ឧត្តរមានជ័យ ៖ ផលប៉ះពាល់រវាងប្រជាពលរដ្ឋក្នុងតំបន់ស្រុកត្រពាំងប្រាទ ខេត្តឧត្តរមានជ័យ ជាមួយគម្រោងសាងសង់ស្ថានីយ និងបណ្តាញបញ្ជូនអគ្គិសនីកម្លាំង ២៣០គីឡូវ៉ុល មកកាន់ខេត្តសៀមរាប ត្រូវបានរដ្ឋបាលខេត្តចាប់ផ្តើមដំណើរដោះស្រាយជាជំហានៗហើយ។ នៅរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ រដ្ឋបាលខេត្តឧត្តរមានជ័យ និងតំណាងក្រុមហ៊ុនវិនិយោគ រួមទាំងមន្ត្រីជំនាញមន្ទីរពាក់ព័ន្ធបានបើកកិច្ចពិភាក្សាស្តីពីការដោះស្រាយផលប៉ះពាល់ដីធ្លី សំណង់ផ្ទះសំបែង ដើមឈើ របស់ប្រជាពលរដ្ឋ សម្រាប់គម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនី ២៣០គីឡូវ៉ុល ពីរោងចក្រ អគ្គិសនីដុតធ្យូងថ្ម នៅខេត្តឧត្តរមានជ័យ...
ដឹងទេក្រៅពីហានិភ័យនៃជំងឺទឹកនោមផ្អែមហើយនោះ ជាតិស្ករក្នុងឈាមឡើងខ្ពស់អាចបង្កគ្រោះថ្នាក់ច្រើនផ្សេងទៀត។ ថាតើផលប៉ះពាល់ទាំងនោះមានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគ្រោះថ្នាក់នៅពេលជាតិស្ករក្នុងឈាមឡើងខ្ពស់ ៖ ១. វាបង្កើនហានិភ័យនៃជំងឺបេះដូងនិងជំងឺដាច់សសៃឈាមខួរក្បាល ជាតិស្ករក្នុងឈាមឡើងខ្ពស់ក៏ជាអ្វីមួយដែលអាចបង្កើនហានិភ័យនៃជំងឺគាំងបេះដូងនិងដាច់សសៃឈាមខួរក្បាលផងដែរ។ នេះក៏ព្រោះតែសសៃឈាមអាចនឹងត្រូវបំផ្លាញដោយសារការឡើងខ្ពស់នៃកម្រិតជាតិស្ករ។ ជាលទ្ធផលវាកាត់ផ្ដាច់ការផ្គត់ផ្គង់ឈាមអុកស៊ីសែនទៅកាន់តែសាច់ដុំបេះដូងនិងជាលិកាខួរក្បាល។ ២. អស់កម្លាំង អ្នកអាចនឹងមានអារម្មណ៍អស់កម្លាំងសឹងគ្រប់ពេលនៅពេលជាតិស្ករក្នុងឈាមឡើងខ្ពស់។ នេះក៏ព្រោះតែកោសិកាមិនទទួលបានជាតិស្ករគ្រប់គ្រាន់តាមតម្រូវការទោះបីវាមានច្រើនក្នុងលំហូរឈាមក៏ដោយ។ ហើយថាមពលដែលរាងកាយទទួលបានមកពីជាតិផ្អែម គឺមិនមានរយៈពេលយូរឡើយ។ ម្យ៉ាងវិញទៀតនោះ គឺបេះដូងត្រូវធ្វើការកាន់តែខ្លាំងជាងមុនដើម្បីសម្រួលចរន្តឈាមដែលខាប់ពេញដោយជាតិស្ករ។ អ្នកក៏អស់កម្លាំងព្រោះមិនអាចគេងបានស្កប់គ្រប់គ្រាន់ដោយសារឈឺនោមញឹកនិងស្រេកទឹកពេលគេងដែលជារោគសញ្ញានៃបញ្ហាជាតិស្ករក្នុងឈាមឡើងខ្ពស់។ ៣. ស្រកទម្ងន់ខុសប្រក្រតី ជាតិស្ករក្នុងឈាមឡើងខ្ពស់អាចបណ្ដាលឱ្យស្រកទម្ងន់ខ្លាំងភ្លាមៗខុសប្រក្រតី។ បញ្ហានេះកើតឡើងដោយសរកោសិការាងកាយមិនទទួលបានជាតិគ្លុយកូសដែលត្រូវការ ដូច្នេះរាងកាយដុតបំផ្លាញសាច់ដុំនិងជាតិខ្លាញ់សម្រាប់ប្រើជាថាមពលជំនួសវិញ។...
បន្ទាយមានជ័យ៖ ករណីអ្នកគាស់ឈ្នះរង្វាន់ ៥លានរៀលពីស្រាបៀរ កម្ពុជា នៅឃុំអូរអំបិល ស្រុកសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ មានដំណើរដើមទង គួរឲ្យចាប់អារម្មណ៍។ អ្នកស្រី កាក់ សុហ៊ុន បច្ចុប្បន្នជាមន្ត្រីរាជការបានរៀបរាប់ ហេតុការណ៍ឈ្នះរង្វាន់ កាលពីថ្ងៃទី២២ សីហាថា ផ្ទះអ្នកស្រីមានកម្មវិធីហូប ជួបជុំគ្នាជាមួយមិត្តភ័ក្តិ អ្នកជិតខាង ដូចសព្វមួយដង។ អ្នកស្រីទិញស្រាបៀរ កម្ពុជា...
អាមេរិក៖ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Google បានធ្វើការអាប់ដេត Pixel Buds ដែលមានបទពិសោធនឹងបន្ថយសំឡេងលេងភ្លេង ប្រសិនបើវារកឃើញសញ្ញា នៃភាពអាសន្នដូចជាឆ្កែព្រូស ក្មេងយំ ឬស៊ីរ៉ែនរថយន្តសង្គ្រោះបន្ទាន់ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ មុខងារថ្មីដែលមានឈ្មោះថា “ការដាស់តឿន” “Attention Alerts” ត្រូវបានរកឃើញសញ្ញានៃភាពអាសន្នដូចជាឆ្កែព្រុសទារកយំ ស៊ីរ៉ែនរថយន្តដឹកទំនិញ និងរថយន្តសង្គ្រោះបន្ទាន់ដោយមានជំនួយពីប្រព័ន្ធAI។ របៀបថ្មីដែលកំពុងសាកល្បងសម្រាប់ពេលនេះ បន្ទាប់មកបន្ថយសំឡេងអូឌីយ៉ូរបស់Pixel Buds ភ្លាមៗដើម្បីឲ្យអ្នកប្រើប្រាស់ដឹងច្បាស់...
ខ្សែប្រយុទ្ធរបស់ក្រុម Leicester City កីឡាករ Jamie Vardy បានក្លាយជាម្ចាស់ ស្បែកជើងមាសនៅ Premier League រដូវកាល២០១៩-២០ ដោយរកបាន២៣គ្រាប់។ Vardy វ័យ៣៣ឆ្នាំបានឈរលើ ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang របស់ Arsenal និង Danny Ings...
បរទេស៖ មេដឹកនាំជាន់ខ្ពស់របស់ប្រទេសអ៊ីរ៉ង់ លោក Ayatollah Ali Khamenei តាមសេចក្តីរាយការណ៍ បានច្រានចោលកិច្ចចរចាគ្នាជាមួយសហរដ្ឋអាមេរិក ជុំវិញបញ្ហាកម្មវិធីនុយក្លេអ៊ែនិងមីស៊ីលផ្លោងរបស់ទីក្រុងតេអេរ៉ង់ នៅថ្ងៃសុក្រនេះ និងបានជំរុញឲ្យប្រជាជនអ៊ីរ៉ង់ប្រឆាំងនឹងការដាក់សម្ពាធរបស់អាមេរិក។ នៅក្នុងសុន្ទរកថាមួយផ្សាយបន្តផ្ទាល់លើកញ្ចប់ទូរទស្សន៍ លោក Ayatollah Ali Khamenei បានមានប្រសាសន៍យ៉ាងដូច្នេះថា “ទណ្ឌកម្មដ៏ព្រៃផ្សៃរបស់អាមេរិកលើអ៊ីរ៉ង់ គឺមានគោលបំណងធ្វើឲ្យសេដ្ឋកិច្ចរបស់យើងធ្លាក់ចុះ។ គោលបំណងរបស់ពួកគេ គឺទប់ស្កាត់ឥទ្ធិពលរបស់យើងនៅក្នុងតំបន់ និងរារាំងសមត្ថភាពមីស៊ីលនិងនុយក្លេអ៊ែរបស់យើង”។ ...
ប្រវត្តិសាស្ត្រ:នៅថ្ងៃទី៣ខែមករាឆ្នាំ១៩៥៩ លោកប្រធានាធិបតីអាមេរិកលោក Eisenhower បានចុះហត្ថលេខាលើសេចក្តីប្រកាសពិសេសមួយដែលទទួលស្គាល់ ទឹកដីអាឡាស្កាចូលជាផ្លូវការជារដ្ឋទី៤៩និងជារដ្ឋធំបំផុត របស់សហរដ្ឋអាមេរិក។ ទឹកដីអាឡាស្កាបានក្លាយទៅជាទឹកដី របស់អាមេរិកនៅថ្ងៃទី៣០ខែមីនាឆ្នាំ១៨៦៧ នៅពេលដែលរដ្ឋមន្ត្រីការបរទេសអាមេរិកលោក William H. Seward បានចុះហត្ថលេខាលើសន្ធិសញ្ញាជាមួយប្រទេសរុស្ស៊ី សម្រាប់ការទិញយកអាឡាស្កាជាផ្លូវការក្នុងតម្លៃ៧,២លានដុល្លារ។ ថ្វីបើមានតំលៃថោកប្រហែលជា២សេនក្នុងមួយអារ ក៏ដោយប៉ុន្តែការសម្រេចចិត្តទិញយកតំបន់អាឡាស្កាត្រូវបានគេ សើចចំអកពីសភាជាតិនិងនៅក្នុងសារពត៌មានទាំងឡាយរបស់អាមេរិក។ ការសើចចំអកទាំងនោះចាប់ផ្តើមរលត់បន្តិចម្តង ស្របពេលដែលការតាំងទីលំនៅដោយជនជាតិអាមេរិក មកពីទ្វីបអាមេរិកមានភាពយឺតបន្តិចម្តងៗរហូតដល់ពេលដែល មានការរកឃើញធនធាតុមាសនៅឆ្នាំ១៨៩៨ដែលវា បាននាំមកនូវការហូរចូលយ៉ាងឆាប់រហ័សរបស់ពលរដ្ឋអាមេរិក...
ក្លឹបយក្សអ៊ីតាលីAC Milan នៅថ្ងៃនេះបានសម្រេច ចិត្តជាផ្លូវការ ចំពោះកីឡាករខ្ចីជើង Simon Kjaerទៅជាសមាជិក ពេញសិទ្ធក្លឹបនៅ Serie Aនេះពីក្លឹបអេស្បាញSevilla ។ ខ្សែការពារសញ្ជាតិ ដាណឺម៉ាក បានធ្វើដំណើរ មកដល់ទីនេះកាលពី ខែមករាលើកិច្ចព្រមព្រៀង ប្រាក់កម្ចីជាមួយនឹងជម្រើស ក្នុងការទិញរួចជា ស្រេចទៅហើយ ។ បន្ទាប់ពីការបង្ហាញទំរង់ គួរឱ្យភ្ញាក់ផ្អើលជាបន្ត...
San Diego ៖ការសិក្សាផ្នែកអ្នកវិទ្យាសាស្ត្ររកឃើញថា លុយអាចទិញសុភមង្គលច្រើនជាងពេលបច្ចុប្បន្ននេះក្នុងទសវត្សទី៧០ ព្រោះថ្លៃដើមនៃការរស់នៅបានធ្វើឲ្យមានការលំបាកសម្រាប់ប្រជាជនដែលមានចំណូលទាបក្នុងការទទួលបានសេវាកម្មមូលដ្ឋាននេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ប៉ុន្តែនៅក្នុងការវិភាគថ្មីលើមនុស្សពេញវ័យអាមេរិកចំនួន ៤០,០០០ នាក់ លោកសាស្រ្តាចារ្យ Jean Twenge មកពីសាកលវិទ្យាល័យ San Diego បានរកឃើញទំនាក់ទំនងកាន់តែស៊ីជម្រៅរវាងលុយ និងសុភមង្គល។ ការសិក្សាបានរកឃើញថា ភាពខុសគ្នានៃសុភមង្គលដោយកម្រិតប្រាក់ចំណូលបានកើនឡើងជាលំដាប់ពីឆ្នាំ ១៩៧០ ដល់ឆ្នាំ ២០១០ ។...
ភ្នំពេញ៖ ទោះបីជាមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់បរិយាកាសអាជីវកម្ម ដែលបណ្តាលមកពីការរាតត្បាត ជាសកលនៃជំងឺកូវីដ-19 ប្រាសាក់ ដែលជាស្ថាប័នហិរញ្ញវត្ថុធំជាងគេ នៅកម្ពុជា បានបោះជំហានបន្ថែមទៀតដើម្បីធានាបាន នូវស្ថិរភាពហិរញ្ញវត្ថុរបស់ខ្លួន ដោយទទួលបាន ដោយជោគជ័យក្នុងការ ទទួលបានអនុបំណុលក្នុងទឹកប្រាក់ 50 លានដុល្លារអាមេរិក សម្រាប់រយៈពេល 7 ឆ្នាំ និងកិច្ចសន្យាផ្តល់ទុនក្នុងទឹកប្រាក់ 100 លានដុល្លារអាមេរិក សម្រាប់រយៈពេល...