សិង្ហបុរី ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Channel news Asia បានប្រាប់ឲ្យដឹងថា ពេលនេះនាង Kimberly Chia បានក្លាយជាម្តាយរបស់កូនប្រុស Kyzen ហើយថ្មីៗនេះតារាស្រីវ័យ ២៦ ឆ្នាំរូបនេះបានចែករម្លែកដំណឹងល្អ លើបណ្តាញផ្សព្វផ្សាយ សង្គមអាមេរិក Instagram ។
នាងបានចែករម្លែកនៅលើគណនី Instagram របស់នាង កាលពីថ្ងៃ៤ថា បានសរសេរថា សូមស្វាគមន៍មកកាន់ពិភពលោករបស់យើង Kyzen ហើយការបង្ហោះនេះ ត្រូវបានទទួលបានមតិអបអរសាទរ ពីអ្នកសិល្បៈដូចជា Pan Ling Ling និង Jeanette Aw ។
នាង Chia រៀបការជាមួយអ្នកជំនួញអាយុ ៣៤ ឆ្នាំបានបន្ថែមថា បានចំណាយពេល២ឬ៣ ថ្ងៃដើម្បីដំណើរការអ្វីគ្រប់យ៉ាង ដែលបានកើតឡើង ប៉ុន្តែតាមពិត គ្មានពាក្យណាអាចសង្ខេបពីអារម្មណ៍របស់ខ្ញុំនៅពេលនេះទេ ។ នៅតែមិនជឿ ទីបំផុតកូនខ្ញុំចេញមក ជួបយើងហើយ ។
ខ្ញុំស្រឡាញ់គាត់ខ្លាំងណាស់រួចទៅហើយ ។ នឹងបន្តធ្វើបច្ចុប្បន្នភាពបន្ថែមទៀត អំពីរឿងការងារ ការបង្ខាំងមនុស្ស និងអ្វីៗ ដែលនឹងមកដល់របស់ខ្ញុំ។
វិចិត្រករ NoonTalk Media បានប្រកាសពីការមានផ្ទៃពោះ របស់នាងកាលពីខែតុលាឆ្នាំមុន ហើយបានចែករម្លែកជាទៀង ទាត់នូវព័ត៌មានថ្មីៗ និងការឡើងចុះទាំងអស់ នៃដំណើរមានផ្ទៃពោះរបស់នាង នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ៕ ដោយ៖លី ភីលីព
