សិល្បៈ និង កម្សាន្ត

នាង Gong Hyo Jin អ្នកចាប់បានកម្រងផ្កា នៅក្នុងពិធីមង្គលការរបស់លោក Hyun Bin និងនាង Son Ye Jin

កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាសម្តែងស្រី ដែលមានសម្រស់ស្រស់ស្អាតទេត្តា នាង Gong Hyo Jin ត្រូវបានគេរាយការណ៍ថា អ្នកចាប់បានកម្រងផ្កាអាពាហ៍ពិពាហ៍ ក្នុងពិធីរៀបការរបស់តារាសម្តែងប្រុស លោក Hyun Bin និងនាង Son Ye Jin។

តារាសម្តែង Hyun Bin និងនាង Son Ye Jin បានប្រារព្ធពិធីមង្គលការរបស់ពួកគេ នៅថ្ងៃទី ៣១ ខែមីនា KST ជាមួយមិត្តភក្តិ ក្រុមគ្រួសារ និងតារាល្បីៗនៅ Walkerhill Hotel Aston House ទីក្រុងសេអ៊ូល។ ក្រៅពីនាង Gong Hyo Jin ចាប់បានភួងផ្កាយ លោក Jang Dong Gun ទទួលបន្ទុកសុន្ទរកថាអបអរសាទរ Park Kyung Lim ធ្វើជាម្ចាស់ផ្ទះក្នុងពិធី ហើយ Gummy, Kim Bum Soo និង Paul Kim បានសម្តែងបទចម្រៀងអបអរសាទរ។

តារាល្បីៗផ្សេងទៀត បានចូលរួមរួមមាន Ahn Sung Ki, Park Joong Hoon, Hwang Jung Min, Han Jae Seok, Gong Yoo, Ha Ji Won, Jeon Mi Do និង Jung Hae In។ ព័ត៌មានផ្សេងទៀតនាង Gong Hyo Jin កំពុងសម្តែងជាតួឯកជាមួយ Lee Min Ho នៅក្នុងរឿងភាគ បែបមនោសញ្ចេតនាបែបកំប្លែង ‘Ask the Stars’ ៕ ដោយ៖លី ភីលីព

Most Popular

To Top