សិល្បៈ និង កម្សាន្ត

Miley Cyrus បញ្ចេញអារម្មណ៍ បែបនេះ ក្នុងពេលឃើញTiffany ច្រៀង cover បទរបស់ខ្លួន

កូរ៉េ៖ ថ្មីៗនេះតារាចម្រៀងTiffany Young សមាជិកក្រុម Girl Generation បានច្រៀងCover បទ”Wrecking Ball “ ធ្វើអោយ Miley Cyrus ជាម្ចាស់បទរំភើបចិត្តតែម្តង ។

សារព័ត៌មានSoompi បានអោយដឹងនៅថ្ងៃទី៣១ ខែតុលានេះថា តារាចម្រៀងរូបស្រស់ Tiffany បានលើកយកចម្រៀង “Wrecking Ball “ របស់តារាចម្រៀង Miley Cyrus មកច្រៀងក្នុងតន្ត្រី Magnetic Moon Show នៅSan Francisco ហើយម្ចាស់បទបានបង្ហាញក្តីស្រលាញ់ចំពោះ Tiffany ជាតារាអាសុីដែលយកបទនាងមកច្រៀងបានយ៉ាងល្អ ។ Miley បានស៊ែវីដេអូក្នុង Twitter និងដាក់រូបបេះដូងTag អោយ Tiffany ទៀតផង ហើយTiffany បានស៊ែតបវិញដោយក្តីស្រលាញ់ថា “ ស្រលាញ់បទនេះខ្លាំងណាស់ ! “ ។

Tiffany ទើបចេញបទចម្រៀងថ្មី “ Run For Your Life “ កាលពីដើមខែតុលានេះ ហើយពេលនេះដែរនាងកំពុងមមាញឹកជាមួយតន្ត្រី ទេសចរណ៍នៅអាមេរិកខាងជើង ៕ដោយ៖ ទូច សុខលីដា

Most Popular

To Top