លូវការ ដោយយោងតាមស្មារីសន្និបាត វិសាមញ្ញរបស់សហព័ន្ធកីឡា ប្រដាល់គុនខ្មែរនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នាការិយល័យ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ។ ក្នុងឱកាសតែងតាំង លោកឧត្តមសេនីយ៍ទោ ខូវ...
ធឿន ធារ៉ា (អក្សរឡាតំាងៈ Thoeun Theara) កើតនៅឆ្នាំ ១៩៩៨ នៅភូមិស្តៅ ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង។ ធឿន ធារ៉ា មានរហ័សនាមថា ពូថៅដៃពិឃាត។ ដូច្នេះហើយ ពេលគូប្រកួតជួបជាមួយ ធឿន ធារ៉ា ច្រើនតែខ្លបខ្លាចនឹងការលេងកែងដ៏ប៉ិនប្រសប់ មុតស្រួច តែងតែធ្វើឲ្យគូប្រកួតបែកលើថ្ងាស់...
កាលពីពេលថ្មីៗនេះ មានការចុះផ្សាយក្នុងសារព័ត៌មានធំៗជាច្រើនថា ខ្សែប្រយុទ្ធ Erling Haaland អាចនឹងចេញពី Manchester City ទៅចូលរួមជាមួយក្លឹប Real Madrid នាពេលអនាគត។ ប្រភពខ្លះហ៊ានអះអាងថាអាចនឹងរដូវកាលក្រោយតែម្ដង។ ក្រោយមានពាក្យចចាមអារ៉ាមបែបនេះ ភ្នាក់ងាររបស់ Haaland បានចេញមកបកស្រាយ។ Rafaela Primenta ភ្នាក់ងាររបស់ខ្សែប្រយុទ្ធ Haaland បាននិយាយថា...