សិល្បៈ និង កម្សាន្ត

លីម តិចម៉េង ដល់ថ្នាក់លុតជង្គង់ មុខអ្នកគាំទ្រ ដោយសារ តែហេតុផលមួយនេះ!

ភ្នំពេញ៖ កំលោះតូច លីម តិចម៉េង កាន់តែធ្វើឱ្យមហាជន ចូលចិត្តកាន់តែខ្លាំង ពីមួយថ្ងៃទៅ មួយថ្ងៃ ព្រោះតែឥរិយាបថ តារាចម្រៀងពន្លកថ្មីរូបនេះ អោនលំទោន ដាក់ខ្លួនជា និច្ច ពេលបានជួបអ្នកគាំទ្រ ។

តួយ៉ាងកាលពីពេលថ្មីៗ នេះ តិចម៉េង មានកម្មវិធីច្រៀងក្នុង Pub មួយកន្លែង នៅខេត្តបាត់ដំបង តែអ្វីដែល ធ្វើឱ្យអ្នកគាំទ្រស្រឡាំងកាំង ស្រែកហ៊ោពេញ Pub នោះគឺ លីម តិចម៉េង បានលុតជង្គង់ សុំទោស មុខអ្នកគាំទ្រ ដោយសារតែមានមនុស្សច្រើន ខ្លួនមិនអាចថតរូបជាមួយ អ្នកគាំទ្រអស់ឡើយ ។

ថ្មីៗនេះទៀតសោត មហាជនផ្ទុះការសរសើរទៅដល់ លីម តិចម៉េង យ៉ាងខ្លាំង ព្រោះនៅយប់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ តិចម៉េង មានកម្មវិធីច្រៀងនៅ Pub មួយកន្លែងនៅខេត្តបាត់ដំបង ដែលមានមនុស្សច្រើនចូលរួម ព្រមទាំងមានគណនីហ្វេកប៊ុកមួយឈ្មោះថា Ah Houng Hour បាន Live ពីទិដ្ឋភាពនៅទីនោះ តែអ្វីដែលអ្នកគាំទ្រស្រឡាំងកាំង ស្រែកហ៊ោនោះ កំលោះតូច លីម តិចម៉េង បានលុតជង្គង់ សូមអភ័យទោសហ្វេនៗ ព្រោះខ្លាចមានកំហុសខុសឆ្គង មិនអាចថតរូបជាមួយអ្នកគាំទ្រអស់បាន ដោយសារតែមានមនុស្ស សម្រុកចូលច្រើន ។

ដោយសារតែវីដេអូការបន្ទន់ ឥរិយាបថរបស់ លីម តិចម៉េង នេះហើយ បានធ្វើឱ្យមហាជនពោលសរសើរ ដល់តារាចម្រៀងរូបនេះ មិនដាច់ពីមាត់ ព្រមទាំងលើកឡើងទៀតថា ខ្លួនមិនខកបំណងទេ ​ដែលគាំទ្រដល់តារាចម្រៀងរូបនេះ ៕

ដោយ៖ ម៉ានី

Most Popular

To Top