សិល្បៈ និង កម្សាន្ត

តារាសម្តែង លោក Kim Soo Hyun រួចផុតពីការចោទប្រកាន់ពីបទ រំលោភបំពានផ្លូវភេទ លើកុមារទាក់ទងនឹង នាង Kim Sae Ron

កូរ៉េខាងត្បូង ៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា តារាសម្តែងជនជាតិកូរ៉េខាងត្បូង៏ល្បី លោក Kim Soo Hyun ត្រូវបានរួចផុតពីការចោទ ប្រកាន់ពីបទរំលោភបំពានផ្លូវភេទលើកុមារដែលទាក់ទងជាមួយនឹងតារាសម្តែងស្រី នាង Kim Sae Ron ក្នុងអំឡុងពេលអ្នកទាំង ២នាក់ធ្វើការសម្តែងរឿងរួមគ្នា ។

យោងតាមរបាយការណ៍ផ្តាច់មុខមួយពី Dispatch បាននិយាយថា លោក Kim Soo Hyun ថ្មីៗនេះត្រូវបានរួចផុតពីការចោទប្រកាន់ ក្រោមច្បាប់សុខុមាលភាពកុមារ ជាមួយនឹងការចោទប្រកាន់ថា លោកបានប្រព្រឹត្តអំពើផ្លូវភេទជាមួយអនីតិជន ដោយបញ្ចប់ដោយមិនមាន សកម្មភាពបន្ថែមទៀត។ លើសពីនេះ ការចោទប្រកាន់បន្ថែមអំពីការកេងប្រវ័ញ្ចផ្លូវភេទលើអនីតិជនក៏ត្រូវបានបញ្ចប់ផងដែរ ហើយនឹងមិនមានសកម្មភាព បន្ថែមទៀតទេ។

ស្ថានីយ៍ប៉ូលីស Seongdong បានសម្រេចចិត្តមិនបញ្ជូនករណីនេះទៅចោទប្រកាន់។ ក្នុងអំឡុងពេលនៃការស៊ើបអង្កេតរបស់ពួកគេ ពួកគេបានពិនិត្យមើលថា តើមានទំនាក់ទំនងស្នេហាដែរឬទេ ខណៈនាង Kim Sae Ron ជាអនីតិជន និងថាតើមានការរំលោភបំពានផ្លូវភេទកើតឡើងឬអត់។ ពួកគេបានសន្និដ្ឋានថា ការចោទប្រកាន់ដែលធ្វើឡើងដោយ Kim Se Ui និងក្រុមគ្រួសាររបស់ Kim Sae Ron គឺមិនពិត។

ជាពិសេស ការថតសំឡេងដែលចែករម្លែកដោយលោក Kim Se Ui រវាងនាង Kim Sae Ron និងអ្នកស្គាល់គ្នាម្នាក់របស់នាងនៅ New Jersey សហរដ្ឋអាមេរិក ជាកន្លែងដែល Kim Se Ui បានបង្កើតការសន្ទនាជាក់លាក់មួយថាលោក Kim Soo Hyun កំពុងកេងប្រវ័ញ្ចផ្លូវភេទលើអនីតិជន៕

Most Popular

To Top