សេដ្ឋកិច្ច​

Bill Gates ៖ ​បើ​អ្នក​មិន​ធ្វើ​ឲ្យ​ក្តី​សុបិន​ខ្លួនឯង ក្លាយជា​ការ​ពិត​ទេ មនុស្ស​ដទៃ​នឹង​ជួល​អ្នក​​ ​ធ្វើ​ឲ្យ​ក្តី​សុបិន​ពួក​គេ ​ក្លាយជា​ការ​ពិត​

ក្នុង​នាម​ជា​អាជីវករ​មួយ​រូប អ្នក​មិន​អាច​ខ្វះ​ជំនឿ​ចិត្ត​លើ​ខ្លួនឯង​បាន​ទេ ព្រោះ​វា​ធ្វើ​ឲ្យ​មនុស្ស​ភាគច្រើន ​ភ័យ​ខ្លាច​ការ​បរាជ័យ​ ដែល​ធ្វើ​ឲ្យ​ពួក​គេ​ខ្វះ​សកម្មភាព​ដែល​ចាំបាច់​ សម្រាប់​ចាប់ផ្តើម​ឬ​ពង្រីក​អាជីវកម្ម​របស់​ខ្លួន ។ បញ្ហា​នេះ​មិន​ត្រឹមតែ​ប៉ះពាល់ ​ដល់​អាជីវករ​ផ្ទាល់​ទេ តែ​ក៏​អាច​បង្ក​ជា​បញ្ហា ​ដល់​ឱកាស​ក្នុង​ការ​ជោគជ័យ​របស់​អ្នក​ដែរ ។

ដោយហេតុ​ដូចនេះ វា​ពិតជា​ចាំបាច់​សម្រាប់​អាជីវករ ​ក្នុង​ការ​រៀន​ជឿជាក់​លើ​ខ្លួនឯង ដើម្បី​បង្កើត​ភាព​ជោគជ័យ ​សម្រាប់​ថ្ងៃ​មុខ ។ ខាងក្រោមនេះ គឺជាការសម្រង់សម្ដីមាស របស់លោក Bill Gates ដែលយើងគួរពិចារណា៖

កុំ​ប្រៀបធៀប​ខ្លួនឯង ​ជាមួយ​នរណា​ម្នាក់​លើ​លោក​នេះ​

ការ​ប្រៀបធៀប​ខ្លួន​ ជាមួយ​មនុស្ស​ដទៃ ​ជា​ប្រចាំ​ជា​មុខសញ្ញា​បង្ហាញ​ថា ​អ្នក​មិន​មាន​ជំនឿ​ចិត្ត​លើ​ខ្លួនឯង​ទេ ។ អ្នក​ត្រូវ​ដឹង​ថា ​មនុស្ស​ម្នាក់​ៗ​មានគំនិត ទេព​កោសល្យ និង​សមត្ថភាព​ពិសេស​ៗ​ខុស​ៗ​គ្នា ។ ប្រសិនបើ​គ្រប់​អាជីវករ ​មាន​បុគ្គលិកលក្ខណៈ និង​ការ​គិត​ដូច​គ្នា​ទាំង​អស់នោះ អ្នក​ប្រហែលជា​មិន​ឮ​រឿង​ជោគជ័យ​ច្រើន​ទេ ។

មេរៀនជាច្រើន កើតពីពាក្យរិះគន់របស់អតិថិជន​

ប្រសិនបើអ្នកមានអតិថិជនច្រើន ហើយអ្នកទទួលបានពាក្យរិះគន់ដូចៗគ្នា នោះមានន័យថាចំណុចនោះហើយ ដែលអ្នកត្រូវយកមកកែតម្រូវ។

ប្រសិនបើ​អ្នក​មិន​ធ្វើ​ឲ្យ​ក្តី​សុបិន ​អ្នក​ក្លាយជា​ការ​ពិត​ទេ មនុស្ស​ដទៃ​នឹង​ជួល​អ្នក​ឲ្យ​ធ្វើ​ឲ្យ​ក្តី​សុបិន​ពួក​គេ​ក្លាយជា​ការ​ពិត​

សហគ្រិន​មិនមែន​ជា​បុគ្គលិក​ល្អ​ទេ ហើយ​ក្នុង​នាម​ជា​សហគ្រិន អ្នក​គួរតែ​អនុញ្ញាត​ឲ្យ​ក្តី​សុបិន​អ្នក​ក្លាយ ជា​កត្តា​ជំរុញ​ទឹកចិត្ត​របស់​អ្នក មិនមែន​ជា​កត្តា​ដែល​ធ្វើ​ឲ្យ​អ្នកខ្លាច​និង​បាក់ទឹកចិត្ត​ទេ ។ អ្វី​ដែល​អ្នក​គួរ​ចង​ចាំ គឺ​ទស្សនៈវិស័យ​របស់​អ្នក​នឹង​ល្អ​ប្រសើរ​ឡើង ​រៀង​រាល់ពេល​ដែល​អ្នក​បាន​បរាជ័យ

ជីវិតមិនយុត្តិធម៌រហូតទេ

ពេលបច្ចុប្បន្នអ្នកអាចជាមនុស្សដែល កំពុងយល់ថា ខ្លួនឯងទទួលបានភាពយុត្តិធម៌បំផុត តែអ្នកត្រូវរៀនស៊ាំ ជាមួយការប្រែប្រួល ឱ្យហើយទៅព្រោះជីវិតមិនយុត្តិធម៌តែរហូតនោះទេ។

ជោគជ័យគឺជាគ្រូដ៏គម្រក់មួយ

ក៏ព្រោះតែភាពជោគជ័យ បានធ្វើឱ្យមនុស្សពូកែៗមួយចំនួនបានឈ្លក់វង្វេងនឹងវា ហើយគិតថាពួកគេគ្មានថ្ងៃបរាជ័យនោះទេ។

​សើចមនុស្សល្ងង់ថ្ងៃនេះ ថ្ងៃក្រោយអ្នកអាចជាបុគ្គលិកពួកគេ

វាសនាជារឿង ដែលមើលមិនឃើញ ដំណើរទៅរកភាពជោគជ័យ របស់មនុស្សក៏មិនដូចគ្នាដែរ ដូច្នេះហើយបច្ចុប្បន្ន អ្នកអាចមើលឃើញថា គេជាមនុស្សឆោតល្ងង់ ប៉ុន្តែទៅថ្ងៃខាងមុខអ្នកអាចធ្វើការឱ្យពួកគេផងក៏មិនដឹង។

​អបអរភាពជោគជ័យ​ តែកុំភ្លេចពីបរាជ័យ

ការអបអរភាពជោគជ័យ គឺជារឿងល្អមួយ ក៏ប៉ុន្តែសូមកុំភ្លេចគិតពីមេរៀនបរាជ័យផង កុំឱ្យការបរាជ័យបក មកផ្ដួលអ្នកម្ដងទៀត។

​ខ្វះដើមទុនរកស៊ី មិនសំខាន់ដូចខ្វះជំនឿចិត្ត​

ជាក់ស្ដែងបើយើងមានការខ្វះខាតដើមទុន រកស៊ីអ្នកអាចខ្ចីគេបានដើម្បីបើករបរ ក៏ប៉ុន្តែប្រសិនបើអ្នកខ្វះជំនឿចិត្តអ្នកមិនអាចខ្ចីអ្នកណាម្នាក់បានឡើយ។

ជ័យជំនះធំធេង បានមកពីការហ៊ានប្រថុយ ៖ គ្មានភាពជោគជ័យណាដែលរត់មក រកមនុស្សដែលមិនបានធ្វើអ្វីសោះ ហើយមិនហ៊ានប្រថុយនោះទេ ដូច្នេះហើយអ្នកត្រូវតែហ៊ាន សាកល្បងប្រថុយជាមួយរឿងទាំងនោះ ៕

Most Popular

To Top