កូរ៉េខាងត្បូង៖យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា តារាចម្រៀងកូរ៉េខាងត្បូងនាង Karina រសមាជិក្រុម Aespa បានក្លាយជាចំណុចកណ្តាល នៃការចាប់អារម្មណ៍ម្តងទៀត លើរូបរាងរបស់នាង បន្ទាប់ពីអ្នកលេងអ៊ីនធើណេតកូរ៉េ បានរិះគន់អំពីការឡើងទម្ងន់ថ្មីៗ របស់នាង ក្រោយពីនាងបង្ហាញខ្លួននៅប្រទេសប្រេស៊ីល ។
រាងកាយរបស់នាង Karina បានក្លាយជាប្រធានបទ នៃការពិភាក្សាលើបណ្តាញសង្គមជាច្រើនដងនាពេលថ្មីៗនេះ។នៅដើមសប្តាហ៍នេះ រូបភាពមិនបានកែសម្រួលរបស់តារារូបនេះក្នុងអំឡុងពេល ដែលនាងនៅប្រេស៊ីលបានរីករាលដាលយ៉ាងឆាប់រហ័សលើបណ្តាញសង្គម ដោយអ្នកគាំទ្រផ្តោតជាពិសេសលើភ្លៅធំរបស់នាង ។ អ្នកគាំទ្រជាច្រើនបានសរសើររូបរាងរបស់នាង ហើយនិយាយថា ពួកគេសប្បាយចិត្តដែលបានឃើញនាងមើលទៅមាន សុខភាពល្អជាជាងស្គមខ្លាំង។
ឥឡូវនេះ ការបង្ហោះថ្មីមួយអំពីរូបរាងរបស់នាង Karina បានទទួលការចាប់អារម្មណ៍នៅលើសហគមន៍អនឡាញកូរ៉េ Pann។ ការបង្ហោះនេះបានទាក់ទាញការចាប់អារម្មណ៍យ៉ាងឆាប់រហ័ស ដោយអ្នកអត្ថាធិប្បាយជាច្រើនយល់ស្របថា នាង Karina មើលទៅល្អ។
ទោះជាយ៉ាងណាក៏ដោយ ផ្នែកមតិយោបល់ក៏បានប្រែក្លាយទៅ ជាសង្គ្រាមពាក្យសម្តីអ្នកគាំទ្រដ៏ក្តៅគគុក បន្ទាប់ពីអ្នកលេងអ៊ីនធើណេត បានអូសតារាស្រីផ្សេងទៀត ចូលទៅក្នុងការជជែកវែកញែក។ តារាចម្រៀងក្រុមAespa ក៏ទទួលបានការចាប់អារម្មណ៍ សម្រាប់រូបរាងគ្មានវត្តមានរបស់នាងក្នុងអំឡុងពេលចេញក្រៅថ្មីៗនេះ៕
