ទីក្រុងសេអ៊ូល ៖យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា តារាចម្រៀងនាង Lisa សមាជិកក្រុម BLACKPINK បានបង្កឲ្យមានប្រតិកម្មក្តៅគគុក បន្ទាប់ពីផ្តល់ ឲ្យអ្នកគាំទ្រនូវទិដ្ឋភាពសាមញ្ញៗ អំពីរបៀបរស់នៅ ប្រណីតរបស់នាង ក្រោយពីនាងបានបង្ហោះរូបភាពមួយចំនួននៅលើគណនី Instagram របស់នាង ។
ថ្មីៗនេះនាង Lisa បានបង្ហោះ រូបភាពមួយ ចំនួននៅលើគណនី Instagram របស់នាង ដោយធ្វើបច្ចុប្បន្នភាពអ្នក គាំទ្រអំពីទីតាំងបច្ចុប្បន្នរបស់នាង ។ រូបថតទាំងនោះបង្ហាញពីនាងកំពុងបើកបរតាមដងផ្លូវនៃទីក្រុងសេអ៊ូល ជាមួយនឹងទិដ្ឋភាពច្បាស់លាស់នៃប៉ម Namsan នៅផ្ទៃខាងក្រោយ។ ទោះជាយ៉ាងណាក៏ដោយ អ្វីដែលទាក់ទាញការចាប់អារម្មណ៍បំផុតគឺយានយន្តដ៏ថ្លៃរបស់តារារូបនេះ។
រូបថតនាង Lisa ហាក់ដូចជាកំពុងបើកបររថយន្ត Ferrari Roma ជាម៉ូដែលរថយន្តលំដាប់ខ្ពស់ដែលមានតម្លៃប្រហែល ៣៨០ លានវ៉ុន (ប្រហែល ២៤៨,០០០ ដុល្លារអាមេរិក) ដល់ ៤០០លានវ៉ុន (ប្រហែល ២៦១,០០០ដុល្លារអាមេរិក)។
រូបភាពនេះបានបង្ក ឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមភ្លាមៗ ដោយអ្នកគាំទ្រ មានការកោតសរសើរ ចំពោះរបៀបរស់នៅវ័យក្មេង និងមានទ្រព្យសម្បត្តិរបស់នាង Lisa។ មនុស្សជាច្រើនក៏ត្រូវ បានរំលឹកឡើងវិញអំពីចំណង់ចំណូលចិត្តដ៏ប្រណីតរបស់តារារូបនេះក្នុងការប្រមូលរថយន្តប្រណីត។
ទោះជាយ៉ាងណាក៏ដោយ ព័ត៌មានថ្មីៗជាបន្តបន្ទាប់ពី Lisa បានធ្វើឲ្យអ្នកគាំទ្រកាន់តែរីករាយ។ សមាជិក BLACKPINK រូបនេះបានបង្ហោះរូបថត Minnie សមាជិកក្រុម i-dle នៅលើ Story របស់នាង ដែលធ្វើឲ្យអ្នកគាំទ្រនិយាយលេងសើចថា Lisa នឹងបើកឡាន Ferrari របស់នាងមកទទួល “មនុស្សអាក្រក់”៕
