សិល្បៈ និង កម្សាន្ត

មកស្គាល់ ប្រទេសទាំង ១០ សម្បូរ​មនុស្ស ទទួល​ការអប់រំច្រើន​ជាង​គេ លើ​ពិភពលោក

អង្គការ​សម្រាប់​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ និង​ការ​អភិវឌ្ឍ ហៅកាត់ថា OECD បាន​បញ្ចេញ​បញ្ជី​ឈ្មោះ ​ប្រទេស​ចំនួន ១០ ដែល​សម្បូរ​មនុស្ស​ ទទួល​ការ​អប់​រំ​ច្រើន​ជាង​គេ​ លើ​ពិភពលោក​ ក្នុងឆ្នាំ២០១៦។ ចំនួន​​ដែល​បង្ហាញ​ក្នុង​របាយការណ៍​នេះ គឺគិត​ជា​ភាគរយ​ ក្នុងចំណោមមនុស្ស​អាយុ​ចន្លោះ​ពី ២៥ ទៅ ៦៤ ឆ្នាំ ដែល​ទទួល​បាន​ការ​អប់រំ​ ក្នុង​​កម្រិត បរិញ្ញាបត្ររង (២ឆ្នាំ) បរិញ្ញាបត្រ (៤ឆ្នាំ) ឬ​​​មធ្យម​សិក្សា​បច្ចេកទេស​ផ្សេងៗ។

១០. ប្រទេស​ លុចសំបួរ​ មាន​ចំនួន ៤២,៨៦%
៩. ប្រទេស​ ន័រវែស​ មាន​ចំនួន ៤៣,០២%
៨. ប្រទេស ហ្វាំងឡង់ មាន​ចំនួន ៤៣,៦០%
៧. ប្រទេស ​អូស្ត្រាលី មាន​ចំនួន ៤៣,៧៤%
៦. សហរដ្ឋអាមេរិក មាន​ចំនួន ៤៥,៧៤%
៥. ចក្រភពអង់គ្លេស មាន​ចំនួន ៤៥,៩៦%
៤. ប្រទេស​កូរ៉េខាងត្បូង មាន​ចំនួន ៤៦,៨៦%
៣ ប្រទេស​អ៊ីស្រាអែល មាន​ចំនួន ៤៩,៩០%
២. ប្រទេស​ជប៉ុន មាន​ចំនួន ៥០,៥០%
១. ប្រទេស​កាណាដា មាន​ចំនួន ៥៦,២៧%

ប្រភព៖ Sabay.com.kh

Most Popular

To Top