Event

ណាហ្គាវើលដ៍ ស្វាគមន៍ឆ្នាំថ្មី២០២២ ជាមួយនឹងការ បាញ់កាំជ្រួចដ៏អស្ចារ្យ និងការបម្រើជូន អាហារដ៏ឈ្ងុយឆ្ងាញ់!

ភ្នំពេញ៖នាយប់ថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិព្រមទាំងអតិថិជនរបស់ណាហ្គាវើលដ៍ បានអញ្ជើញទៅចូលរួមធ្វើជាសាក្សី និងរាប់ថយក្រោយស្វាគមន៍ឆ្នាំថ្មីឆ្នាំសកល២០២២ ក្រោមពន្លឺកាំជ្រួចដ៏ភ្លឺចែងចាំង ប្រកបដោយ ភាពរីករាយនៅមុខណាហ្គាវើលដ៍ បានធ្វើការរាប់ថយក្រោយស្វាគមន៍ឆ្នាំថ្មីដ៏អស្ចារ្យនេះ ត្រូវបានធ្វើឡើងនៅមុខណាហ្គាវើលដ៍ទី១ ដោយពុកម៉ែបងប្អូនទាំងអស់បានផ្ទៀងទ្រនិចនាឡិកា ជាមួយនឹងផ្ទាំងអិលអ៊ីឌីដ៏ធំ នៅមុខណាហ្គាវើលដ៍ទី១ ដើម្បីស្វាគមន៍ឆ្នាំថ្មី២០២២។ 

ពន្លឺកាំជ្រួចដ៏អស្ចារ្យរបស់ណាហ្គាវើលដ៍នារាត្រីឆ្លងឆ្នាំ

ការប្រគំតន្ត្រីផ្ទាល់ នៅឆាកជាន់ផ្ទាល់ដី ណាហ្គាវើលដ៍ទី១ ដោយក្រុមរាំ Arrow Plas ក្រុមតន្ត្រីប្រចាំណាហ្គាវើលដ៍ និងឌីជេចាប់ពីម៉ោង ១០:៣០ យប់ បានធ្វើឲ្យបរិយាកាសនៃការស្វាគមន៍ ឆ្នាំថ្មីនៅក្នុងណាហ្គាវើលដ៍កាន់តែ មានភាពសប្បាយរីករាយ។ រីឯភ្ញៀវដែលអបអរឆ្នាំថ្មី នៅក្លឹបដាលីនដាលីន បានកម្សាន្តជាមួយនឹងចង្វាក់ភ្លេងពីរោះៗ ដែលផ្តល់ជូនដោយក្រុម Star Fam ដែលជាក្រុមតន្ត្រីដែលមានប្រជាប្រិយមួយនៅរាជធានីភ្នំពេញ។ នៅព្រលប់នៅថ្ងៃឆ្លងឆ្នាំ ភោជនីយដ្ឋាន 2Pangea បានបើកបម្រើអាហារប៊ុហ្វេអន្តរជាតិពេលល្ងាចឡើងវិញ បានទាក់ទាញអតិថិជនជាច្រើន។ ម្ហូបពិសេសរួមមាន គ្រឿងសមុទ្រស្រស់ សាច់អាំង សាច់ដុត ម្ហូបអាស៊ី ម្ហូបអឺរ៉ុប បង្អែម និងម្ហូបជាច្រើនមុខទៀត។ ប្រសិនបើពុកម៉ែបងប្អូនចង់ទៅពិសាអាហារ ឈុតពេលល្ងាចបែបចិនកាតាំង ៨ មុខ សូមអញ្ជើញទៅភោជនីយដ្ឋានចិន Hall of Golden Chimes ខណៈអាហារឈុតបារាំង ៥ មុខ មានបម្រើជូននៅភោជនីយដ្ឋានបារាំង Le Gourmet ។ 

ភ្ញៀវបានអញ្ជើញទៅស្វាគមន៍ឆ្នាំថ្មី២០២២ និងកម្សាន្តជាមួយការប្រគំតន្ត្រីផ្ទាល់ដោយក្រុម Star Fam
នៅក្លឹបដាលីនដាលីន

បន្ទាប់មកនៅថ្ងៃសៅរ៍ ទី១ និងថ្ងៃអាទិត្យ ទី២ ខែមករាជាថ្ងៃចុងសប្តាហ៍ ភោជនីយដ្ឋាន 2Pangea មានបម្រើជូនអាហារឈុតស្វាគមន៍ឆ្នាំថ្មីពិសេស ពីម៉ោង ១១:៣០ ព្រឹកដល់ ២:៣០ រសៀលដែលម្នាក់ចំណាយត្រឹមតែ ១៨ដុល្លារ (៩ដុល្លារសម្រាប់កុមារអាយុក្រោម ១២ ឆ្នាំ)។ លើសពីនេះ ភោជនីយដ្ឋានចិន Hall of Golden Chimes ផ្តល់ជូននូវប៊ុហ្វេឌីមសាំ ដែលមានម្ហូបជាច្រើនមុខបន្ថែម ទៅលើម្ហូបពេញនិយមបែបចិនកាតាំង សម្រាប់ពុកម៉ែបងប្អូនអាចអញ្ជើញទៅពិសាពីម៉ោង ១០:៣០ ព្រឹកដល់ ២:៣០ រសៀល នៅរៀងរាល់ថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃបុណ្យជាតិ តម្លៃ ២៩ដុល្លារ ប៉ុណ្ណោះសម្រាប់ម្នាក់។ 

ប៊ុហ្វេ មានការពេញនិយមបំផុត និងសរសើរតៗគ្នាក្នុងរាជធានីភ្នំពេញ បានត្រឡប់មកវិញហើយ  នៅខែមករានោះគឺប៊ុហ្វេអន្តរជាតិ ពេលល្ងាចនៅភោជនីយដ្ឋាន 2Pangea ដូចជាគ្រឿងសមុទ្រស្រស់ សាច់អាំង សាច់ដុត ភីហ្សា ប៉ាស់ស្តា ស៊ូស៊ី ម្ហូបពេញនិយមមកពីជុំវិញពិភពលោក   បង្អែម និងម្ហូបជាច្រើនមុខទៀត បម្រើជូនរៀងរាល់ថ្ងៃ ពីម៉ោង ៥:៣០ ល្ងាចដល់ ៩:៣០ យប់ មនុស្សធំ ២៨$ កុមារអាយុក្រោម ១២ ឆ្នាំ ១៤ដុល្លារ និងឥតគិតថ្លៃសម្រាប់កុមារអាយុក្រោម ៥ ឆ្នាំ! សូម  ណែនាំឲ្យកក់ទុកមុនតាមរយៈ +៨៥៥ ១៥ ៤០២ ៣៤៥ ឬ dining@nagaworld.com ។ 

ក្នុងឆ្នាំ២០២២ ណាហ្គាវើលដ៍ នឹងប្រារព្ធខួប ២៧ ឆ្នាំរបស់ខ្លួននៃការ បន្តផ្តល់សេវាកម្មប្រកបដោយឧត្តមភាព និងការកម្សាន្តលំដាប់ពិភពលោកដ ល់ភ្ញៀវអន្តរជាតិ។ កម្មវិធីប្រូម៉ូសិន និងព្រឹត្តិការណ៍ជាច្រើន នឹងត្រូវផ្តល់ជូននៅមណ្ឌលកម្សាន្តចម្រុះ លំដាប់ពិភពលោកនេះ រួមមាន ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនជាដើម។ សូមតាមដានគេហទំព័រ www.nagaworld.com និងបណ្តាញសង្គមរបស់ណាហ្គាវើលដ៍សម្រាប់ព័ត៌មានបន្ថែម។ 

កម្មវិធីកម្សាន្តស្វាគមន៍ឆ្នាំថ្មី២០២២ នៅឆាកជាន់ផ្ទាល់ដីណាហ្គាវើលដ៍ទី១

ណាហ្គាវើលដ៍ សូមជូនពរសិរីសួស្តី ដល់ពុកម៉ែបងប្អូនទាំងអស់ ជួបតែសេចក្តីសុខ សុភមង្គល ជោគជ័យ សុវត្ថិភាព និងសម្រេចបំណងប្រាថ្នាគ្រប់ៗគ្នា!៕

Most Popular

To Top