សិល្បៈ និង កម្សាន្ត

នាង Jang Wonyoung សមាជិកក្រុម IVE បង្អួតសម្រស់ និងចាយរាង នៃការប្រកួតនៅទីក្រុងញូវយ៉ក

កូរ៉េខាងត្បូង៖យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា ថ្ងៃទី២៧ ខែកក្កដា តារាចម្រៀងនាង Jang Wonyoung សមាជិកក្រុមតារាចម្រៀងនារីកូរ៉េខាងត្បូង IVE បានបោះបាល់ពិធីលើកដំបូង ក្នុងការប្រកួត New York Mets នៅ Citi Field។ នេះគឺជាការប្រកួតដ៏ធំមួយ ការប្រកួតរវាង New York Mets និង Los Angeles Dodgers។

នាងJang Wonyoung បានទទួលការអញ្ជើញជាផ្លូវការពីស្ថាប័ន New York Mets។ នេះជាលើកដំបូងក្នុងរយៈពេលមួយរយៈដែលសមាជិកក្រុមចម្រៀងនារី K-Pop បានបោះបាល់នៅ Citi Field បន្ទាប់ពី Jeon Somi បានបោះបាល់នាឆ្នាំ២០១៨។

សម្រាប់ឃ្លីបវីដេអូ និងរូបភាពដែលបានចេញផ្សាយតាមអ៊ីនធើណរត នាងស្លៀកអាវ Jersey និងខោខូវប៊យ ដែលបង្ហាញពីរូបរាង និងសមាមាត្រដ៏ល្អឥតខ្ចោះរបស់នាង។ អ្នកលេងអ៊ីនធើណេតមិនអាចជួយអ្វីបានក្រៅពីការសរសើររូបរាងដ៏ល្អឥតខ្ចោះរបស់នាង!៕

Most Popular

To Top