ក្រុមយក្សអេស្បាញ Barcelona ទីបំផុតអាចវិលត្រឡប់ មកក្បែរកំពូលតារាងរបស់ La Liga វិញហើយ ក្រោយទទួលបានជ័យជំនះទាំងប្រផិត ប្រផោយទៅលើក្រុម Real Sociedad កាលពីប្រកួតយប់មិញ។ Barcelona រកបាន២គ្រាប់ ខណៈដែល Real Sociedad រកបានតែ១គ្រាប់ធ្វើឲ្យ Barcelona ទទួលបាន៣ពិន្ទឡើង ទៅកាន់ចំណាត់ថ្នាក់ លេខរៀងទី៥វិញ...
យើងបានដឹងកន្លងមកហើយថា កីឡាករខ្សែប្រយុទ្ធហូឡង់ Depay វ័យ២៦ឆ្នាំ គឺជាគោលដៅរបស់ក្លឹបយក្សអេស្បាញ Barcelona តាំងតែពីរដូវក្តៅមកម្ល៉េះ ហើយជាពិសេស ខណៈដែលកុងត្រារបស់កីឡាករ កាន់តែខិតជិត ទៅដល់សុពលភាពទៅហើយ នៅចុងរដូវកាលនេះ។ ទោះបីជាយ៉ាងណាក្តី មកដល់សប្តាហ៍នេះ Memphis Depay បាននិយាយថាគាត់ បានសម្រេចចិត្តរួចរាល់ទៅហើយ ក្នុងការប្តេជ្ញាចិត្តរបស់លោក ក្នុងការបន្តរស់នៅ និងលេង ជាមួយនឹងក្លឹប...
Chelsea សំណាងមិនល្អសោះក្នុងការប្រកួតយប់មិញ ទាំងដែលបាននាំមុខមុន ទៅហើយទៅលើក្រុមម្ចាស់ផ្ទះតាំងតែពីដើម តង់ទី១នាទីទី៤៩ ប៉ុន្តែបែរជាបានរបូតបាល២គ្រាប់ ទៅវិញឲ្យ Wolves យកឈ្នះខ្លួន។ Neto បានក្លាយទៅជាវិរៈបុរស នៃការប្រកួតជ័យជំនះនេះ ជូនទៅឲ្យ Wolves និងសមាជិកដទៃទៀតក្រោយស៊ុតបានមួយគ្រាប់ចុងក្រោយ នៅ នាទីចុងម៉ោងបំផុតទៅហើយ គឺនាទីទី៩០បូក៥ជួយឲ្យ Wolves ឈ្នះ Chelsea ក្នុងលទ្ធផល២ទល់នឹង១។...
ការប្រកួតក្នុងលីគ កំពូលអង់គ្លេសកាលពីយប់មិញ ក្រុមមេឃខៀវ Man City គឺបានត្រឹមស្មើសាជាថ្មីប៉ះនឹងក្រុម West Brom ទោះបីជាបាននាំមុខមុន ទៅហើយតាំងតែពិនាទីទី៣០។ ការប្រកួតនេះ បានបង្ហាញពីបញ្ហាតំបន់ការពារ ដែលក្រុមធ្លាប់តែងតែបានបង្ហាញ នូវភាពអស្ចារ្យជាពិសេសក្រោមការ ដឹកនាំរបស់លោក Pep Guardiola ជាយូរមកហើយ។ Gundogan ជាអ្នករកបាន១គ្រាប់ នាំមុខមុនតាំងតែពីនាទីទី៣០ និងជាគ្រាប់បាល់ដំបូង...
Cech លេងឲ្យ Chelsea ជាលើកដំបូង ក្រោយខានបង្ហាញខ្លួនជាង ៥ឆ្នាំបុរសជនជាតិឆេក វ័យ៣៨ឆ្នាំ បានលេងក្នុងប្រកួតយុវជន អាយុក្រោយ ២៣ឆ្នាំ ក្នុងប្រកួតទល់នឹងក្លឹប Tottenham Hotspur។ ការប្រកួតនេះបានបញ្ចប់ដោយ Chelsea បានឈ្នះក្នុងលទ្ធផល ៣ ទល់ ២។ លោក Cech បានបង្ហាញចំណាប់អារម្មណ៍...
លោក Mino Raiola ភ្នាក់ងារកីឡាកររបស់ខ្សែបម្រើក្លឹប Manchester United កីឡាករ Paul Pogba បាននិយាយកាលពីពេលថ្មីៗនេះថា កីឡាកររូបនេះទំនង ជាមិនទំនងជាចាកចេញនៅ រដូវកាលទិញដូរកីឡាករ នាខែមករា ឆ្នាំ២០២១ ខាងមុខនេះទេ។ លោកបាននិយាយថា៖” បើនិយាយរឿងការចាកចេញរបស់ Pogba ពីក្លឹបនេះនៅពេលខាងមុខនេះ គឺថាពិតជាពិបាកថាណាស់ “។...
ក្លឹបយក្ស Borussia Dortmund បានប្រកាសបណ្តេញចេញគ្រូបង្វឹកលោក Lucien Favre ភ្លាមៗកាលពីថ្ងៃអាទិត្យក្រោយ បរាជ័យយ៉ាងចាស់ដៃទៅ លើក្រុមទើបឡើងមកលីគកំពូលអាល្លឺម៉ង់ Stuttgart ក្នុងលទ្ធផលដល់ទៅ៥ទល់នឹង១។ នេះមានន័យថាក្លឹបមួយនេះ កំពុងស្ថិតនៅក្នុងការងារស្វែងរកគ្រូបង្វឹកថ្មីមកជំនួសតំណែង របស់លោក Favre ខណៈដែលគ្រូបង្វឹករបស់ RB Salzburg គឺលោក Jesse Marsch បានក្លាយទៅជាគោលដៅធំបំផុតរបស់ក្លឹបនៅពេលនេះ។...
ក្រោយការខកខាន ប្រកួតអស់រយៈពេល៣ដង នៅក្នុងលីគកំពូលអ៊ីតាលី រួចមកទីបំផុត លោកព្រះ Zlatan Ibrahimovic ត្រូវបានគេមើលឃើញថា បានត្រឡប់ចូលហ្វឹកហាត់វិញ ជាមួយនឹងក្លឹបហើយ កាលពីថ្ងៃចន្ទម្សិលមិញ ។ ការវិលមកហ្វឹកហាត់ឡើងវិញ នៅពេលនេះត្រូវបានគេមើលឃើញថា ធ្វើឡើងនៅចំពេលដែលក្រុម AC Milan នឹងត្រូវធ្វើដំណើរទៅកានទឹកដីរបស់ Genoa ដើម្បីប្រកួតគ្នា ។ រំលឹកដែរថាកាលពីថ្ងៃទី២២...
កាលពីចុងសប្ដាហ៍កន្លងទៅ ក្រុម Arsenal បានបរាជ័យក្រោមថ្វីជើងក្រុម Burnley ក្នុងលទ្ធផល ១-០ ដែល១គ្រាប់នោះ ជាការធ្វើឱ្យចូលទីខ្លួនឯងរបស់ Aubameyang ។ លេងនៅដីខ្លួនឯង និងមានអ្នកគាំទ្រចូលទស្សនាផងនោះ ក្រុមកាំភ្លើងធំបែរជាមិនអាចយកជ័យជម្នះបាននោះទេ ហើយវាក៏ជាកំណត់ត្រា អាក្រក់មួយ សម្រាប់ក្រុមថែមទៀត ព្រោះប៉ុន្មានប្រកួតមកហើយ ពួកគេមិនអាចយកបានពិន្ទុសោះ ។ ជាមួយការធ្វើមិនបានល្អនេះហើយ គេស្រាប់តែសង្កេតឃើញមានអ្នកគាំទ្រម្នាក់...
ការប្រកួតរបស់អ្នកលេងគុនចម្រុះកម្ពុជា ចាន់ រតនា កាន់តែខិតជិតដល់ថ្ងៃមែនទែនហើយ ពោលសល់ពេលតែ៣ថ្ងៃទៀតប៉ុណ្ណោះ។ ប៉ុន្តែអ្វីដែលប្លែកបន្តិចជាងប្រកួតមុននោះគឺមិនមានវត្តមានប្រពន្ធរបស់ រតនា ទៅជាមួយទេលើកនេះ។ ចាន់ រតនា បានឲ្យដឹងថា ប្រពន្ធរបស់លោក អាចរាប់ថា ជាមនុស្សសំណាងម្នាក់សម្រាប់ខ្លួន ព្រោះឲ្យតែទៅជាមួយភាគច្រើន គឺឈ្នះការប្រកួតនោះតែម្ដង ។ ពេលដែលមានប្រពន្ធចេញទៅជាមួយ គឺជួយការងារបានច្រើន ដូចជាបកប្រែជាដើម និងជាពិសេសការផ្ដល់កម្លាំងចិត្ត ការស្រែកប្រាប់ឲ្យចូលវ៉ៃនៅពេលឃើញដៃគូអស់ជាងខ្លួន។...