សិល្បៈ និង កម្សាន្ត

Katherine Johnson៖ អ្នកគណិតវិទូ របស់ណាសា សម្តែងក្នុងខ្សែភាពយន្ត Hidden Figures ទទួលមរណភាព អាយុ ១០១ ឆ្នាំ

ណាសា៖អង្គការអវកាសណាសា បានផ្តល់កិត្តិយស និងនាមដែលមានឈ្មោះថា “ កេរ្តិ៍ដំណែលត្រួសត្រាយផ្លូវ”ចំពោះអ្នកគណិតវិទូរបស់ខ្លួន និងជា “វីរនារីអាមេរិក” សម្រាប់លោកស្រី Katherine Johnson ក្នុងការសម្តែងរឿងបាន ជួយដាក់មនុស្សនៅ លើភពព្រះច័ន្ទយោងតាមការចេញផ្សាយពី SkyNews។

លោកស្រី Johnson ត្រូវបានគេសម្តែងនៅក្នុងខ្សែភាពយន្ត Hidden Figures ដែលឈ្នះពានរង្វាន់អូស្ការដើតតួនាទីជាអ្នកត្រួសត្រាយរបស់ស្ត្រីអាមេរិក – អាហ្វ្រិកនៅទីភ្នាក់ងារអវកាសបានទទួលមរណភាពក្នុងអាយុ ១០១ ឆ្នាំ។ ការស្លាប់របស់លោកស្រីត្រូវបានប្រកាសដោយអង្គការណាសា ប៉ុន្តែគ្មានមូលហេតុអ្វីត្រូវបាន ផ្តល់ឲ្យច្បាស់លាស់ទេ។

លោក Jim Bridenstine អ្នកគ្រប់គ្រង ទីភ្នាក់ងារណាសា បានសរសេរ នៅលើបណ្តាញសង្គម Twitter ថា ក្រុមគ្រួសាររបស់អង្គការណា សារបស់យើង មានការសោកសៅ ដែលបានទទួលដំណឹងថា លោកស្រី Katherine Johnson បានទទួល មរណភាព នៅព្រឹកនេះក្នុងអាយុ ១០១ ឆ្នាំ។ “នាងជាវីរនារីអាមេរិក ហើយ កេរ្តិ៍ដំណែលត្រួសត្រាយ របស់ នាងនឹងមិនត្រូវបានគេបំភ្លេចឡើយ។

លោក Bridenstine ក៏បាននិយាយផងដែរថា ក្រុមគ្រួសាររបស់ អង្គការណាសា នឹងមិនដែលភ្លេចភាពក្លាហានរបស់ Katherine Johnson និងគោលដៅសំខាន់ ដែលយើង មិនអាចទៅដល់បានដោយគ្មាន នាង៕ ដោយ៖លី ភីលីព

Most Popular

To Top