សិល្បៈ និង កម្សាន្ត

តារាសម្តែងលោក Yoo Ah In បានក្លាយ ជាប្រធានបទក្តៅ គគុកលើបណ្តាញសង្គម បន្ទាប់ពីមានការសង្ស័យអំពី ទំនាក់ទំនងភេទដូចគ្នា

កូរ៉េខាងត្បូង ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា តារាសម្តែងជនជាតិកូរ៉េខាងត្បូង ដ៏ពេញនិយម លោក Yoo Ah In បានបង្ក ឲ្យមានការរិះគន់ដ៏ក្តៅគគុកលើបណ្តាញសង្គន បន្ទាប់ពីបានថតរូបលេង សើចជាមួយមិត្តប្រុសម្នាក់ ដែលបានបង្ហាញភាពស្និទ្ធស្នាលយ៉ាងខ្លាំង។

ថ្មីៗនេះ មិត្តភក្តិជិតស្និទ្ធរបស់លោក Yoo ត្រូវបានគេស្គាល់ថាជា នាយកប្រតិបត្តិនៃម៉ាកសម្លៀកបំពាក់ក្នុងស្រុកមួយ បានចែករម្លែករូបភាពរបស់ពួកគេដែលថតនៅ Photobooth តាមរយៈគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោក។ ពួកគេទាំង២ នាក់បានថតរូបជាគូស្នេហ៍ជាច្រើន រួមទាំងការផ្អៀងក្បាលរបស់ពួកគេទល់នឹងគ្នា និងធ្វើពុតជាថើបគ្នា។

រូបថត និងវីដេអូឃ្លីបរបស់ពួកគេ ជាមួយគ្នានៅ Photobooth បានរីករាលដាលយ៉ាងឆាប់រហ័ស នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលបង្កឲ្យមានការជជែកវែកញែកយ៉ាងខ្លាំង។ អ្នកលេងអ៊ីនធើណេតជាច្រើនបាន ចាត់ទុកថា វាជាការបញ្ជាក់ជាផ្លូវការរបស់តារា សម្តែងរូបនេះទាក់ទងនឹងភេទរបស់លោក។

ទោះជាយ៉ាងណាក៏ដោយ មនុស្សជាច្រើនក៏បានរកឃើញថា ការចាប់អារម្មណ៍ជុំវិញភេទរបស់លោក Yoo Ah In ជារឿងគួរឲ្យព្រួយបារម្ភ ដោយអះអាងថាជីវិតឯកជនរបស់លោកមិនមែនជារឿងរបស់សាធារណជនទេ៕

Most Popular

To Top