សិល្បៈ និង កម្សាន្ត

បញ្ហានៅលើបណ្តាញសង្គម Instagram ចុងក្រោយរបស់នាង KARA Gyuri ធ្វើឲ្យអ្នកគាំទ្រព្រួយបារម្ភ

កូរ៉េ៖ នេះបើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា នៅថ្ងៃទី២ ខែសីហា តារាចម្រៀងស្រីកូរ៉េខាងត្បូង នាង Gyuri បានចែករម្លែករូបភាពខាងក្រោម នៃអ្វីដែលមើលទៅភ្នែកក្រហម ជាមួយនឹងចំណងជើងថា ខ្ញុំបានប្រាប់ខ្លួនឯងថា ពាក្យដែលនាងបង្ហោះបណ្តាញសង្គម Instagram ថា ខ្ញុំនឹងមិនទៅតាមផ្លូវនេះម្តងទៀតទេ ប៉ុន្តែខ្ញុំកំពុងដើរចុះម្តងទៀត មិនមានជម្រើសច្រើនក្នុងជីវិតរបស់ខ្ញុំ។

មួយសន្ទុះក្រោយមក តារាស្រីរូបនេះបានបង្ហោះរូប Selfie បង្ហាញថា នាងប្រហែលជាមិនស្ថិតក្នុង អារម្មណ៍ល្អបំផុត រួមជាមួយនឹងសារថា ខ្ញុំគ្រាន់តែសម្លឹងមើលអ្នកព្រោះខ្ញុំនឹកអ្នក ។

អ្នកគាំទ្រសម្ដែងការព្រួយបារម្ភ ដោយសារការបង្ហោះលើបណ្ដាញសង្គមរបស់ Gyuri ដែលពិចារណាលើការបញ្ចេញមតិ អំពីសុខភាពផ្លូវចិត្តរបស់នាងនៅលើ ‘Golden Clinic’៕ ដោយ៖លី ភីលីព

Most Popular

To Top