អាមេរិក៖យោងតាមការ ចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា ឈុតសម្លៀកបំពាក់សិចស៊ី និងបង្ហាញភាពទាក់ទាញ របស់ក្រុមតារាចម្រៀងនារីអាមេរិក KATSEYE លើបណ្តាញសង្គម TikTok ថ្មីរបស់ពួកគេបានបង្កឲ្យមានរលក នៃការរិះគណ់ ដោយអ្នកគាំទ្រជាច្រើន មានការព្រួយបារម្ភអំពីការបង្ហាញ ខ្លួនរបស់តារាល្បីៗទាំងនេះ ។
ចាប់តាំងពីបង្ហាញខ្លួនជាលើកដំបូង ឈុតសម្លៀកបំពាក់របស់ក្រុមតារាចម្រៀងនារីអាមេរិក KATSEYE បានក្លាយជាប្រធានបទនៃការរិះគន់ ដោយមនុស្សជាច្រើនយល់ថា វាបង្ហាញភាពទាក់ទាញ និងសិចស៊ីពេក។
ថ្មីៗនេះ ក្រុមនេះបានបង្ហោះ បណ្តាញសង្គម TikTok ដើម្បីផ្សព្វផ្សាយបទចម្រៀងថ្មីរបស់ពួកគេ។ សមាជិកក្រុមកំពុងស្លៀកឈុតសម្លៀកបំពាក់សិចស៊ី និងលេចធ្លោផ្សេងៗគ្នា។ យ៉ាងណាក៏ដោយ លក្ខណៈសិចស៊ី និងបង្ហាញភាពទាក់ទាញនៃឈុតសម្លៀកបំពាក់បានបង្កឱ្យមានការរិះគន់យ៉ាងខ្លាំង។
ខណៈអ្នកខ្លះបានពិពណ៌នាអំពីឈុតសម្លៀកបំពាក់ទាំងនោះថា អាក្រាតកាយជាឈុតបង្ហាញខោទ្រនាប់របស់នាង Lara និងនាង Yoonchae បានបង្កឲ្យមានប្រតិកម្មយ៉ាងខ្លាំង និងភ្ជាប់ទៅនឹងការព្រួយបារម្ភអំពីភាពសិចស៊ីរបស់សមាជិក ទោះបីជានៅក្មេង និងមានអ្នកគាំទ្រវ័យក្មេងក៏ដោយ៕
