សិល្បៈ និង កម្សាន្ត

តារាសម្ដែងអ្នកនាង Han Groo លែងលះស្វាមីក្រោយរួមរស់ជាមួយគ្នា អស់រយៈពេល៧ ឆ្នាំ 

កូរ៉េខាងត្បូង៖នៅថ្ងៃទី២៧ ខែកញ្ញា អ្នកគ្រប់គ្រងផលិតកម្ម SBD Entertainment បានបញ្ជាក់ជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយថា វាជាការពិតដែលអ្នកនាង Han Groo ទើបតែបានបញ្ចប់ការលែងលះគ្នា ហើយអ្ននាង Han Groo នឹងចិញ្ចឹមកូនៗ ទោះជាយ៉ាងណាក៏ដោយ ព័ត៌មានលម្អិតជាក់លាក់ជាងនេះមិនអាចបង្ហាញបានទេ ដោយសារវាទាក់ទងនឹងឯកជនភាពរបស់តារាស្រីរូបនេះ។

អ្នកនាង Han Groo បានបង្ហាញខ្លួនជាតារាចម្រៀងកាលឆ្នាំ ២០១១ និងបានប្តូរចូលអាជីពសម្តែងក្នុងឆ្នាំ ២០១២ ។ អ្នកនាងត្រូវបានគេស្គាល់តាមរយៈរឿងភាគដូចជា ‘Scandal’, ‘Marriage, Not Dating’, ‘Can We Get Married?’ និងរឿងជាច្រើនទៀត។ កាលឆ្នាំ ២០១៥ អ្នកនាង Han Groo បានប្រកាសរៀបការជាមួយបុរសម្នាក់មិនមែនជាតារានៅអាយុ ២៣ ឆ្នាំ។
ដោយសារតែអាពាហ៍ពិពាហ៍របស់អ្នកនាង និងមានផ្ទៃពោះជាបន្តបន្ទាប់ អ្នកនាង Han Groo បានផ្អាកពីសកម្មភាពកម្សាន្តរបស់នាងជាយូរ ដែលនាំឲ្យអ្នកខ្លះជឿថា អ្នកនាងបានសម្រេចចិត្តចូលនិវត្តន៍ពី ឧស្សាហកម្មទាំងមូល។

បន្ទាប់មក នៅដើមឆ្នាំនេះ កាលខែមិថុនា វាត្រូវបានគេបង្ហាញថា អ្នកនាង Han Groo បានចុះកុងត្រាជាមួយ SBD Entertainment ដើម្បីត្រឡប់មកសម្តែងវិញ។ បច្ចុប្បន្ន Han Groo កំពុងពិនិត្យមើលលទ្ធភាពសម្រាប់គម្រោងបន្ទាប់នៅលើអេក្រង់របស់អ្នកនាង៕

Most Popular

To Top