សិល្បៈ និង កម្សាន្ត

តារារ៉េបលោក Fetty Wap ជាប់គុក ពីបទគំរាមសម្លាប់ បុរសម្នាក់តាម FaceTime

អាមេរិក ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា តារារ៉េប Trap Queen បាននៅក្រៅឃុំពាក់ព័ន្ធនឹង ករណីគ្រឿងញៀនសហព័ន្ធ ហើយឥឡូវលោកត្រូវ បានចៅក្រម ក្រុងញូវយ៉ក កាត់ទោសឲ្យជាប់ពន្ធនាគារ ពីបទបំពានលក្ខខណ្ឌ នៅក្រៅឃុំបណ្តោះអាសន្ន ។

តារាចម្រៀងរ៉េប Fetty Wap ត្រូវបានជាប់ពន្ធនាគារ ពីបទគំរាមសម្លាប់បុរសម្នាក់ ក្នុងអំឡុងពេលហៅទូរស័ព្ទតាម FaceTime កាលឆ្នាំ ២០២១ ដោយបំពានលក្ខខណ្ឌ នៃការដោះលែងមុនការកាត់ក្តី របស់លោកសម្រាប់សំណុំរឿង សមគំនិតគ្រឿងញៀន មិនទាន់សម្រេច ។

តន្ត្រីករដែលមានឈ្មោះពិតថា Willie Junior Maxwell II បានបាញ់កាំភ្លើង ទៅកាន់បុរសនោះអំឡុងពេលហៅជា វីដេអូកាលពីថ្ងៃទី ១១ ខែធ្នូ ហើយបាននិយាយថា Imma សម្លាប់អ្នក និងអ្នករាល់គ្នា ដែលអ្នកនៅជាមួយ ។ ឧប្បត្តិហេតុនេះបានកើតឡើង ប្រហែល២ខែ បន្ទាប់ពីលោកត្រូវបាន ចាប់ខ្លួនក្នុងសំណុំរឿងគ្រឿងញៀន ។

ក្នុងអំឡុងពេលសវនាការ នៅតុលាការសហព័ន្ធនៅទីក្រុង Long Island ញូវយ៉ក កាលពីថ្ងៃចន្ទ ចៅក្រម Steven Locke បានដកហូតប្រាក់ធានា របស់លោក ហើយបញ្ជូនលោកទៅពន្ធនាគារ ។ មេធាវីរបស់ Maxwell ត្រូវបានទាក់ទងសុំការអត្ថាធិប្បាយ ដោយសារព័ត៌មាន Associated Press៕

Most Popular

To Top