កីឡា

កីឡាការិនីហែលទឹក ឃឺន ចន្ទចរិយា ទទួលកំណត់ត្រា ថ្នាក់ជាតិថ្មី លើវិញ្ញាសា ១០០ម៉ែត្រ ហែលផ្ងារ នៃការប្រកួតពិភពលោក

ភ្នំពេញ ៖ កីឡាការិនីហែលទឹក ជម្រើសជាតិកម្ពុជា ឃឺន ចន្ទចរិយា បានកំណត់ត្រា ថ្នាក់ជាតិថ្មី លើវិញ្ញាសា ១០០ម៉ែត្រ របៀបហែលផ្ងារ ក្នុងថេរវេលា ១:០៩.៣១ វិនាទីក្នុងព្រឹត្តិការណ៍ ប្រកួតកីឡាហែលទឹក ជ្រើសរើសជើង ឯកពិភពលោកនៅ ទីក្រុងដូហា ប្រទេសកាតា ។

ចំណែក កីឡាករហែលទឹក ជម្រើសជាតិកម្ពុជា មនត្រស ផានសុវណ្ណអារុន ប្រកួតលើវិញ្ញាសា ៥០ម៉ែត្រ របៀបហែលមេអំបៅប្រើថេរវេលា ២៦.៩៣ វិនាទីជាប់ចំណាត់ថ្នាក់លេខ២ ក្នុងសេរីក្នុងចំណោម១០នាក់សេរីទី២ ។

រីឯលោក នាង សូរិទ្ធិយ៉ា អគ្គលេខាធិការរង សហព័ន្ធខ្មែរកីឡាហែលទឹក បានចូលរួមសន្និបាត លើកទី១៥ សហព័ន្ធកីឡាហែលទឹកអាស៊ី តំណាងសហព័ន្ធខ្មែរកីឡាហែលទឹក ដើម្បីបោះឆ្នោត ជ្រើសរើសតាំង សមាជិក បន្ថែមតួនាទីក្នុងសហព័ន្ធនាល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤។
ដោយ៖លី ភីលីព

Most Popular

To Top