Event

Ezecom ឈ្នះពានរង្វាន់ធុរកិច្ច នៅក្នុងតំបន់អាស៊ាន សម្រាប់ការអភិវឌ្ឍន៍ជំនាញ ដែលជាការរួមចំណែកដល់ កំណើនឌីជីថលនៅកម្ពុជា

ក្រុមហ៊ុន Ezecom ត្រូវបានទទួលស្គាល់ ក្នុងតំបន់សម្រាប់ការ ខិតខំប្រឹងប្រែងក្នុងការ កសាងសមត្ថភាពឌីជីថល និងធនធានមនុស្ស ក្នុងដំណើរការវិវឌ្ឍន៍នៃ អាជីវកម្មរបស់ខ្លួននាពេលថ្មីៗនេះ ដែលរាប់ចាប់ពីការតភ្ជាប់អ៊ិនធឺណិត រហូតដល់ការផ្តល់សេវាកម្មឌីជីថល ដែលមានសេវាកម្ម Cloud កម្មវិធីដំណោះស្រាយ ក្នុងការគ្រប់គ្រងទិន្នន័យ ទីតាំងផ្ទុក មូលដ្ឋានទិន្នន័យ ការធានានូវសុវត្ថិភាព និងការភ្ជាប់បណ្តាញទៅកាន់ ក្រុមហ៊ុនក្នុងប្រទេសកម្ពុជា ចាប់ពីសហគ្រាសធុនតូច មធ្យម រហូតដល់សហគ្រាសធុនធំ។

Ezecom ដែលជាក្រុមហ៊ុនផ្តល់សេវាអ៊ិនធឺណិត (ISP) ឈានមុខគេមួយនៅប្រទេសកម្ពុជា បានទទួលពានរង្វាន់ធុរកិច្ច នៅក្នុងតំបន់អាស៊ាន (ABA) សម្រាប់ផ្នែក “ការអភិវឌ្ឍន៍ជំនាញក្នុងវិស័យបច្ចេកវិទ្យា និងទូរគមនាគមន៍” នៅក្នុងកិច្ចប្រជុំកំពូលពាណិជ្ជកម្ម និងការវិនិយោគអាស៊ាន (ABIS) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងជាប្រធានរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ឯករបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងជាប្រធានរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ឯកឧត្តម ប៉ាន សូរស័ក្តិ និង អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងជាប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន។

យោងតាមសម្តីអ្នករៀបចំកម្មវិធី ពានរង្វាន់ធុរកិច្ចអាស៊ាន (ABA) 2022 ក្រុមហ៊ុនEzecom បានឈ្នះពានរង្វាន់នេះ ដោយសារតែការចូលរួមចំណែក យ៉ាងសំខាន់របស់ក្រុមហ៊ុនក្នុងការ អភិវឌ្ឍន៍ប្រទេសកម្ពុជា និងប្រជាជនកម្ពុជា ក៏ដូចជាការកសាងជំនាញបច្ចេកទេស និងជំនាញវិជ្ជាជីវៈដែលជាកម្លាំង ពលកម្មអាស៊ានផងដែរ។

កំឡុងពេលទទួលពានរង្វាន់ អគ្គនាយិការបស់ក្រុមហ៊ុន Ezecom លោកស្រី Yuni Lee Heathcote ក៏បានចូលរួមអបអរសាទរ ដល់អ្នកទទួលពានរង្វាន់អាស៊ាន ក្នុងប្រភេទឧស្សាហកម្មផ្សេងៗគ្នាផងដែរ។ លោកស្រីបានមានប្រសាសន៍ថា “នេះគឺជាជោគជ័យដ៏ធំមួយរបស់ក្រុមហ៊ុន Ezecom ក្នុងការកសាងសមត្ថភាពឌីជីថល ក៏ដូចជាសមត្ថភាពផ្ទាល់ខ្លួន។ ក៏ប៉ុន្តែការងាររបស់យើង មិនទាន់រួចរាល់នោះទេ ដោយសារយើងត្រូវអនុវត្ត កម្មវិធីជាច្រើនបន្តទៀត ហើយពានរង្វាន់នេះគឺជា កម្លាំងជំរុញចិត្តក្រុមការងារ ទាំងមូលឱ្យសម្រេចបាននូវ សមិទ្ធផលកាន់តែធំសម្រាប់សហគមន៍ និងព្រះរាជាណាចក្រកម្ពុជាយើងជារួម» ។

ការផ្តោតទៅលើយុទ្ធសាស្ត្រ និងការរៀបចំផែនការ លើការបណ្តុះបណ្តាលជំនាញ ផ្សេងៗដែលពាក់ព័ន្ធ រួមជាមួយនឹងការផ្តល់ជូនវិញ្ញាបនប័ត្រ គឺសុទ្ធតែជាតម្រូវការ ដើម្បីគាំទ្រដល់បច្ចេកវិទ្យា និងវឌ្ឍនភាពបច្ចេកទេសរបស់ក្រុមហ៊ុន Ezecom ។ កិច្ចសហប្រតិបត្តិការជាមួយដៃគូខាងក្រៅ ជាមួយស្ថាប័នអប់រំ ជាមួយភ្នាក់ងារផ្សេងៗ និងក្រសួងដែលពាក់ព័ន្ធគឺ សុទ្ធសឹងតែជាសសរស្តម្ភសំខាន់ៗ ដើម្បីធានាបាននូវភាពត្រឹមត្រូវ និងភាពរហ័សរហួនផងដែរ។

កម្មវិធីដែលបានបង្កើតឡើងទាំងអស់នេះ គឺជាកាតាលីករជំរុញ និងលើកទឹកចិត្តបុគ្គលិកទាំងអស់ ដោយសារតែពួកគេ ទទួលបាននូវចំណេះដឹង និងជំនាញកាន់តែច្រើនសម្រាប់ការ អភិវឌ្ឍន៍ខ្លួនរបស់ពួកគេផ្ទាល់។ ក្រុមហ៊ុន Ezecom ជឿជាក់ថា កត្តាទាំងនេះនឹងចូលរួមចំណែក ប្រែក្លាយកន្លែងធ្វើការជាកន្លែង ដែលប្រកបដោយភាពរីករាយ រួមជាមួយនឹងប្រសិទ្ធភាព គុណភាព និងបទពិសោធន៍ដ៏ល្អសម្រាប់ សេវាកម្មអតិថិជនផងដែរ។

ក្នុងការសម្រេចបាននូវ ការផ្លាស់ប្តូរឌីជីថលភាវូបនីយកម្ម ក្រុមហ៊ុនEzecom ប្តេជ្ញាថានឹងបន្តវិនិយោគលើ ការគ្រប់គ្រងធនធានមនុស្ស ដែលរួមមានទាំងកម្មវិធីខាងក្នុង និងខាងក្រៅផងដែរ។ អគ្គនាយិកា Ezecom លោកស្រី Yuni Lee Heathcote បានបន្ថែមថា “តាមរយៈការផ្តល់ឪកាស ក្នុងការកសាងសមត្ថភាព និងការរីកចម្រើនដល់ ក្រុមការងាររបស់ក្រុមហ៊ុន Ezecom នេះ យើងក៏កំពុងតែលើកកម្ពស់ ឧស្សាហកម្មរបស់យើងដូចគ្នាដែរ ។ ជំនាញ និងវិន័យជាច្រើនត្រូវបាន ផ្តល់ជូនទៅឲ្យសមាជិក ក្រុមនៅក្នុងក្រុមហ៊ុន Ezecomដោយផ្ទាល់ ដែលនេះក៏ដើម្បីជួយដល់បុគ្គលិក ដោយប្រយោល ក៏ដូចជាអាចជួយអ្នកដែលនៅក្នុងវិស័យ ICT នៅកម្ពុជាផងដែរ។ យើងមានសេចក្តីសោមនស្សរីករាយ ក្នុងការដើរតួនាទីនាំមុខគេ ក្នុងការរួមចំណែក អភិវឌ្ឍន៍វិស័យបច្ចេកវិទ្យាគមនាគមន៍ ដើម្បីផលប្រយោជន៍រួមនៃ ព្រះរាជាណាចក្រកម្ពុជាយើង”។

ពានរង្វាន់ធុរកិច្ចអាស៊ាន (ABA) 2022 នេះ ជាការទទួលស្គាល់ថា ជាក្រុមហ៊ុនឆ្នើមនិងជោគជ័យ នៅក្នុងតំបន់អាស៊ាន ដែលបានរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងវិបុលភាពរួមរបស់អាស៊ាន។ ក្រុមហ៊ុនទាំងអស់ នៅក្នុងសហគមន៍អាស៊ាន ដែលបំពេញបានតាមតម្រូវការ មានសិទ្ធិដាក់ពាក្យស្នើរសុំ ចូលរួមប្រកួតប្រជែង ប៉ុន្តែជ័យជម្នះនឹងត្រូវសម្រេច ដោយចៅក្រមក្រុមប្រឹក្សា ដោយផ្អែកទៅលើលក្ខខណ្ឌជាក់ស្តែង។

ពានរង្វាន់ ABA Skills Development Award ជាការទទួលស្គាល់ ការរួមចំណែករបស់ក្រុមហ៊ុន ក្នុងការកសាងជំនាញបច្ចេកទេស និងវិជ្ជាជីវៈដែលជាកម្លាំង ពលកម្មក្នុងតំបន់អាស៊ាន។ ពានរង្វាន់នេះក៏គិតផងដែរ អំពីការបំពេញបាននូវជំនាញ ដែលជាតម្រូវការរបស់អាស៊ាននៅថ្ងៃនេះ និងថ្ងៃស្អែក ដែលនេះទាមទារឲ្យមាន កិច្ចសហប្រតិបត្តិការរវាងសហគ្រាសធុរកិច្ច និងប្រព័ន្ធបណ្តុះបណ្តាលផងដែរ។

ក្រុមហ៊ុន Ezecom កំពុងប្រារព្ធខួបគម្រប់ ១៥ឆ្នាំ ដែលបានត្រួសត្រាយផ្លូវសម្រាប់នវានុវត្ត ប្រតិបត្តិការ និងភាពល្អឥតខ្ចោះសម្រាប់ វិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យា និងទូរគមនាគមន៍ (ICT) ដែលក្នុងរយៈពេលនោះ ក្រុមហ៊ុនបានចាប់ផ្តើម ក្នុងនាមជាអ្នកផ្តល់សេវា VOIP បន្ទាប់មកបានប្រែក្លាយខ្លួន យ៉ាងឆាប់រហ័សទៅជាក្រុមហ៊ុន ផ្តល់សេវាអ៊ិនធឺណិត ហើយឥឡូវនេះក៏បានក្លាយទៅ ជាក្រុមហ៊ុនផ្តល់សេវាភ្លែតហ្វមឌីជីថល ដែលនាំមុខគេក្នុងតួនាទីជាកាតាលីករឌីជីថល សម្រាប់សេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា។

ជាផ្នែកមួយនៃក្រុមហ៊ុន Royal Group ក្រុមហ៊ុន Ezecom បានបង្កើតឡើងក្នុងឆ្នាំ២០០៧ ហើយរហូតមកដល់សព្វថ្ងៃនេះ ក្រុមហ៊ុនបានវិនិយោគសរុបជាង ១០០លានដុល្លារ លើខ្សែហ្វាយប័រអុបទិក CAPEX ដ៏ទូលំទូលាយ។ ខ្សែហ្វាយប៊ើអុបទិកនេះលាតសន្ធឹងជាង ៣០.០០០គីឡូម៉ែត្រ នៃខ្សែហ្វាយប៊ើអុបទិកសរុប គិតចាប់ពីបណ្តាញចម្បង រហូតដល់អ្នកប្រើប្រាស់។ ក្រុមហ៊ុន Ezecom នៅតែរក្សាបានឈ្មោះជាក្រុមហ៊ុនខ្មែរ ១០០ភាគរយ ដែលកាន់កាប់ខ្សែកាបក្រោម បាតសមុទ្រហៅថា ប្រព័ន្ធខ្សែកាប្លិ៍បាតសមុទ្រម៉ាឡេស៊ី-កម្ពុជា-ថៃ (MCT) និងកាន់កាប់ការវិនិយោគរយៈពេលវែង លើខ្សែកាប្លិ៍បាតសមុទ្រ Asian American Gateway ដែលតភ្ជាប់ស្ថានីយខ្សែកាបចំនួន១៣ នៅក្នុងប្រទេសចំនួន១០។

ក្រុមហ៊ុន Ezecom បន្តបង្កើតសកម្មភាពសំខាន់ៗ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូជាមួយនឹង ក្រុមហ៊ុនបច្ចេកវិទ្យាអន្តរជាតិល្បីៗ ដូចជាក្រុមហ៊ុន Microsoft ក្រុមហ៊ុន Amazon Web Services ក្រុមហ៊ុន Oracle Cloud ក្រុមហ៊ុន VeloCloud ក្រុមហ៊ុន LogRhythm ក្រុមហ៊ុន Huawei ក្រុមហ៊ុន Ameyo និងក្រុមហ៊ុន MiHCM ដើម្បីនាំយកសេវារបស់ ក្រុមហ៊ុនទាំងនេះមកកាន់ប្រទេសកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការ អាជីវកម្មអតិថិជនរបស់យើង។ សកម្មភាពទាំងនេះបាន ជួយបង្ហាញឱ្យឃើញថា ប្រទេសកម្ពុជាគឺជាប្រទេស កំពុងរីកចម្រើនវិវឌ្ឍទៅមុខ និងមានភាពទាក់ទាញ ក្នុងការអភិវឌ្ឍន៍អាជីវកម្ម និងការវិនិយោគពីថ្នាក់តំបន់ និងពិភពលោក។

អាស័យដ្ឋាន៖ ផ្ទះលេខ ៧D មហាវិថីសហព័ន្ធរុស្សី អគារសភាពាណិជ្ជកម្មកម្ពុជា រាជធានីភ្នំពេញ ប្រទេសកម្ពុជា ទូរស័ព្ទ៖ (+៨៥៥) ០២៣ ២៣ ៨១ ៨១ គេហទំព័រ www.ezecom.com.kh៕

Most Popular

To Top