កូរ៉េខាងត្បូង ៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថាតារាម៉ូដែល និងតារាសម្តែងជនជាតិកូរ៉េខាងត្បូង Song Ji Hyo បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង លើបណ្តាញសង្គម ដោយការបង្ហាញរូបភាពថ្មីសម្រាប់ម៉ាកខោទ្រនាប់ដែលនាងពាក់វា។
ថ្មីៗនេះ រូបភាពជាច្រើនសន្លឹកដែលមាននាង Song Ji Hyo ជាតារាម៉ូដែលត្រូវបានបង្ហោះនៅលើគណនីប្រព័ន្ធផ្សព្វផ្សាយ សង្គមផ្លូវការរបស់ម៉ាកខោទ្រនាប់ របស់នាង Nina Ssong ។ រូបភាពបានចេញផ្សាយ Song Ji Hyo បានស្លៀកពាក់អាវខ្លីជាមួយខោខូវប៊យ ដែលបង្កើតបរិយាកាសដ៏ទំនើប។
ចង្កេះស្ដើងរបស់នាង រាងកាយដែលមានសុខភាពល្អ លក្ខណៈពិសេសលើផ្ទៃមុខដ៏លេចធ្លោ និងមុខតូចរួមបញ្ចូលគ្នាដើម្បីបង្ហាញពីរូបរាងដ៏ល្អឥតខ្ចោះ។
នាង Song Ji Hyo បានបង្កើតម៉ាកខោទ្រនាប់ និងទឹកអប់កាលពីឆ្នាំមុន ដោយចាប់ផ្តើមបញ្ហាប្រឈមថ្មីមួយក្នុងនាមជាសហគ្រិន។ បច្ចុប្បន្ននាងបម្រើការជានាយកប្រតិបត្តិរបស់ម៉ាកនេះ ដែលចូលរួមដោយផ្ទាល់ក្នុងការរៀបចំផែនការផលិតផល និងការផ្សព្វផ្សាយ៕
