កូរ៉េខាងត្បូង ៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា វីដេអូថ្មីរបស់កំពូលតារាចម្រៀងនាង Jennie សមាជិកក្រុមតារាចម្រៀង នារីកូរ៉េខាងត្បូង BLACKPINK បានរងការរិះគន់យ៉ាងខ្លាំងពីអ្នកលេងអ៊ីនធើណេត ខណៈក្រុមតារាចម្រៀងនេះមួយរយៈពេលរងការរិះគន់ច្រើន លើសក្រុមតារាចម្រៀងផ្សេងៗទៀត ។
ថ្មីៗនេះនាង Jennie បានចេញវីដេអូសម្តែង សម្រាប់បទចម្រៀងរបស់នាង “Less than a Lover”។ បទនេះបានបង្កឲ្យមានការរិះគន់យ៉ាងខ្លាំងពីអ្នកគាំទ្រ លើបណ្តាញសង្គម និងអ្នកលេងអ៊ីនធើណេតជនជាតិកូរ៉េខាងត្បូង។
អ្នកខ្លះបានតបតវិញថា វាហាក់ដូចជាមិន មែនជាវីដេអូសម្តែងទេ ហើយអ្នកខ្លះទៀតបានរិះគន់សកម្មភាព និងទឹកមុខរបស់ Jennie។ អ្នកគាំទ្រមួយចំនួនបានតបតវិញ ចំពោះមតិយោបល់អាក្រក់ៗ ប៉ុន្តែពួកគេទទួលបានការចាប់អារម្មណ៍ និងការប្រាស្រ័យទាក់ទងយ៉ាងច្រើន៕
