Event

៣០ឆ្នាំនៃការបង្កើតធនាគារ អេស៊ីលីដា ក្រោមការដឹកនាំរបស់លោកបណ្ឌិត អ៊ិន ចាន់នី សម្រេចបានសមិទ្ធផលធំៗជាច្រើន

ភ្នំពេញ ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី គិតរហូតមកដល់បច្ចុប្បន្ននេះ មានអាយុកាល៣០ឆ្នាំហើយ ក្រោមការដឹកនាំរបស់បណ្ឌិត អ៊ិន ចាន់នីដែលជាប្រធាននាយកប្រតិបត្តិ ។ ក្នុងរយៈពេល៣០ឆ្នាំនេះ បានធ្វើឲ្យសម្រេចសមិទ្ធផលយ៉ាងច្រើន ។ កាលពីទើបចាប់កំណើតដំបូង គឺធនាគារនេះ បានកើតចេញពីអគារជួលគេតូចមួយប៉ុណ្ណោះ តែបច្ចុប្បន្នបានវិវឌ្ឍន៍ខ្លួនទៅជាធនាគារនាំមុខគេមួយនៅកម្ពុជា ដោយមានស្ទើរតែពាសពេញផ្ទៃប្រទេស ហើយក៏មានបុត្រសម្ព័ន្ធ៤ផងដែរ ។ អ្វីកាន់តែជាពិសេសទៀតនោះ គឺបានពង្រីកខ្លួនទៅកាន់បណ្តាប្រទេសមួយចំនួន ក្នុងតំបន់អាស៊ានផងដែរ ។

បច្ចុប្បន្នទោះបីជាស្ថិតក្នុងអន្តរកាល នៃផលប៉ះពាល់ជាសកលពីការរាតត្បាតជំងឺកូវីដ-១៩ ក៏ដោយក៏ធនាគារបានខិតខំវិវឌ្ឍន៍ខ្លួន ព្រមទាំងអាចរក្សាបាននូវគុណភាពទ្រព្យសកម្មបានយ៉ាងល្អ ។

លោកបណ្ឌិត អ៊ិន ចាន់នី បានរៀបរាប់យ៉ាងលំអិតថា “យើងបានកងសាងអង្គការពីការជួលការិយាល័យ ទៅជាធនាគារធំជាងគេ ដែលមានអគារទីចាត់ការធំផ្ទាល់ខ្លួន ,មានអគារសម្រាប់រក្សាទិន្នន័យ ។ យើងបានវិនិយោគទៅក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន៤ ។ យើងមានអគារថ្មី វិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា និងក្រុមហ៊ុន ACS ដែលជាក្រុមហ៊ុនមូលប័ត្រ អេស៊ីលីដា។ ចំពោះហេដ្ឋារចនាសម្ព័ន្ធដ៏មានសារៈសំខាន់ដែលយើងសម្រេចបានគឺហេដ្ឋារចនាសម្ព័ន្ធឌីជីថលដែលមានអ្នកប្រើប្រាស់ជាង២លាន២សែននាក់ ដែលមានដៃគូសម្រាប់ធ្វើការទូទាត់មានជាង១០ម៉ឺន និងមានការប្រើប្រាស់យ៉ាងសកម្ម មានជា៦៥ភាគរយ”។

លោកបន្តថា “ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យារបស់អេស៊ីលីដានេះ ដោយសារយើងមានមជ្ឈមណ្ឌលទិន្នន័យផង មានមជ្ឈមណ្ឌលនៅទីចាត់ការធំផង ធានាបាននូវមិនមានការដាច់ បើកាលណាមានការដាច់ចន្លោះក្នុងមួយវិនាទី វាតភ្ជាប់គ្នាបានវិញដែលជាគោលដៅការងារសំខាន់ បម្រើដល់អតិថិជននិងរក្សាទ្រព្យរបស់អតិថិជន ព្រមទាំងការពាររាល់ទ្រព្យអតិថិជន មាននៅធនាគារអេស៊ីលីដានោះហើយដែលជាសមិទ្ធផល ទាក់ទងជាមួយស្ថាប័ន”។

សូមបញ្ជាក់ថា មកដល់បច្ចុប្បន្នធនាគារអេស៊ីលីដា បានផ្ដល់ការងារឲ្យនិស្សិតមកពីបណ្ដាសកលវិទ្យាល័យទូទាំងប្រទេសចូលបម្រើការជាង១ម៉ឺននាក់៕

អតិថិជនរីកចម្រើន ធនាគាររីចម្រើន យើងរីកចម្រើនទាំងអស់គ្នា!

This image has an empty alt attribute; its file name is T2500051-copy-1024x582.jpg
This image has an empty alt attribute; its file name is T2500896-copy-1024x576.jpg
This image has an empty alt attribute; its file name is T2500908-copy-1024x627.jpg
This image has an empty alt attribute; its file name is T2500928-copy-1024x576.jpg
This image has an empty alt attribute; its file name is T2500943-copy-1024x576.jpg

Most Popular

To Top