សិល្បៈ និង កម្សាន្ត

Wonpil របស់ DAY6 កើតមេរោគ COVID-19 ខណៈសកម្មភាពទាំងអស់ របស់លោកត្រូវបានលុបចោល រហូតដល់មានការជូនដំណឹងបន្ថែម

កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាចម្រៀងកូរ៉េខាងត្បូង លោក Wonpil របស់ DAY6 បានធ្វើតេស្តិ៍វិជ្ជមានមេរោគ COVID-19 ហើយនឹងបញ្ឈប់សកម្មភាពទាំងអស់ រហូតដល់មានការជូនដំណឹងបន្ថែម។

នៅថ្ងៃទី ៨ ខែកុម្ភៈ ផលិតកម្ម JYP Entertainment បានធ្វើសេចក្តីប្រកាសមួយ ដោយបង្ហាញថា តារារូបនេះបានធ្វើតេស្តិ៍វិជ្ជមានមេរោគ COVID-19 ។ មុននេះ JYP Entertainment បានរាយការណ៍ថា លោក Wonpil នឹងត្រូវពន្យារពេល ការត្រឡប់មកវិញ ‘Pilmopraphy’ របស់លោក បន្ទាប់ពីបុគ្គលិកម្នាក់ ក្នុងចំណោមបុគ្គលិករបស់ Wonpil ធ្វើតេស្តិ៍វិជ្ជមានសម្រាប់វីរុស។

ទោះជាយ៉ាងណាក៏ដោយ នៅថ្ងៃនេះភ្នាក់ងារ បានធ្វើការប្រកាសបន្ថែម ដោយបញ្ជាក់ថា Wonpil នឹងលុបចោលសកម្មភាពនាពេលអនាគត របស់លោករហូតដល់មាន ការជូនដំណឹងបន្ថែម បន្ទាប់ពីតារារូបនោះធ្វើតេស្តិ៍វិជ្ជមាន។ JYP Entertainment បានប្រកាសថា លោកWonpil បានទទួលវ៉ាក់សាំងចំនួន ២ ដងកាលពីឆ្នាំមុន ប៉ុន្តែសមាជិកម្នាក់របស់លោក Wonpil បានធ្វើតេស្តិ៍វិជ្ជមាន ដូច្នេះគាត់ក៏បានធ្វើតេស្តិ៍ PCR ភ្លាមៗនៅថ្ងៃទី ៧ ខែកុម្ភៈ។ ក្រោយមកនៅថ្ងៃដដែលនោះ Wonpil ក៏បានធ្វើតេស្តិ៍វិជ្ជមានដែរ”។

ទីភ្នាក់ងារនេះ បានបញ្ជាក់យ៉ាងលម្អិតថា បច្ចុប្បន្នលោក Wonpil មិនបង្ហាញរោគសញ្ញាអ្វីទេ ប៉ុន្តែស្ថិតក្រោមការ ដាក់ឲ្យនៅដាច់ពីគេដោយខ្លួនឯង បន្ទាប់ពីធ្វើតេស្តិ៍ PCR មួយថ្ងៃមុន។ លោកនឹងបន្តស្ថិតនៅក្រោម ការដាក់ឲ្យនៅដាច់ពីគេ និងចាត់វិធានការត្រឹមត្រូវ តាមបទប្បញ្ញត្តិរបស់អាជ្ញាធរ ដាក់ឲ្យនៅដាច់ពីគេ៕ ដោយ៖លី ភីលីព

Most Popular

To Top