សិល្បៈ និង កម្សាន្ត

នាង Han Seo Hee ត្រូវចោទប្រកាន់ ពីបទល្មើសប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ជាលើកទី៣

កូរ៉េ៖ យោងតាមរបាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយ នៅថ្ងៃទី ២៥ ខែសីហាបាននិយាយថា អតីតតារាសម្តែងនាង Han Seo Hee អាយុ ២៧ ឆ្នាំត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្ម គ្រឿងញៀនខុសច្បាប់ លើកទី៣ហើយ កំពុងរង់ចាំការកាត់ក្តីរបស់តុលាការ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop ។

ព្រះរាជអាជ្ញាបានចោទប្រកាន់នាង Han Seo Hee ពីបទប្រើប្រាស់គ្រឿងញៀនខុសច្បាប់ “philopon” (ម៉ាកយីហោប្រើក្នុងបណ្តាប្រទេសអាស៊ីសំដៅ លើថ្នាំមេតំហ្វេតាមីន)កាលខែមករាឆ្នាំនេះ ខណៈនាងកំពុងឆ្លងកាត់ការកាត់ក្តីសម្រាប់បទល្មើសប្រើប្រាស់គ្រឿងញៀនខុសច្បាប់លើកទី២របស់នាង។ 

នាង Han Seo Hee ត្រូវបានគេសង្ស័យថា បានប្រើប្រាស់ “philopon” នៅផ្ទះរបស់នាងកាលខែកក្កដា ឆ្នាំ ២០២១។ ទន្ទឹមនឹងនេះ នាង Han Seo Hee កំពុងរង់ចាំលទ្ធផល នៃការកាត់ក្តីដំបូងរបស់នាង ពីបទប្រើប្រាស់គ្រឿងញៀនខុសច្បាប់មួយ រយៈពេលកាលខែមិថុនា ឆ្នាំ ២០២០ នៅពេលនាងកំពុងស្ថិតក្រោមការសាកល្បង សម្រាប់ត្រូវបានរកឃើញថា មានពិរុទ្ធពីបទប្រើប្រាស់គ្រឿងញៀនខុសច្បាប់ក្នុងឆ្នាំ ២០១៦ ។ 

អយ្យការកំពុងទាមទារឲ្យមានការផ្តន្ទាទោស ដាក់ពន្ធនាគាររយៈពេល ១,៥ ឆ្នាំ។ សម្រាប់អតីតតារាសម្តែងសម្រាប់បទល្មើសគ្រឿងញៀនខុសច្បាប់លើកទី២របស់នាង។ នាង Han Seo Hee បច្ចុប្បន្នកំពុងត្រូវបានឃុំខ្លួនក្នុងមជ្ឈមណ្ឌលឃុំឃាំង Dongbu ក្នុងទីក្រុងសេអ៊ូល ខណៈកំពុងរង់ចាំលទ្ធផល កាត់ទោសរបស់នាង៕ ដោយ៖លី ភីលីព

Most Popular

To Top