Event

មានត្រឹមតែ ១០% អាចចូលនៅខុនដូដ៏ប្រណីត របស់អ័រគីដេបាន

ភ្នំពេញ៖ បន្ទាប់ពីធ្វើការសាងសង់ អស់រយៈពេលប៉ុន្មានឆ្នាំរួចមក ពេលនេះគម្រោងខុនដូអ័រគីដេ ដឹរ៉ូយ៉ាល់ របស់ក្រុមហ៊ុន  អ័រគីដេ ឌីវែលឡុបម៉ិន បានបញ្ចប់ការសាងសង់ជាបណ្តើរៗ នៅអគារមួយចំនួនរួចហើយ។

ខុនដូអ័រគីដេ ដឹរ៉ូយ៉ាល់ ដែលមានទីតាំងនៅតាម បណ្តោយផ្លូវ២០០៤ (ផ្លូវម៉ៃដា) ជាប់សាលាអន្តរជាតិណតប្រ៊ីត រួមមានចំនួន ៦អគារ (Tower A-B-C-D-E-F) និងមានជាប្រភេទយូនីត Studio បន្ទប់គេង១ បន្ទប់គេង២ បន្ទប់គេង៣ ពេលនេះបានបញ្ចប់ការសាងសង់អគារ A ហើយកំពុងមានអតិថិជនជាច្រើន ចូលមកស្នាក់នៅ។

This image has an empty alt attribute; its file name is 1-5-1024x682.jpg
This image has an empty alt attribute; its file name is 2-4-1024x1024.jpg
This image has an empty alt attribute; its file name is 3-4-1024x1024.jpg
This image has an empty alt attribute; its file name is 4-2-1024x1024.jpg
This image has an empty alt attribute; its file name is 5-4-1024x1024.jpg

ជាមួយនឹងការស្នាក់នៅខុនដូអ័រគីដេ លោកអ្នក នឹងអាចរីករាយជាមួយកន្លែងកម្សាន្តរហូតដល់ទៅជាង​ ១០០ កន្លែងរួមមាន៖ អាងហែលទឹកទំហំជាង​១ហិចតា, កន្លែងសម្រាប់ស្រូបខ្យល់បរិសុទ្ធ, កន្លែងសម្រាប់រត់ហាត់ប្រាណ, កន្លែងផ្សងព្រេង, កន្លែងសមាធិ, កន្លែងជួបជុំមិត្តភក្តិជជែកលេងកម្សាន្ត និងញុំអាហារ, កន្លែងដែលពោរពេញទៅដោយធម្មជាតិបៃតង, កន្លែងហែលទឹកសម្រាប់កុមារ, កន្លែងក្មេងលេង និង កន្លែងហាត់ប្រាណខ្នាតអន្តរជាតិដែលមានឧបករណ៍ដ៏ទំនើប និងទាន់សម័យ បន្ទប់ស្ទីម-សោណា និងកន្លែងផ្សេងៗទៀតជាច្រើន។

This image has an empty alt attribute; its file name is 6-4-1024x512.jpg
This image has an empty alt attribute; its file name is 7-4-1024x683.jpg

ដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យអុំទូក សំពះព្រះខែ និងអកអំបុក នាពេលខាងមុខនេះ ក្រុមហ៊ុនអ័រគីដេ មានការផ្តល់ជូនយ៉ាងពិសេសសម្រាប់អតិថិជនដែលកំពុងស្វែងរកកន្លែងស្នាក់នៅប្រកបដោយផាសុខភាព នឹងមានទីតាំងនៅទីប្រជុំជន និងក្បែរព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយក្នុងនោះលោកអ្នកមានត្រឹមតែ១០%តែប៉ុណ្ណោះ លោកអ្នកនឹងក្លាយទៅជាម្ចាស់ខុនដូដ៏ប្រណីត​ ហើយអាចចូលស្នាក់នៅបានភ្លាមៗ ជាមួយនឹងការបញ្ចុះតម្លៃរហូតដល់ ២០%បន្ថែមទៀត។ ប្រញ៉ាប់ឡើងការផ្តល់ជូននេះមានកំណត់។

សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចទៅសាកសួរនៅការិយាល័យលក់ ដែលមានទីតាំងនៅតាមបណ្តោយផ្លូវ២០០៤ (ផ្លូវម៉ៃដា) ជាប់សាលាអន្តរជាតិណតប្រ៊ីត និងទល់មុខសាលាអន្តរជាតិ ស៊ី-អាយ-អេ ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 098 73 3333 ឬហ្វេសប៊ុកផេក https://www.facebook.com/orkide.development

This image has an empty alt attribute; its file name is 8-3-1024x574.jpg
This image has an empty alt attribute; its file name is 9-3-1024x768.jpg

Most Popular

To Top