ខ្សែប្រយុទ្ធព័រទុយហ្គាល់កីឡាករ Cristiano Ronaldo បាននិយាយប្រាប់អ្នកកាសែតកាលពីពេលថ្មីៗនេះថា ខ្លួនមិនមើលឃើញថាខ្លួនឯងលេងបាល់នៅអាយុ ៤០ ឬ ៤១ឆ្នាំនោះទេ។ កីឡាករវ័យ ៣៨ឆ្នាំរូបនេះបាននិយាយប្រាប់អ្នកកាសែតក្រោយពីប្រកួតរវាងព័រទុយហ្គាល់ ប៉ះនឹងស្លូវ៉ាគីថា៖ «មនុស្សជាច្រើនបាននិយាយថា ខ្ញុំនឹងលេងបាល់ដល់អាយុ ៤០ ឬ ៤១ឆ្នាំ»។ លោកបានបន្តថា៖ «ខ្ញុំមិនដាក់គោលដៅដល់ថ្នាក់នេះ»។ Ronaldo អះអាងថា ខ្លួនរៀបគោលដៅក្នុងរយៈពេលខ្លី ជាជាងសម្លឹងមើលវែងឆ្ងាយដូចកាលពីមុន។...
គ្រូបង្វឹកសញ្ជាតិអ៊ីតាលី លោក Antonio Conte កាលពីថ្ងៃម្សិលមិញនេះបានសារភាពថា លោកពិតជាបានបដិសេធសំណើរដ៏ធំមួយពីក្លឹបនៅប្រទេសអារ៉ាប៊ីសាអូឌីតក្នុងការទៅធ្វើការងារនៅទីនោះ។ យោងតាមការចេញផ្សាយរបស់ The Goal ទោះបីជាយ៉ាងណាក្តីគ្រូបង្វឹកដ៏មានបទពិសោធរូបនេះបានបញ្ជាក់ហើយថាលោកមានបំណងក្នុងការបង្វឹកជាមួយនឹងក្លឹបនៅទ្វីបអឺរ៉ុបច្រើនជាងដោយក្នុងនោះអាចមាន AS Roma ឬ Napoli។ ទោះបីជាយ៉ាងណាក្តីគ្រូបង្វឹករូបនេះក៏បានសំដែងនូវការស្តាយក្រោយដែលបានសម្រេចចិត្តចាកចេញពីក្លឹប Juventus ផងដែរកាលពីឆ្នាំ២០១៤ដែលកាលពីគ្រានោះលោកបានដឹកនាំក្លឹបបានយ៉ាងល្អបំផុតត្រឹមតែ៣រដូវកាលប៉ុណ្ណោះ៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ៖ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ លោក ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងប្រធានសហព័ន្ធកីឡាម៉ូតូទឹកម្ពុជា និងលោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងអនុប្រធានសហព័ន្ធកីឡាម៉ូតូទឹកម្ពុជាបានអញ្ជើញចូលរួមកិច្ចប្រជុំសរុបការងារសំខាន់ៗរបស់សហព័ន្ធក្រោយពីបញ្ចប់ការងារ SEA GAME 2023 ។ លោក ណុះ...
យោងតាមការចេញផ្សាយរបស់ The Goal បានសរសេរថាកីឡាករខ្សែ បម្រើប្រយុទ្ធរបស់ក្លឹប Barcelona កីឡាករ Gavi បានទទួលរងរបួស ក្នុងពេលកំពុងហ្វឹកហាត់ ជាមួយនឹងក្រុមជម្រើសជាតិ អេស្បាញ ។ កីឡាករវ័យ១៩ឆ្នាំរូបនេះ បានទទួលរងរបួសជាមួយ នឹងកីឡាករមិត្តរួមក្រុមម្នាក់ទៀតគឺ Nico Williams ហើយបច្ចុប្បន្នក្រុមការងារ កំពុងពិនិត្យតាមដានស្ថានភាព ប្រសិនបើពួកគេនឹងអាចវិលត្រឡប់វិញ ទាន់ការប្រកួតរបស់ក្រុមអេស្បាញ...
The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាកីឡាករ Christian Pulisic បានបង្ហាញ នូវអារម្មណ៍រីករាយយ៉ាងខ្លាំង ពេលដែលអាចវិលត្រឡប់មកចូលរួមជាមួយ នឹងក្រុមជម្រើសជាតិឡើងវិញ ។ ប្រភពដដែលបានឲ្យដឹងទៀតដែរថា កីឡាករខ្សែប្រយុទ្ធរបស់ក្លឹប AC Milan រូបនេះ នឹងត្រូវចូលរួមក្នុងការប្រកួត ឲ្យក្រុមជម្រើសជាតិអាមេរិក ប្រកួតមិត្តភាពប៉ះ នឹងក្រុមហ្គាណានិងក្រុមជម្រើសជាតិ អាល្លឺម៉ង់ផងដែរ។ កីឡាករខ្សែប្រយុទ្ធរូបនេះបានថ្លែង...
កីឡាករខ្សែ ប្រយុទ្ធ Neymar កាលពីថ្ងៃម្សិលមិញនេះ បានវិលត្រឡប់ចូលរួមហ្វឹកហាត់ ជាមួយនឹងក្រុមជម្រើសជាតិវិញហើយ ដើម្បីត្រៀមការប្រកួតដ៏សំខាន់ ។ The Goal បានសរសេរថា ការប្រកួតជម្រុះរវាងប្រេស៊ីល ដែលត្រូវប៉ះនឹងក្រុមវេណេស៊ុយអេឡា និងក្រុមអ៊ុយរ៉ាហ្គាយ នៃព្រឹត្តិការណ៍ពានរង្វាន់ពិភពលោក ឆ្នាំ២០២៦ នឹងមានវត្តមាន របស់កីឡាករ Neymar។ តារាឆ្នើមរបស់ក្លឹប Al Hilal...
លោក Diego Simeone នឹងបន្តកុងត្រាថ្មីក្នុងនាមជាគ្រូបង្គោលក្លឹបជាមួយក្លឹប Atletico Madrid ក្នុងពេលឆាប់ៗនេះ។ បើយោងតាមការចុះផ្សាយរបស់ Fabrizio Romano នៅក្នុងថ្ងៃនេះ។ ទាំងភាគីលោក Simeone និងខាងក្លឹប Atletico បានព្រមព្រៀងគ្នារួចរាល់ហើយដោយរង់ចាំតែចុះកុងត្រាប៉ុណ្ណោះ។ លោកបានដឹកនាំ Atletico រយៈពេល១២ឆ្នាំហើយ ដោយដឹកបាន ៦៣៨ប្រកួត ឈ្នះ៣៧៧ប្រកួត...
ភ្នំពេញ៖ សហព័ន្ធខែ្មរកីឡាហែលទឹកប្រកាសរៀបចំការប្រកួតកីឡាហែលទឹក និង FIN Swimming (ហែលជើងទា)ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅចាប់ថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ នៅអាងហែលទឹក នៃពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ។ សម្រាប់ប្រភេទកីឡាហែលទឹកកម្រិតអាយុ ដែលអាចចូលរួមប្រកួតបានគឺមាន ៖ផ្នែកបុរស៖កីឡាករ ត្រូវមានអាយុចាប់ពី ១២ឆ្នាំឡើងទៅ ផ្នែកនារី កីឡាការិនី ត្រូវមានអាយុចាប់ពី...
ភ្នំពេញ៖ ព្រឹត្តិការណ៍ការប្រកួតកីឡាប្រដាល់គុនខ្មែរមានរហ័សនាម “ការប្រកួតកីឡាប្រដាល់អន្តរជាតិ គុនខ្មែរប៉ុស្តិ៍លេខ៥” លើសង្វៀន TV5 ព្រែកកំពឹស នាថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២៣ កីឡាករប្រដាល់គុនខ្មែរកម្ពុជា ៣ រូប បានផ្តួលកីឡាករប្រដាល់ថៃឲ្យសន្លប់ និងបោះបង់ការប្រកួតមុនបញ្ចប់ទឹកទី៥ ដូចគ្នា ក្នុងការជួបប្រកួតគ្នាជាលក្ខណ:អន្តរជាតិ ។ អ្នកប្រដាល់គុនខ្មែរ សូត្រ វាសនា...
ក្រោយ Inter Miami បរាជ័យ 1-0 ក្រោមស្នាដៃ Cincinnati គ្រូបង្វឹក លោក Martino បាននិយាយពាក្យចចាមអារ៉ាមអំពីការផ្ទេរ Messi ទៅ Barcelona ក្នុងខែមករា ឆ្នាំ 2024 ខាងមុខនេះ។ ដំណឹងអំពីការផ្ទេរ Messi ទៅកាន់ Barcelona...