សិល្បៈ និង កម្សាន្ត

៥.តារាចម្រៀងជប៉ុននាង Tsuki សមាជិកក្រុមចម្រៀង K-Pop ទទួលបានការចាប់អារម្មណ៍ខ្លាំងជាមួយទម្រង់មុខចង្កាស្រួចស្អាតឥតខ្ចោះ

កូរ៉េខាងត្បូង៖យោងតាមការចេញផ្សាយ ពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា តារាចម្រៀងស្រីជនជាតិជប៉ុនម្នាក់សមាជិកក្រុមចម្រៀង K-Pop បានបង្ហាញខ្លួនក្នុងឈុតរ៉ូបដ៏ស្រស់ស្អាត និង សម្រស់ដ៏ល្អឥតខ្ចោះដូចតុក្កតា ដោយបានទាក់ទាញការចាប់អារម្មណ៍ យ៉ាងខ្លាំងជាមួយនឹងទម្រង់មុខមានចង្កាស្រួចតូចស្អាត។

នាថ្ងៃទី ១០ ខែកញ្ញា តារាចម្រៀងជប៉ុននាង Tsuki សមាជិកក្រុម Billlie បានបង្ហោះរូបថត Selfie នៅក្រោយឆាកមួយចំនួននៅលើបណ្តាញសង្គម ជាមួយនឹងចំណងជើងខ្លីៗថា “SKA”។ រូបភាពបានបង្ហោះនោះ នាង Tsuki ស្លៀករ៉ូបពណ៌សគ្មានខ្សែ ដែលតុបតែងដោយការប៉ាក់គ្រាប់គ្រីស្តាល់ភ្លឺ ចែងចាំងយ៉ាងក្រាស់ ហើយនាងកំពុងសម្លឹង មើលមកកាន់កាមេរ៉ា ។

ម៉ូដសក់ពណ៌ត្នោតរួញអង្កាញ់ក្រាស់ និងស្បែកសថ្លា ដូចត្បូងថ្មម៉ាបពណ៌សរបស់នាង បានធ្វើឲ្យនាងមើលទៅដូចជាព្រះនាងក្នុងរឿងនិទាន។ ជាពិសេស ទម្រង់មុខរាងអក្សរ V ដ៏ស្រួចតូចរបស់នាង ដែលមើលទៅហាក់ដូចជាអាចក្តាប់បានដោយដៃម្ខាង និងទឹកមុខដ៏គួរឲ្យស្រឡាញ់ពេលកំពុងញាក់ភ្នែក បានបង្កើនភាពទាក់ទាញរបស់នាងដល់កម្រិតខ្ពស់បំផុត ។ ស្មារាងការ៉េដ៏ស្រស់ស្អាត និងរាងកាយដ៏ស្លីមល្អឥតខ្ចោះដែលបានបង្ហាញចេញមកនោះ ក៏ទទួលបានការកោតសរសើរយ៉ាងខ្លាំងផងដែរ ។

សម្រស់ដ៏ពិសេសរបស់នាង Tsuki ដែលមើលទៅ ដូចជាតុក្កតា Barbie បានធ្វើឲ្យមានការគាំទ្រ និងការកោតសរសើរយ៉ាងខ្លាំងក្លា ពីសំណាក់អ្នកគាំទ្រ ទូទាំងពិភពលោក ។

ទន្ទឹមនឹងនេះ ក្រុម Billlie ដែលនាង Tsuki ជាសមាជិកនោះ ក៏បានពង្រឹងជំហររបស់ខ្លួន ជាក្រុមចម្រៀងលំដាប់ពិភពលោក ដោយទទួលបានជោគជ័យយ៉ាងខ្លាំង តាមរយៈបទចម្រៀងពីរគឺ “ZAP” និង “WORK” ជាបទចម្រៀងគោល (double title tracks) ក្នុងអាល់ប៊ុមពេញលេញដំបូងរបស់ពួកគេដែលមានចំណងជើងថា “the collective soul and unconscious: chapter two”៕

Most Popular

To Top