សិល្បៈ និង កម្សាន្ត

តារា K-Pop លោក Lee Jihan បានសម្លាប់ នៅទីក្រុងសេអ៊ូល នៅពិធីបុណ្យHalloween

ទីក្រុងសេអ៊ូល៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា តារា K-Pop និងជាតារាសម្តែង Lee Jihan អាយុ ២៤ ឆ្នាំត្រូវបានបញ្ជាក់ថា ជាជនរងគ្រោះម្នាក់ ក្នុងចំណោមជនរងគ្រោះ នៃការរត់ជាន់គ្នា នៅទីក្រុងសេអ៊ូល Halloween ដែលបានសម្លាប់មនុស្ស ជាង១៥០នាក់។

លោក Jihan អាយុ ២៤ ឆ្នាំបានទទួលបាន ភាពល្បីល្បាញជាលើកដំបូង ក្នុងការប្រឡងចម្រៀងកូរ៉េខាងត្បូង Produce 101 ជាកន្លែងដែលអ្នកសង្ឃឹម K-Pop 101 នាក់បានប្រកួតប្រជែង ដើម្បីឈ្នះក្នុងក្រុមក្មេងប្រុស ហើយបានបន្តសម្តែងក្នុងរឿង High School Today Was Another Nam Hyun Day ។

ភ្នាក់ងារទាំង២តំណាងឲ្យតារា – 935 Entertainment និង 9Auto Entertainment – បានបញ្ជាក់ព័ត៌មាននេះកាលពីថ្ងៃអាទិត្យ។ ដោយបង្ហោះរូបការ៉េខ្មៅនៅលើ Instagram ពួកគេបានសរសេរលើសេចក្តីថ្លែងការណ៍ របស់ពួកគេថា ខូចចិត្តក្នុងការទទួលដំណឹងដ៏សោកសៅ នៃការស្លាប់របស់លោក ហើយបានប្រាប់អ្នកគាំទ្រថា លោក Jihan បានក្លាយជាតារានៅលើមេឃ ហើយចាកចេញពីពួកយើង។

ដោយបង្ហាញពីការរម្លែកទុក្ខដ៏ក្រៀមក្រំ របស់ពួកគេចំពោះគ្រួសាររបស់លោក និងអស់អ្នកដែលស្រលាញ់លោក ពួកគេបានហៅលោកថា “មិត្តដ៏ផ្អែមល្ហែម និងកក់ក្តៅចំពោះទាំងអស់គ្នា”។ ពួកគេក៏បានសរសេរអំពី “ស្នាមញញឹមដ៏ភ្លឺស្វាង” របស់លោក និងបានថ្លែងអំណរគុណចំពោះ “ចំណង់ចំណូលចិត្តក្នុងការសម្តែង” របស់លោក ជូនពរលោកឲ្យមានសុខភាពល្អសម្រាប់ “ដំណើរចុងក្រោយ” របស់លោក។

អតីតបេក្ខនារី Produce 101 Park Heeseok, Kim Do-hyun និង Cho Jin Hyung ក៏បានចូលរួមគោរពផងដែរ។ ពួកគេបានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍រួមថា លោកJi Han បានចាកចេញពីពិភពលោកនេះ ហើយទៅកាន់កន្លែងដ៏សុខស្រួល។ យើងសុំឲ្យអ្នកលាលោក នៅលើផ្លូវចុងក្រោយរបស់លោក” ។

ពិធីបុណ្យសពសម្រាប់ជនរងគ្រោះ កំពុងដំណើរការរួចហើយ ហើយរដ្ឋាភិបាលកូរ៉េខាងត្បូងបាននិយាយថា ខ្លួននឹងផ្តល់ការគាំទ្រ សម្រាប់ការចំណាយពិធីបុណ្យសព។ យោងតាម AllKPop ថា ពិធីបុណ្យសពរបស់ Ji Han នឹងធ្វើឡើងនៅថ្ងៃទី១ ខែវិច្ឆិកា៕ ដោយ៖លី ភីលីព

Most Popular

To Top