សិល្បៈ និង កម្សាន្ត

ប្រទេសថៃ សង្ឃឹមចំពោះការស្តារ ឲ្យងើបឡើងវិញ នូវសេដ្ឋកិច្ច តាមរយៈវិស័យទេសចរណ៍

ការិយាល័យ នៃក្រុមប្រឹក្សាអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ (NESDC) របស់ប្រទេសថៃ បានប្រកាស​ថា សេដ្ឋកិច្ចរបស់ប្រទេសថៃ បានធ្លាក់ចុះ ០,៣ភាគរយនៅក្នុងត្រីមាសទី៣ នៃឆ្នាំនេះ ហើយប្រទេសថៃ មានក្តីសង្ឃឹមចំពោះការស្តារឡើងវិញ តាមរយៈវិស័យទេសចរណ៍។

វិធានការគ្រប់គ្រងការឆ្លងរាលដាល ជំងឺរាតត្បាតកូវីដ-១៩ បានប៉ះពាល់ ដល់សកម្មភាពសេដ្ឋកិច្ច។ វិស័យសេវាកម្មម្ហូបអាហារ និងកន្លែងស្នាក់នៅបានធ្លាក់ចុះ ១៨,៦ភាគរយ នៅក្នុងខែកក្កដាដល់ខែកញ្ញា។ ការរឹតបន្តឹងចំពោះការធ្វើដំណើរ ដោយសារជំងឺរាតត្បាត បានធ្វើឱ្យចំនួនអ្នកទៅទស្សនា ប្រទេសថៃ មានការធ្លាក់ចុះពី ៤០លាននាក់ កាលពីក្នុងឆ្នាំ២០១៩ មកនៅត្រឹមតែ ៧៣ ០០០នាក់ ក្នុងរយៈពេលប្រាំបីខែដំបូង នៃឆ្នាំ២០២១។

ការបន្ធូរបន្ថយវិធានការរឹតត្បិតដោយសារជំងឺកូវីដ-១៩ រួមជាមួយនឹងការវិលត្រឡប់ មកបន្តិចម្តងៗរបស់ភ្ញៀវទេសចរបរទេស ដែលបានចាក់វ៉ាក់សាំងគ្រប់ដូសរួចរាល់ ចាប់តាំងពីថ្ងៃទី១ ខែវិច្ឆិកា បានធ្វើឱ្យប្រទេសថៃ មានសង្ឃឹមសម្រាប់កំណើន ១,២ភាគរយនៅក្នុងឆ្នាំនេះ៕ Source: Sabay

Most Popular

To Top