សេដ្ឋកិច្ច​

Amazon វិនិយោគប្រាក់១៥ពាន់លានដុល្លារបន្ថែមក្នុងប្រទេសឥណ្ឌា

បរទេស ៖ ទីភ្នាក់ងារចិន ស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្រុមហ៊ុនយក្សរកស៊ីអនឡាញដ៏ធំបំផុតរបស់ពិភពលោក Amazon បានប្រកាសក្នុងការវិនិយោគបន្ថែមក្នុងទំហំដល់ទៅ ១៥ពាន់លានដុល្លារទៀតចូលទៅក្នុងទីផ្សារប្រទេសឥណ្ឌា ឬមានន័យថា ការវិនិយោគសរុបនឹងកើនឡើងទៅដល់ ២៦ពាន់លានដុល្លារក្នុងប្រទេសអាស៊ីនេះ។

សេចក្តីប្រកាសដែលត្រូវបានធ្វើឡើង ដោយប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន Andy Jassy ដែលទើបតែបានជួបពិភាក្សាជាមួយនឹង នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi នាទីក្រុងវ៉ាស៊ិនតោន កាលពីថ្ងៃសុក្រកន្លងមកនេះ។

ការិយាល័យរបស់នាយករដ្ឋមន្ត្រីឥណ្ឌា កាលពីថ្ងៃសៅរ៍ម្សិលមិញនេះផងដែរបានបញ្ជាក់ថា ទាំងលោក Modi និង Jassy បានពិភាក្សាគ្នាទៅលើប្រធានបទជាច្រើនពាក់ព័ន្ធនឹងវិស័យរកស៊ីអនឡាញ និងក៏ដូចជាពិភាក្សាអំពីសក្តានុពល អំពីការរៀបចំប្រព័ន្ធភស្តុភារនៅក្នុងប្រទេសឥណ្ឌា ផងដែរ។

សេចក្តីប្រកាសដដែលនោះក៏បានបញ្ជាក់ដែរថា ៖ លោកនាយករដ្ឋមន្ត្រីឥណ្ឌាក៏បានសំដែង នូវការស្វាគមន៍យ៉ាងខ្លាំងដែរចំពោះគំនិតផ្តួចផ្តើមរបស់ Amazon ក្នុងការលើកកំពស់វិស័យឌីជីថល ព្រមទាំងវិស័យអាជីវកម្មខ្នាងតូច MSMEs នៅក្នុងប្រទេសឥណ្ឌា៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top