សេដ្ឋកិច្ច​

និស្ស័យអាក្រក់ រឿងហិរញ្ញវត្ថុ៥យ៉ាង ! ធ្វើឲ្យអ្នកក្រពេញ ១ជីវិត ងើបមុខមិនរួច

ដូចដែលយើងបានដឹងហើយថា នៅក្នុងជីវិតប្រចាំថ្ងៃ របស់មនុស្សយើង តែងតែមានការចាយវាយ ប្រើប្រាស់ជារឿងធម្មតា តែរឿង ដែលមិនធម្មតានោះ គឺអ្នកមិនចេះគ្រប់គ្រង ប្រាក់ចំណូលរបស់អ្នក ដែលជាហេតុនាំ ឲ្យអ្នកក្រងើបមុខមិនរួច ឬក៏រកស៊ីធ្វើការយូរហើយ នៅតែមិនមានបានដូចជាគេ ។

ខាងក្រោមនេះ គឺជានិស្ស័យអាក្រក់ ខាងហិរញ្ញវត្ថុ៥យ៉ាង ដែលអ្នកគួរតែជៀសវាង៖

១. ចំណាយច្រើនជាងចំណូល

មានមនុស្សមួយចំនួន មានលុយត្រឹមតែមួយចាយលើខ្លួនឯងតែប៉ុណ្ណោះ ចាយវាយលើសចំណូលប្រចាំថ្ងៃ ហើយនៅមានចិត្តទៅ ប៉ាវអ្នកដទៃទៀត ដើម្បីបានមុខមាត់ ការមានទឹកចិត្តជារឿង ដែលល្អ ប្រសើរ តែមានទឹកចិត្តហើយមិនមានលុយចាយ ទឹកចិត្តទុកតាមក្រោយវាល្អ ជាង ដូច្នេះមុននឹងធ្វើអ្វីមួយ អ្នកត្រូវតែគិតបានច្បាស់លាស់ មុននឹងចំណាយ ប្រសិនបើអ្នកមិនចេះទុក ដាក់លុយទេ អ្នកពិបាក នឹងមានបានណាស់។

២. មានលុយពេលណាមានចិត្តចង់ចំណាយ គ្រប់ពេល

មនុស្សមួយចំនួន នៅពេលដែលមានលុយនៅក្នុងខ្លួន ចេះតែចង់បាននេះចង់បាននោះ ដោយមិនដឹងថាទិញយកមកហើយ យកមកប្រើប្រាស់ ឬយកមកទុកចោល អ្នកគួរតែចេះរៀបចំទុកដាក់ លុយអោយបានល្អ ទើបជាការប្រសើរ ត្រង់ចំណុចនេះ មិនមែនមានន័យថា មិនអោយទិញអ្វីនោះឡើយ តែអ្នកគួរតែទិញអ្វី ដែលត្រូវទិញបានហើយ។

៣. សម្ភារនិយមខ្លាំងពេក

ការដែលអ្នកទិញសម្ភារល្អៗថ្លៃៗ មកបង្អួតភ្នែកញាតិមិត្ត អ្នកដទៃជារឿងមិនល្អ អ្នកគួរតែជៀសវាង កុំមានគំនិតថាខ្លួនឯងមិនទាន់សម័យកាល បើអ្នកធ្វើបែបនេះ អ្នកនឹងគ្មានថ្ងែ មានបានទៅថ្ងៃមុខឡើយ អ្នកមិនចាំបាច់លូយ ឆាយទាន់ សម័យពេកក៏បាន ។ តាមពិតទៅការដែលយើងប្រើប្រាស់ របស់របរដែលសមរម្យ ជាមួយនឹងយើង ដោយមិនតាមសម័យកាលឬតាមនរណា វាជាភាពត្រឹមត្រូវដែលអ្នកគួរតែធ្វើ។

៤. គិតថា ចាំអ្នកមានលុយសិន ចាំសន្សំ

អ្នកចាំអោយបានលុយជាដុំកំភួន ឬបានចំណូលប្រាក់ខែច្រើនជាងនេះ ឬចាំអស់បំណុលសិន ចាំអ្នកសន្សំ លុយកើត ។ អ្នកត្រូវចាំថា ទោះបីតិចឬច្រើនអ្នកគួរតែទុកដាក់សន្សំ អោយបានត្រឹមត្រូវ អ្នកគួរតែលុប នូវគំនិតទាំងអស់នេះចោល ហើយចាប់ផ្តើមពីឥឡូវ មិនថាតិចឬច្រើន អ្នកអាចសន្សំបានដូចតែគ្នាទេ បើចាំដល់អ្នកមានលុយជាដុំកំភួន ពេលណាទើបមានទៅ ។

៥. គិតថា ចាយសិនចាំគិតតាមក្រោយ

អ្នកគិតថា អ្នកចាយថ្ងៃនេះអោយអស់សិន ចាំថ្ងៃស្អែកចាំគិតរកទៀត អ្នកគិតថាអ្នកចាយលុយ ទិញរបស់របរសប្បាយ គិតតែចាយវាយ ថ្ងៃនេះអ្នកនឹងរកលុយបានទៀត ឬបើកប្រាក់ខែនៅខែក្រោយ ប្រសិនបើអ្នកនៅតែមានគំនិតបែបនេះ តទៅថ្ងៃ អនាគតអ្នក នឹងពិបាក ជាក់ជាមិនខាន ពីព្រោះអ្នកគ្មានគម្រោង ទុកដាក់ថវិការនោះឡើយ ។

Most Popular

To Top