ក្នុងប្រវត្តិសាស្រ្តពិភពលោករាប់ពាន់ឆ្នាំមកនេះ មានការលេចឡើងចក្រភពជាច្រើន។ ខាងក្រោមនេះគឺជាចក្រភពធំៗទាំង១០០ ដោយក្នុងនោះនៅតំបន់អាស៊ីអាគ្នេយ៍ក៏មាន ៤ចក្រភពផងដែរ រួមមានចក្រភពខ្មែរ (Khmer Empire), ភូមា (Taungoo Empire), Srivijaya Empire និង Majaphit Empire ដែលចក្រភពទាំងពីរជាផ្នែកមួយនៃឥណ្ឌូណេស៊ី និងម៉ាឡេស៊ីបច្ចុប្បន្ន។ អតីតចក្រភពធំជាងគេ គឺអង់គ្លេស បន្ទាប់មក ម៉ុងហ្គោល...
Rockstar នឹងចេញផ្សាយឈុតខ្លីៗសម្រាប់ការដំឡើង បន្ទាប់ស៊េរី Grand Theft Auto មានប្រជាប្រិយភាពយ៉ាងខ្លាំងកាលខែធ្នូ ដែលជាក្រុមហ៊ុនលេងហ្គេមយក្សបានបញ្ជាក់កាលពីថ្ងៃពុធ ត្រូវបានគេរំពឹងថា ជាផលិតផលកម្សាន្តមានតម្លៃថ្លៃបំផុត និងលក់ដាច់បំផុតក្នុងប្រវត្តិសាស្ត្ររកចំណូលបានជិត ៨ ពាន់លានដុល្លារ យោងតាមការចេញផ្សាយពីគេហទំព័រ RT។ ប្រធាន Rockstar លោក Sam Houser បាននិយាយនៅសេចក្តីថ្លែងការណ៍មួយបានបង្ហោះលើបណ្តាញសង្គមថា យើងពិតជារំភើបណាស់ក្នុងការប្រាប់អ្នកថានៅដើមខែធ្នូ...
ក្រសួងធនធានទឹក និងឧតុនិយម ត្រៀមបើកប្រតិបត្តិការឆាប់ៗខាងមុខនេះ នូវការដ្ឋានគម្រោងពង្វាង និងរំដោះទឹក ចេញពីភូមិសាស្រ្តរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួន ដើម្បីកាត់បន្ថយជំនន់ទឹកភ្លៀងឱ្យបានលឿនរហ័ស។ ក្នុងពេលដឹកនាំមន្រ្តីចុះត្រួតពិនិត្យការដ្ឋានគម្រោងទាំងនេះ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា គម្រោងនេះគឺដើម្បីធ្វើការដោះទឹក និងបង្វែរទឹកឱ្យបានឆាប់បំផុតចេញពីរាជធានីភ្នំពេញទៅតាមគ្រប់ច្រកទាំងអស់ចូលទៅក្នុងអាងទន្លេបាសាក់ ទន្លេមេគង្គ និងទន្លេសាប...
បច្ចុប្បន្ននៅស្រុកយើង អ្នកបើកបរភាគច្រើនតែងបារម្ភពីការបើកបរលើសល្បឿនពិសេសនៅតាមផ្លូវជាតិ ឧទាហរណ៍ដូចជានៅផ្លូវជាតិលេខ៣ជាដើម ហើយកត្តាប្រេងសាំងឡើងថ្លៃ ក៏ធ្វើឱ្យព្រួយចិត្តដែរ។ ការពិតទៅ ក្នុងរថយន្តគឺមានមុខងារមួយហៅថា Cruise Control ងាយស្រួលប្រើបំផុត ដែលមានទីតាំងស្ថិតនៅម្តុំដៃចង្កូត គ្រាន់តែខុសរូបរាងគ្នាទៅតាមប្រភេទរថយន្ត ដោយខ្លះជាកុងតាក់កាច់ចុះឡើង និងខ្លះជាប៊ូតុងចុច។ មុខងារនេះវាបានផ្តល់ប្រយោជន៍យ៉ាងច្រើនជាជំនួយដល់ការបើកបររបស់លោកអ្នក រួមមានដូចជា៖ ១. សន្សំសំចៃនៃការប្រើប្រាស់សាំង៖ ពេលបើកមុខងារ Cruise Control អ្នកមិនចាំបាច់ត្រូវជាន់ហ្គែរបន្ថែមល្បឿននោះទេ...
ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាបុណ្យមួយយ៉ាងសំខាន់ក្នុងចំណោមបុណ្យប្រពៃណីដទៃទៀតរបស់ប្រទេសកម្ពុជា។ ពិធីបុណ្យនេះធ្វើឡើងជារៀងរាល់ឆ្នាំចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ដើម្បីឧទ្ទិសកុសលដល់បុព្វការីជនដែលបានចែកឋានទៅ ក្រែងលោកបានធ្លាក់ទៅសោយទុក្ខក្នុងអបាយភូមិ (កន្លែងរងទុក្ខ ដូចជាឋាននរកជាដើម)។ ជារឿយៗ ឲ្យតែដល់រដូវបុណ្យនេះប្រជាពលរដ្ឋខ្មែរតែងរៀបចំបាយសម្លធ្វើជាចង្ហាន់សម្រាប់ប្រគេនព្រះសង្ឃនៅតាមវត្តអារាមដើម្បីធ្វើការបង្សុកូលឧទ្ទិសកុសល។ ដោយពិធីបុណ្យនេះធ្វើឡើងក្នុងន័យរំលឹកគុណ និងការឧទ្ទិសចំណីអាហារដល់អ្នកដែលស្លាប់ទៅ អត្ថបទនេះនឹងលើកឡើងអំពី បុណ្យទាំង ៦ទៀត នៅបណ្ដាប្រទេសផ្សេងៗ ដែលមានលក្ខណៈស្រដៀងបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌរបស់កម្ពុជា...
ភ្នំពេញ៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ និងជាអគ្គលេខាធិកា NOCC បានមានប្រសាសន៍ថា គណៈកម្មការរៀបចំទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងអង្គរ លើកទី២៨ នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ បានបន្តអំពាវនាដល់អ្នកប្រណាំងនានាបន្តចុះឈ្មោះចូលរួមរត់ប្រណាំង ដើម្បីសប្បុរសធម៌ឲ្យបានច្រើនកុះករ ខណៈពេលនេះមានអ្នកចុះឈ្មោះបានចំនួនជាង ៧១០០នាក់ ក្នុងនោះមានអ្នករត់អន្តរជាតិ ២០០០នាក់មកពី ៥២ ប្រទេស...
ពេលធ្វើដំណើរកម្សាន្តទៅទីណាក៏ដោយ គឺមិនអាចកាត់ផ្តាច់ចេញបានឡើយនូវការថតរូបលេងកម្សាន្តច្រើនបែបគ្រប់ស្ទាយ៍ទាំងអស់ក្នុងសម័យដែលមានការប្រើប្រាស់បណ្តាញសង្គមនេះ។ គ្រប់ស្មាតហ្វូនទាំងអស់ គឺសុទ្ធតែមានកាមេរ៉ាមកជាមួយ ងាយស្រួលថតរូបបំផុត។ ប៉ុន្តែរូបដែលបានថតចេញមក មិនប្រាកដថាស្អាតទទួលយកបាននោះទេ។ ដូច្នេះយើងសូមបង្ហាញតិចនិកមួយចំនួនក្នុងការថតរូបតាមទូរសព្ទឱ្យបានស្អាតដើម្បីយកទៅបង្ហោះតាមបណ្តាញសង្គម ដូចខាងក្រោមនេះ៖ ១. ពេលវេលា៖ បើអាច គួរថតពេលព្រឹក ឬពេលល្ងាច (ថ្ងៃរះ ឬថ្ងៃលិច) ព្រោះជាពេលដែលមានពន្លឺស្រទន់ អំណោយផលដល់ការថតរូប។ បើថតពេលមានថ្ងៃត្រង់ដែលមានពន្លឺព្រះអាទិត្យចាំងចែងខ្លាំង នឹងធ្វើឱ្យរូបថត ឬរូបភាពឆេះ ហើយបើថតមនុស្ស គឺរូបមនុស្សនោះនឹងខ្មៅ។...
ប្រជាជនខ្មែរតែងប្រារព្ធធ្វើពិធីកាន់បិណ្ឌជារៀងរាល់ឆ្នាំ ដោយគិតចាប់ពីថ្ងៃ១រោចខែ ភទ្របទ ទៅដល់ថ្ងៃ១៤រោចខែភទ្របទ គឺមានរយៈពេល១៤ថ្ងៃ (យើងតែងនិយមហៅថា ថ្ងៃបិណ្ឌ ១ បិណ្ឌ២…បិណ្ឌ១៤) និងថ្ងៃទី១៥ ជាថ្ងៃចុងក្រោយហៅថា ពិធីបុណ្យភ្ជុំបិណ្ឌ។ រំលឹកតាមសង្ឃដីការបស់ព្រះសពសម្ដេចព្រះមង្គលទេពាចារ្យ អ៊ុំស៊ុម បានឲ្យយើងដឹងថា៖ តាំងពីដើមឡើយគេប្រារព្ធធ្វើពិធីបុណ្យកាន់បិណ្ឌរយៈពេល ៣ខែ ព្រោះដើម្បីជួយសម្រួលដល់ការលំបាកក្នុងការនិមន្តបិណ្ឌបាត្ររបស់ ព្រះសង្ឃនារដូវស្សាដែលពោរពេញទៅដោយភក់ជ្រាំ និងទទឹកដល់ស្បង់ចីវរ ។ ប៉ុន្តែអាស្រ័យដោយមានបម្រែបម្រួលនិងបំលាស់ប្ដូរស្ថានភាពសង្គមសេដ្ឋកិច្ចរបស់ប្រជាជនពីមួយថ្ងៃទៅមួយថ្ងៃ...
សត្វនាគ ត្រូវបានគេស្គាល់ថាជាសត្វមានអំណាច និងមហិទ្ធិឫទ្ធិមួយប្រភេទ ដែលមាននៅក្នុងរឿងនិទាន និងរឿងព្រេងជុំវិញពិភពលោកមិនថាអឺរ៉ុប ឬ អាស៊ីយើងទេ។ នៅក្នុងពេលបច្ចុប្បន្ននេះ មានតែប្រទេស និងដែនដីចំនួន ៣ទេ ដែលមានរូបសត្វនាគនៅលើទង់ជាតិរបស់គេ។ ប្រទេស និងដែនដីទាំង ៣នោះគឺ៖ ប៊ូតង់៖ សត្វនាគនៅលើទង់ជាតិប្រទេសនេះមានន័យថា ឆន្ទៈប្រជាជនប៊ូតង់ក្នុងការពារប្រទេសរបស់គេពីភាពឈ្លានពានពីបរទេស។ វេល៖ ដែនដីមួយនៃចក្រភពអង់គ្លេសក៏មានរូបនាគនៅលើទង់ជាតិរបស់ខ្លួនដែរ។រូបនាគពណ៌ក្រហមនេះ ជានិមិត្តសញ្ញារាជានិយមអង់គ្លេសតាំងពីជំនាន់រ៉ូម-អង់គ្លេសមកម្ល៉េះ លុះក្រោយៗមករូបនាគនេះជានិមិត្តរូបនៃកងទ័ពរបស់ស្ដេចអង់គ្លេស។ ម៉ាល់តា៖ ប្រទេសតូចមួយនៅអឺរ៉ុបក៏មានរូបនាគលើទង់ជាតិខ្លួនដែរ។ បើយើងមើលជិតទៅ...
សម្រាប់រថយន្តសាំង ប៊ូស៊ី គឺជាគ្រឿងបង្គុំដ៏សំខាន់បំផុតមួយ ដែលមានតួនាទីផ្តល់ផ្កាភ្លើងដើម្បីដុតបញ្ឆេះល្បាយឥន្ធនៈជាមួយល្បាយខ្យល់ក្នុងបន្ទប់ចំហេះនៃស៊ីឡាំងម៉ាស៊ីននីមួយៗ ដើម្បីឱ្យរថយន្តអាចដំណើរការទៅបាន។ ចំនួនប៊ូស៊ីគឺខុសៗគ្នាតាមប្រភេទរថយន្តនីមួយ ពោលគឺបើរថយន្តប្រើម៉ាស៊ីនស៊ីឡាំង៤ នោះគឺប៊ូស៊ីមាន៤គ្រាប់ ហើយបើប្រើម៉ាស៊ីនស៊ីឡាំង៦ គឺមានប៊ូស៊ី ៦គ្រាប់ដែរ ដែលវាត្រូវបានដាក់នៅក្នុងគ្រប់ស៊ីឡាំងនីមួយៗ។ ចុះប្រសិនបើមានប៊ូស៊ីណាមួយខូច ថាតើយើងគួរប្តូរតែ១គ្រាប់នោះចេញ ឬប្តូរទាំងអស់? នៅពេលប៊ូស៊ីណាមួយបានខូច នោះវានឹងធ្វើឱ្យម៉ាស៊ីនរថយន្តឆេះញាក់កន្ត្រាក់ៗ។ អ្នកក៏អាចសម្គាល់បានថាវាខូច គឺនៅពេលមានលោតសញ្ញាឆេកផ្លឹបផ្លេក ហើយជាន់ហ្គែរកន្ត្រាក់ខ្លាំង ព្រោះតែការដុតបញ្ឆេះក្នុងស៊ីឡាំងមិនស្មើគ្នានិងផ្តល់ថាមពលមិនគ្រប់គ្រាន់។ ជាមួយគ្នានេះ...