សិល្បៈ និង កម្សាន្ត

តារាចម្រៀង នាង Adele កំពុងសម្រាកពីតន្ត្រី ដើម្បីបន្តការសិក្សា កម្រិតសាកលវិទ្យាល័យ

អាមេរិក ៖ តារាចម្រៀងជនជាតិកាណាសា នាង Adele បានបង្ហើបឲ្យអ្នកគាំទ្រដឹងថា នាងនឹងឈប់ សម្រាកពីតន្ត្រី បន្ទាប់ពីនាងស្នាក់នៅ Las Vegas ខណៈនាងមានគម្រោង ទទួលសញ្ញាប័ត្រផ្នែកអក្សរសាស្ត្រ អង់គ្លេស នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។

តារាចម្រៀង ដែលបានចេញវីដេអូចម្រៀង សម្រាប់បទចម្រៀងថ្មី I Drink Wine កាលពីថ្ងៃពុធបាននិយាយថា នាងប្រាថ្នាចង់បានទៅរៀន នៅសកលវិទ្យាល័យបន្ទាប់ពីចាកចេញពីសាលា ។ ថ្លែងនៅក្នុងកម្មវិធី Q&A របស់អ្នកគាំទ្រ នៅទីក្រុង Los Angeles ឃើញដោយ The Sun នាង Adele អាយុ ៣៤ ឆ្នាំបាននិយាយថា នាងនឹងបញ្ចប់វគ្គសិក្សា តាមអ៊ីនធើណេត ដើម្បីទទួលបានសញ្ញាបត្រ ។

នាងបានបន្តថា បន្ទាប់ពី Vegas ខ្ញុំពិតជាចង់ទទួលបានសញ្ញាប័ត្រផ្នែកអក្សរសាស្ត្រអង់គ្លេស បើខ្ញុំមិនបានច្រៀងទេ ខ្ញុំគិតថា ខ្ញុំច្បាស់ជាគ្រូ ហើយខ្ញុំគិតថា ខ្ញុំនឹងក្លាយជាគ្រូបង្រៀន ភាសាអង់គ្លេស ។ ខ្ញុំពិតជាមានអារម្មណ៍ថា ខ្ញុំប្រើចំណង់ចំណូលចិត្ត របស់ខ្ញុំអំពីភាសាអង់គ្លេស នៅក្នុងអ្វី ដែលខ្ញុំធ្វើ ប៉ុន្តែទោះបីជាវាមិនដូចខ្ញុំចង់បានការងារ ពីសញ្ញាប័ត្ររបស់ខ្ញុំក៏ដោយ ខ្ញុំចង់បានទៅសាកលវិទ្យាល័យ ខ្ញុំប្រាថ្នាថាខ្ញុំមានបទពិសោធន៍នោះ ។

ខ្ញុំនឹងមិន ទៅសាកលវិទ្យាល័យទេ ខ្ញុំនឹងធ្វើរៀនតាមអ៊ីនធើណេត និងជាមួយគ្រូបង្ហាត់ម្នាក់ ប៉ុន្តែនោះជាផែនការរបស់ខ្ញុំសម្រាប់ឆ្នាំ ២០២៥ វាគ្រាន់តែ ដើម្បីទទួលបាន គុណវុឌ្ឍិ ។ ការស្នាក់នៅ Las Vegas របស់ Adele នឹងចាប់ផ្តើមនៅក្នុងខែវិច្ឆិកា បន្ទាប់ពីនាងបានពន្យារពេល ការសម្តែងនៅនាទី ចុងក្រោយ ក្នុងខែមករា ៕

Most Popular

To Top