សិល្បៈ និង កម្សាន្ត

នាង IU លោក Ryu Joon Yeol លោក Park Jung Min និងច្រើនទៀត ចូលរួមសម្ដែងក្នុងរឿងថ្មី ‘Money Game’

កូរ៉េ៖បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាចម្រៀង និងតារាសម្តែងស្រីដែលមានប្រជាប្រិយភាព ព្រមទំាងមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងពិភពលោកសិល្បះ កូរ៉េខាងត្បូង នាង IU លោក Ryu Joon Yeol លោកPark Jung Min និងច្រើនទៀតបញ្ជាក់ថា នឹងបង្ហាញខ្លួនក្នុងរឿងថ្មី ‘Money Game’ បន្ទាប់ពីមានតារាល្បីៗជាច្រើនកំពុងឆ្លងមេរោគ COVID-19 ក៏ដោយ។

នៅថ្ងៃទី ២៨ ខែមករា Naver Webtoon បានបង្ហាញពីក្រុមតួសម្តែងសម្រាប់រឿងភាគនាពេលខាងមុខនៃរឿង ‘Money Game’ រួមទាំងតារាចម្រៀង IU តារាសម្តែង Ryu Joon Yeol និងតារាសម្តែង Park Jung Min ។ វាត្រូវបានគេរាយការណ៍ថា Ryu Joon Yeol កំពុងពិនិត្យមើលការផ្តល់ជូនរបស់លោកសម្រាប់តួឯកប្រុសនៅក្នុងរឿង ‘Money Game’ ហើយឥឡូវនេះលោកបានបញ្ជាក់ពីការបង្ហាញខ្លួនរបស់លោកដោយបានជួបជាមួយអ្នកដឹកនាំរឿង Han Jae Rim នៃខ្សែភាពយន្តល្បី ‘The King’ ។

តារាចម្រៀង IU ក៏បានបញ្ជាក់ពីការបង្ហាញខ្លួនរបស់នាងនៅក្នុងរឿង ‘Money Game’ ក្នុងនាមជាតួឯកស្រី បង្កើនការរំពឹងទុកសម្រាប់ទេពកោសល្បនៅលើអេក្រង់របស់នាងជាមួយ Ryu Joon Yeol ។ ថ្មីៗនេះ IU បានទាក់ទាញការចាប់អារម្មណ៍ បន្ទាប់ពីត្រូវបានសម្តែងក្នុងខ្សែភាពយន្តកូរ៉េដំបូងរបស់អ្នកដឹកនាំរឿង Hirokazu Koreeda ដ៏ល្បីល្បាញរបស់ជប៉ុន ។

ហើយមនុស្សជាច្រើនទន្ទឹងរង់ចាំឥទ្ធិពលដែលកំពុងកើនឡើងរបស់នាងនៅក្នុងវិស័យភាពយន្ត និងរឿងភាគ ចំណែកលោក Park Jung Min បានបង្ហាញពីការសម្តែងដ៏អស្ចារ្យនៅក្នុងរឿងភាគដើមរបស់ Netflix ‘Hellbound’ ក៏នឹងចូលរួមក្នុងក្រុមសម្តែងរឿង ‘Money Game’ ផងដែរ៕

Most Popular

To Top