Event

ស្ពតពាណិជ្ជកម្មថ្មី បង្ហាញបច្ចេកវិទ្យា Flash Pasteurization ក្នុងការផលិតស្រាបៀរ កម្ពុជា ព្រីមៀម ដ្រាហ្វដំបូងបង្អស់នៅកម្ពុជា

ស្រាបៀរ កម្ពុជា កាលពីពេលថ្មីៗនេះ បានចេញផ្សាយស្ពតពាណិជ្ជកម្មថ្មី បង្ហាញនូវបច្ចេកវិទ្យាថ្មីបំផុត Flash Pasteurization ក្នុងការផលិតស្រាបៀរ កម្ពុជា ព្រីមៀម ដ្រាហ្វច្រកចូលដបយ៉ាងល្អ ប្រណិតដំបូងបង្អស់ នៅប្រទេសកម្ពុជា ជាមួយនឹងលក្ខណៈពិសេសជាច្រើនទៀត។

ដើម្បីរក្សាបាននូវភាពស្រស់ ក្លិន និងរសជាតិល្អឥតខ្ចោះ ដែលអ្នកទទួលទាន ស្រាបៀរគ្រប់គ្នាចង់បាន ក្រុមហ៊ុន ខ្មែរប៊ែវើរីជីស បានប្រើប្រាស់បច្ចេកវិទ្យា ផលិតស្រាបៀរដ៏ល្អបំផុត ហៅថា Flash Pasteurization ដោយការដុតកម្តៅស្រាបៀរ មានរយៈពេលខ្លី បន្ទាប់មកបញ្ចុះសីតុណ្ហភាព ពីក្តៅទៅត្រជាក់បានភ្លាមៗ ហើយជាពិសេស ប្រើផ្កាហប់ពិសេស ក៏ដូចជាវត្ថុធាតុដើមគុណភាពខ្ពស់ នាំចូលពីអឺរ៉ុប។

បន្ថែមពីលើរសជាតិស្រស់បំផុត ស្រាបៀរ កម្ពុជា ព្រីមៀម ដ្រាហ្វ ត្រូវបានរចនាក្នុងដបពណ៌បៃតង យ៉ាងប្រណិតមានឡាប៊ែលពិសេស Glow in the Dark បញ្ចេញពន្លឺនៅកន្លែងងងឹត ពេលប៉ះជាមួយភ្លើង UVមាន Cool Tester ប្រែពណ៌ខៀវ នៅក្នុងសីតុណ្ហភាពត្រជាក់ គម្របដបងាយស្រួលបើក ព្រមទាំងមានអាយុកាលត្រឹម ១៨០ថ្ងៃ។

ស្រាបៀរ កម្ពុជា ព្រីមៀម ដ្រាហ្វ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ពីអតិថិជននៅទូទាំងប្រទេសកម្ពុជាដោយសាររសជាតិស្រស់បំផុត និងលក្ខណៈពិសេសៗជាច្រើន មិនធ្លាប់មានពីមុនមក។

តើលោកអ្នកបានទស្សនា ស្ពតពាណិជ្ជកម្មថ្មីហើយឬនៅ? តោះ! សូមអញ្ជើញទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា។

ស្រាបៀរ កម្ពុជា ព្រីមៀម ដ្រាហ្វ រសជាតិស្រស់បំផុត!

ដើម្បីអ្នកមានស្នាដៃ

ពិសាដោយការទទួលខុសត្រូវ៕

Most Popular

To Top