សិល្បៈ និង កម្សាន្ត

Park So Dam ៖នាងត្រូវបានសម្ដែងខ្សែភាពយន្តដែលឈ្នះពានរង្វាន់ “Parasite” ដោយសារតែនាងស្រដៀងនឹងលោក Choi Woo Sik

កូរ៉េខាងត្បូង៖ បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រ Allkpop បានប្រាប់ដឹងថា សម្រាប់វគ្គថ្មីនៃកម្មវិធីកម្សាន្ត MBC ‘Radio Star’ តារាសម្តែងស្រីកូរ៉េខាងត្បូងនាង Park So Dam បានបង្ហាញខ្លួនជាភ្ញៀវកិត្តិយសជាមួយតារាសម្តែង Kim Young Ok តារាចម្រៀងជើងចាស់ Jung Dong Won និង Solar សមាជិកក្រុម MAMAMOO ។


នៅថ្ងៃនេះនាង Park So Dam បានបង្ហើបថា នាងបានថតសំឡេងសម្រាប់តួឯកក្នុងរឿង “Parasite” ដោយមិនមានការតុបតែងមុខអ្វីទាំងអស់ ហើយនាងអាចដើរតួជាប្អូនស្រីរបស់លោក Choi Woo Sik ។ នាង Park So Dam បានពន្យល់ថា “Director Bong បាននិយាយថា លោកចង់ឲ្យលោក Choi Woo Sik និងខ្ញុំជាបងប្អូនបង្កើត ដូច្នេះលោកបានប្រាប់ខ្ញុំឲ្យមកសម្តែងដោយមិនមានការផាត់មុខអ្វីទាំងអស់។


តាមពិតទៅទាំងលោក Choi Woo Sik និងខ្ញុំមើលទៅធម្មជាតិតាមដែលអាចធ្វើទៅបាន ទោះបីជាគ្មានកក់សក់របស់យើង ហើយអ្នកដឹកនាំរឿង Bong សប្បាយចិត្ត និងពេញចិត្តណាស់។ នាងបានបន្ថែមថា ខ្ញុំមិនបានដឹងថាយើងមើលទៅដូចគ្នាប៉ុន្មានទេ ប៉ុន្តែយើងដឹងថា យើងមើលទៅដូចគ្នាបន្ទាប់ពីបានឃើញរូបថតក្រោយមក៕

ដោយ៖លី ភីលីព

Most Popular

To Top