សិល្បៈ និង កម្សាន្ត

នាង Alice Chan ប្រកាសភ្ជាប់ពាក្យ ជាមួយមិត្តប្រុស វេជ្ជបណ្ឌិត ចំថ្ងៃខួបកំណើត អាយុ ៤៨ ឆ្នាំរបស់នាង

ចិន ៖ នាង Alice Chan ជាតារាសម្តែងចិន ដ៏ល្បីល្បាញបានប្រកាសភ្ជាប់ពាក្យ ហើយចំថ្ងៃខួបកំណើត អាយុ ៤៨ ឆ្នាំ របស់នាងនៅថ្ងៃទី ២១ ខែវិច្ឆិកា មិត្តប្រុសរបស់នាង Aldous Chan បានធ្វើឲ្យនាងភ្ញាក់ផ្អើល នៅពេលដែលលោកបានស្នើរ សុំនៅមុខមិត្តភក្តិរបស់ពួកគេ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ jaynestar ។

នៅភោជនីយដ្ឋានបារាំងមួយ Aldous បានរៀបចំផ្កា កុលាបក្រហម ចំនួន ៩៩ ដើម និងនំខេកមួយ ដែលមានសរសេរថា “រីករាយថ្ងៃកំណើត លោកស្រី Chan” បន្ទាប់មកលោកបានទាញចិញ្ចៀនពេជ្រ ទំហំ៣ការ៉ាត់ ចេញមុននឹងលុតជង្គង់ សុំនាងរៀបការ ។ មិត្តភ័ក្តិរបស់ Alice គឺ Rebecca Zhu Eliza Sam និងអ្នករចនា Dorian Ho បានជួយរៀបចំ សម្រាប់សំណើ ដ៏គួរឲ្យភ្ញាក់ផ្អើលនេះ ដើម្បីប្រាកដថាព័ត៌មានលម្អិត ទាំងអស់ នឹងប្រព្រឹត្តទៅតាមការគ្រោងទុក ។

ការភ្ជាប់ពាក្យរបស់គូស្នេហ៍មួយ គូនេះមិនមានអ្វីភ្ញាក់ផ្អើលទេ ខណៈនាង Alice ត្រូវបានគេមើលឃើញថា កំពុងដើរទិញផ្ទះថ្មីយ៉ាងសប្បាយ រីករាយក្នុងខែមករា ។ Alice និង Aldous បានជួបគ្នា តាមរយៈ Ben Wong ហើយពួកគេជាមិត្ត នឹងគ្នាអស់រយៈពេលជាងមួយឆ្នាំមុន ពេលចាប់ផ្តើមកាលបរិច្ឆេទ ។ លោកបណ្ឌិត Chan មិនមែនជាមនុស្សរ៉ូមែនទិកទេ ប៉ុន្តែមានការយក ចិត្តទុកដាក់ខ្លាំង ។ លោកពូកែគូររូប ហើយអ្វីដែលរ៉ូមែនទិកបំផុត ដែលលោកបានជូន ខ្ញុំគឺកាតគូរដោយដៃ” Alice រំភើបចិត្ត ៕ ដោយ៖លី ភីលីព

Most Popular

To Top