ភ្នំពេញ៖ លោក បួនហ៊ីង សុធីយ៉ា អគ្គលេខាធិការនៃសហព័ន្ធកីឡាតេក្វាន់ដូITFកម្ពុជាតំណាងឲ្យលោក កែវ រេមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជានាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២បានដឹកនាំកិច្ចប្រជុំគណៈកម្មការ និងអាជ្ញាកណ្តាល ចៅក្រមនៅសាលហ្វឹកហាត់ក្នុងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាដើម្បីរៀបចំការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកថា្នក់ជាតិ ប្រចាំឆ្នាំ ២០២២។ ការប្រកួតកីឡាតេក្វាន់-ដូ ITF ជ្រើសរើសជើងឯកប្រថ្នាក់ជាតិប្រចាំឆ្នាំ ២០២២...
ខ្សែប្រយុទ្ធ Cristiano Ronaldo បាននិយាយនៅក្នុងពេល ទទួលពានកីឡាករព័រហ្គាល់ឆ្នើម នៅក្នុងថ្ងៃនេះថា គេចង់បន្តលេងឲ្យក្រុមជម្រើសជាតិព័រទុយហ្គាល់នៅក្នុងប្រកួត World Cup 2022 នេះក៏ដូចជាប្រកួត Euro 2024 ថែមទៀតផង។ Ronaldo បាននិយាយថា៖” យើងបានឆ្លងកាត់រួមដំណើរដ៏វែងឆ្ងាយមួយជាមួយគ្នា ក៏ប៉ុន្តែខ្ញុំសុំយកនូវឱកាសនេះដើម្បីនិយាយថាដំណើររបស់ខ្ញុំជាអ្នកទាំងអស់គ្នាមិនទាន់ចប់ទេ។ ខ្ញុំនូវមានកម្លាំងចិត្ត ពេញចិត្ត និងមានមិហច្ឆតាខ្ពស់ “។...
ខ្សែប្រយុទ្ធ Gareth Bale ដែលបច្ចុប្បន្នជាកីឡាកររបស់ក្លឹប Los Angeles (LAFC) ក្របខ័ណ្ឌ MLS បានឆ្លើយតបទៅនឹងសារព័ត៌មានទាក់ទងនឹងអាជីពរបស់គេនៅលីគអាមេរិកមួយនេះ ដោយថាគេពេញចិត្តនឹងនៅទីនេះ ព្រោះមានអ្នកគាំទ្រជួយគាំទ្របានខ្លាំងនៅក្នុងថ្ងៃនេះ។ Bale បានចប់កុងត្រានឹង Real Madrid រួចក៏បានផ្លាស់មក LAFC ក្នុងលក្ខខណៈ Free Agent ដោយមកទល់នឹងពេលនេះគឺចូលរួមលេងបាន១១ប្រកួត...
តូក្យូ ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា កីឡាការិនីវាយកូនបាល់ Naomi Osaka សម្រាប់ការប្រកួតដំបូង របស់នាងចាប់តាំងពី US Open បានឈានទៅជុំទី២នៃ Toray Pan Pacific Open នៅពេលកីឡាការិនីវាយកូនបាល់ Daria Saville របស់អូស្ត្រាលីបានចូលនិវត្តន៍ ដោយសាររបួសជង្គង់...
BEIRUT ៖ យោងតាមការ ចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បាននិយាយថា ក្រុមសិទ្ធិមនុស្សបានជំរុញ អ្នកឧបត្ថម្ភបន្ថែមទៀត នៃការប្រកួតបាល់ទាត់ពិភពលោក “World Cup” នៅប្រទេសកាតាដើម្បីគាំទ្រ ការអំពាវនាវ ឲ្យមានសំណងសម្រាប់ពលករចំណាកស្រុក និងក្រុមគ្រួសារ របស់ពួកគេជុំវិញការរំលោភបំពាន ដែលត្រូវបានចោទប្រកាន់ ។ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Amnesty International និង...
The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបនៅលីគកំពូលបារាំង Nice កំពុងបង្កើតក្តីសង្ឃឹមថា នឹងអាចទាក់ទងចរចានាំយកគ្រូបង្វឹកលោក Mauricio Pochettino មករួមក្លឹបបាននាពេលខាងមុខនេះ។ អតីតគ្រូបង្វឹករបស់ក្លឹប PSG ជនជាតិអាហ្សង់ទីនរូបនេះ គឺជាបេក្ខភាពដ៏សាកសមបំផុត សម្រាប់មកជំនួសតំណែងរបស់គ្រូបង្វឹកបច្ចុប្បន្នលោក Lucien Favre ដែលកំពុងជួបបញ្ហាតំណែងដោយសារតែ ការប្រកួត៨ប្រកួតចុងក្រោយក្នុងលីគ Nice ទទួលបានជ័យជំនះតែ២ប្រកួតប៉ុណ្ណោះ។ The Goal...
The Goal នៅថ្ងៃនេះបានចេញផ្សាយនៅថ្ងៃនេះ បានសរសេរថាគ្រូបង្វឹកជនជាតិអេស្បាញលោក Rafael Benitez បានសារភាពថាប្រវត្តិទំនាក់ទនងការងាររបស់លោក ជាមួយនឹងក្លឹបហង្សក្រហម Liverpool គឺពិតបានធ្វើឲ្យមានបញ្ហាពិតមែន ពេលដែលលោកកំពុងបំពេញការងារជាគ្រូបង្វឹករបស់ក្លឹប Everton។ លោក Benitez បានឡើងដល់ចំណុចកំពូល ជាគ្រូបង្វឹកដ៏អស្ចារ្យម្នាក់ របស់ក្លឹបហង្សក្រហម Liverpool ចន្លោះពីឆ្នាំ២០០៤ដល់ឆ្នាំ២០១០ព្រមទាំងបានលើកពានរង្វាន់ Champions League ផង...
កីឡាករខ្សែប្រយុទ្ធប្រេស៊ីល Richarlison នៅថ្ងៃនេះបានធ្វើការសារភាពនូវរឿងមួយ ដែលក្រុមកីឡាករនៅ ក្នុងក្រុម Spurs ទាំងអស់ភាគច្រើនគឺមិនហ៊ានលេងសើច ជាមួយនឹងគ្រូបង្វឹកលោក Antonio Conte នោះឡើយ។ Richarlison បានធ្វើការលើកឡើង អំពីហេតុការណ៍ប្រឈមមុខដាក់គ្នារវាងលោក Conte និងលោក Tuchel ក្រោយលទ្ធផលនៃការប្រកួតដ៏តានតឹង២ទល់នឹង២ កាលពីដើមរដូវកាលកន្លងមក។ កីឡាករប្រេស៊ីលរូបនេះបាននិយាយបែបនេះថា ៖វាគឺជារឿងគួរឲ្យរីករាយ និងចង់និយាយពិភាក្សាគ្នាណាស់...
The Goal នៅថ្ងៃនេះបានចេញផ្សាយ អំពីការឆ្លើយតប របស់កីឡាករឆ្នើម Pavard ដែលកំពុងលេងឲ្យក្លឹប Bayern Munich ក្រោយមានដំណឹងថា ក្លឹបបិសាចក្រហម Man UTD កំពុងខិតខំប្រឹងប្រែងខ្លាំង មែនទែន ដើម្បីចរចានាំយកកីឡាកររូបនេះ ចេញពីអាល្លឺម៉ង់។ កីឡាករវ័យ២៦ឆ្នាំរូបនេះ ទោះបីជាយ៉ាងណាក្តីមិនបានបដិសេធ អំពីការចរចាឡើយប៉ុន្តែមិនបានទទួលយក សំណើណាមួយឡើយ ពីក្លឹបបិសាចក្រហម...
The Goal នៅថ្ងៃនេះបានសរសេរថាកីឡាករ Rafael Leao បានក្លាយទៅជាកីឡាករគោលដៅដ៏សំខាន់មួយ របស់ក្លឹបមេឃខៀវ Man City ដោយក្នុងនោះក្លឹបអង់គ្លេសមួយក៏បានត្រៀមកញ្ចប់មួយចំនួនធំផងដែរ ដើម្បីនាំយកកីឡាកររូបនេះ មករួមក្លឹបឲ្យបាននៅរដូវក្តៅក្រោយ។ កីឡាករវ័យ២៣ឆ្នាំរូបនេះនឹងបន្តរស់នៅជាមួយនឹង AC Milan រហូតដល់រដូវក្តៅជាមុនសិន ដើម្បីអាចបំពេញការងារនៅ Champions League ជាមួយនឹងក្លឹបអ៊ីតាលីនេះជាមុនសិន ប៉ុន្តែជឿជាក់ថានឹងមិនអាចបន្តស្នាក់នៅអ៊ីតាលីទៀតឡើយនារដូវក្តៅខាងមុខ។ គួរឲ្យដឹងដែរថា...