អាមេរិក៖យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា ថ្មីៗនេះ ក្រុមតារាចម្រៀងនារីអាមេរិក KATSEYE ត្រូវបានជាប់ពាក់ព័ន្ធនឹងការរិះគន់ បន្ទាប់ពីការបង្ហាញភាព សិចស៊ីសម្រាប់សម្លៀកបំពាក់ថ្មីៗរបស់ពួកគេ ធ្វើឲ្យអ្នកលេងអ៊ីនធើណេត បានចែករម្លែកគំនិតក្តៅគគុក របស់ពួកគេលើលើបណ្តាញសង្គម ។
ជាពិសេស សម្លៀកបំពាក់ដែលបង្ហាញរបស់តារាចម្រៀងនាង Megan សម្រាប់វីដេអូថ្មីៗនេះបានបង្កការរិះគន់។ ដើម្បីផ្សព្វផ្សាយបទចម្រៀងថ្មី “Animal” នាង Megan និងនាង Sophia បានធ្វើបណ្តាញសង្គម TikTok ។ វីដេអូ នាង Megan បានស្លៀកអាវខ្លីដែលហាក់ដូចជាស្រដៀងនឹងអាវទ្រនាប់។
មតិយោបល់របស់ អ្នកលេងអ៊ីនធើណេត បានបង្កឲ្យមានការជជែកវែកញែកយ៉ាងខ្លាំងបណ្តាញសង្គម និងទទួលបានការរិះគន់ពីការសម្លៀកបំពាក់។
អ្នកខ្លះយល់ថា អាវនេះមិនស្រួល ហើយនិយាយថាវាមើលទៅដូចជាអាវទ្រនាប់ ប៉ុន្តែអ្នកផ្សេងទៀតបានវាយបកចំពោះការរិះគន់ដោយនិយាយថា នាង Megan មើលទៅអស្ចារ្យ ហើយឆ្ងល់ថាហេតុអ្វីបានជាមនុស្សមានបញ្ហាបែបនេះជាមួយតារាស្រីដែលបង្ហាញស្បែក៕
