កូរ៉េខាងត្បូង៖យោងតាមការចេញផ្សាយពីគេហទំព័រ The Korea Herald កូរ៉េខាងត្បូងបានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្ត Rolls-Royce បង្ហាញម៉ូដែលចុងក្រោយបង្អស់នៅក្នុងត្រកូលរថយន្តដោយការផលិតតាមតម្រូវការរបស់ខ្លួនគឺ Black Badge Ghost ត្រូវបានដាក់បង្ហាញនៅ Seongsu-dong ភាគខាងកើតទីក្រុងសេអ៊ូល។ ម៉ូដែលថ្មីនេះគឺជាការរចនាឡើងវិញនៃ New Ghost ដែលចេញកាលពីឆ្នាំមុន ហើយវាត្រូវបានបំពាក់ដោយម៉ាស៊ីន ៦,៧៥ លីត្រ twin...
កូរ៉េ៖ ក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូង Hyundai បានបង្ហាញផែនការអភិវឌ្ឍតាក់ស៊ីអគ្គិសនី ហោះដោយខ្លួនឯងស្វយ័ត ជាមួយនឹងកន្លែងអង្គុយ សម្រាប់អ្នកដំណើររហូតដល់ ៥នាក់នឹងចាប់ផ្តើមដំណើរការ ហោះឡើងលើមេឃជាផ្លូវការ នៅឆ្នាំ២០២៨ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ការចែកចាយផែនការអភិវឌ្ឍនេះ ក្រុមហ៊ុនផលិតដែលមានមូលដ្ឋាន នៅទីក្រុងសេអ៊ូល បានប្រកាសកាលពីម្សិលមិញថា ខ្លួនបានផ្លាស់ប្តូរផ្នែក Urban Air Mobility Division របស់ខ្លួនទៅជាក្រុមហ៊ុនថ្មីមួយ...
តូក្យូ៖ ក្រុមហ៊ុន Toyota Motor Corp កាលពីថ្ងៃពុធបានការពារ ការសម្រេចចិត្តមិនចុះហត្ថលេខា លើការសន្យានៃការបំភាយឧស្ម័ន ដែលត្រូវបានស្នើឡើង ក្នុងអំឡុងពេលកិច្ចពិភាក្សា ស្តីពីអាកាសធាតុ COP26 ដោយនិយាយថា អាជីវកម្មសកលរបស់ខ្លួននឹង ធ្វើឲ្យការប្តេជ្ញាចិត្តមានការពិបាកយ៉ាងខ្លាំង យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ក្រុមហ៊ុន Ford, Mercedes-Benz, General Motors...
អង់គ្លេស ៖ តុលាការកំពូលនឹងប្រកាស សាលក្រមនៅថ្ងៃពុធនេះ ត្រូវបានពិពណ៌នា ថា ជាសំណុំរឿង ដ៏សំខាន់បំផុតមួយ នៅក្នុងប្រវត្តិសាស្រ្ត ផ្លូវច្បាប់ថ្មីៗនេះ របស់ប្រទេសនេះ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ ។ Richard Lloyd កំពុងប្តឹង Google ពីបទប្រមូលទិន្នន័យរុក រកគេហទំព័រពីអ្នកប្រើប្រាស់ iPhone iPad...
ចិន៖ រដ្ឋបាលអវកាសជាតិចិន បាននិយាយថា ផ្កាយរណប Martian ដំបូងរបស់ប្រទេសចិន ដែលជាគោចរនៃបេសកកម្ម Tianwen 1 បានចាប់ផ្តើមធ្វើការស្ទង់មតិពីចម្ងាយ នៃភពក្រហមហើយយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។ រដ្ឋបាលបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា យានអវកាសនេះ បានធ្វើសមយុទ្ធហោះហើរ លើកទី៥របស់ខ្លួន កាលពីថ្ងៃចន្ទ ដើម្បីចូលទៅក្នុងគន្លង orbiter សម្រាប់ប្រតិបត្តិការ ចាប់សញ្ញាពីចម្ងាយ។...
ញូវយ៉ក ៖ ក្រុមហ៊ុនសន្តិសុខ តាមអ៊ីនធើណេត McAfee របស់សហរដ្ឋអាមេរិកនិយាយថា ខ្លួនបានលក់ក្រុមហ៊ុន ទៅឲ្យអ្នកវិនិយោគមួយ ក្រុមក្នុងតម្លៃជាង ១៤ ពាន់លានដុល្លារ ក្នុងរយៈពេលត្រឹមតែមួយឆ្នាំប៉ុណ្ណោះ បន្ទាប់ពីការចេញ ជាសាធារណៈ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ សម្ព័ន្ធដឹកនាំដោយសាជីវកម្ម Advent International និង Permira...
កូរ៉េ៖ យោងតាមការចេញផ្សាយពីគេហទំព័រ The Korea Herald កូរ៉េខាងត្បូងបានប្រាប់ឲ្យដឹងថា Samsung Electronics និង SK hynix នៅថ្ងៃអង្គារនេះបានបញ្ជាក់ពីការដាក់បញ្ជូនទិន្នន័យខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបរបស់ពួកគេទៅកាន់ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក ប៉ុន្តែបានសង្កត់ធ្ងន់ថា គ្មានទិន្នន័យអតិថិជនដែលរសើបត្រូវបានរួមបញ្ចូលនោះទេ។ ក្រុមហ៊ុនផលិតបន្ទះឈីបអង្គចងចាំដ៏ធំបំផុតរបស់ពិភពលោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា Samsungបានដាក់ការឆ្លើយតបរបស់ខ្លួននៅថ្ងៃនេះ ស្របតាមគោលការណ៍ណែនាំរបស់នាយកដ្ឋានពាណិជ្ជកម្ម ដោយសារកាតព្វកិច្ចតាមកិច្ចសន្យា និងបន្ទាប់ពីបានពិគ្រោះយោបល់ជាមួយនាយកដ្ឋាន គ្មានព័ត៌មានអំពីអតិថិជនត្រូវបានលាតត្រដាងឡើយ។ SK hynix...
ទីក្រុង LOS ANGELES ៖ កុំព្យូទ័រ Apple ដំបូងបង្អស់ ដែលផលិតដោយដៃស្ថាបនិក ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស អាមេរិក លោក Steve Jobs និងលោក Steve Wozniak កាលពី ៤៥ ឆ្នាំមុនស្ថិតនៅក្រោមញញួរ នៅសហរដ្ឋអាមេរិកនៅថ្ងៃអង្គារ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ...
ក្រុមហ៊ុន Toyota បានប្រកាសចេញតម្លៃរបស់ Toyota Tundra TRD Pro 2022 ហើយ ដោយខុសគ្នាតាមជម្រើសប្រភេទដូចខាងក្រោម៖ -ប្រភេទ 4×4 SR Double Cab មានតម្លៃទាបជាងគេ គឺ ៣៨ ៩៥០ដុល្លារ -ប្រភេទ 4×4 SR5...
មូស្គូ៖តុលាការទីក្រុងមូស្គូ នៅព្រឹកថ្ងៃចន្ទបានប្រកាសដាក់ពិន័យ ទៅលើក្រុមហ៊ុនមេរបស់ Google គឺ Alphabet Inc. ចំនួនទឹកប្រាក់ប្រមាណជា ២លានរូបលលុយរុស្សីឬត្រូវជា ២៨ ០៨៥ដុល្លារអាមេរិកដោយសារតែ មិនព្រមលប់ចោលនូវមតិកាដែលរុស្សីស្នើសុំកន្លងមក។ រុស្សីបានអះអាងថាមតិកាទាំងនោះ គឺជាសកម្មភាពខុសច្បាប់និងជាផ្នែកមួយនៃជម្លោះរវាងរដ្ឋាភិបាលក្រុងមូស្គូនិងរដ្ឋាភិបាលអាមេរិក ពាក់ព័ន្ធទៅនឹងវិស័យ បច្ចេកវិទ្យា។ លើសពីនេះរុស្សីក៏បានព្រមាន ក្នុងការដាក់ពិន័យទៅ លើក្រុមហ៊ុន Google បន្ថែមទៀតផងដែរប្រសិនបើនៅតែបន្តការប្រឆាំងទៅនឹងការស្នើសុំ របស់រុស្សីទៅលើ...