សិល្បៈ និង កម្សាន្ត

ធ្លាប់ជោគជ័យរឿង Goblin ពេលនេះ Gong Yoo និង Lee Dong Wook ប៉ះគ្នាម្តងទៀតក្នុងកម្មវិធីទូរទស្សន៍មួយ

កូរ៉េ៖ តារាសម្តែងរូបសង្ហារ Yong Yoo និងLee Dong Wook ដែលធ្លាប់សម្តែងរួមគ្នាក្នុងខ្សែភាពយន្តដ៏ជោគជ័យ Goblin” នឹងជួបគ្នាម្តងទៀតក្នុងកម្មវិធីទូរទស្សន៍ ។

ព័ត៌មានពី Koreaboo បានអោយដឹងនៅថ្ងៃទី ៤ ខែវិច្ឆិការនេះថាតារារូបសង្ហារ Gong Yoo នឹងចូលរួមជាភ្ញៀវដំបូងក្នុងកម្មវិធី “ Lee Dong Wook Want to talk “ របស់តារាសម្តែង Lee Dong Wook នៅទូរទស្សន៍ SBS ហើយនេះជាលើកដំបូងដែលតារាទាំងពីរជួបគ្នាលើកញ្ចក់ទូរទស្សន៍បន្ទាប់ពីសម្តែងជាមួយគ្នាក្នុងភាពយន្ត Goblin កាលពីឆ្នាំ២០១៧ ហើយផលិតកម្ម FNC ជាអ្នកតំណាងក៏ប្រកាសបែបនេះដែរ ។

ប្រភពបន្តពីផលិតកម្មSoop បានអោយដឹងដែរថា ពេលនេះ តារាទាំងពីរកំពុងថតនៅលើកោះ Jeju ហើយក្នុងក្មម្មវិធីនោះ Gong Yoo នឹងបង្ហាញយ៉ាងស្មោះអំពីមិត្តភាពរបស់ខ្លួនចំពោះ Lee Dong Wook ៕ដោយ៖ ទូច សុខលីដា

Most Popular

To Top