Event

គូស្វាមីភរិយាសំណាងជាងគេ ៣៧គូ ឈ្នះរង្វាន់ប្រាក់សុទ្ធពី CAMBODIA BEER ក្នុងការចាប់រង្វាន់លើកទី៥

ភ្នំពេញ៖ កាលពីថ្មីៗនេះ CAMBODIA BEER បានចូលរួមអបអរសាទរដល់គូស្វាមីភរិយា ដែលទើបនឹងរៀបការរួច និងអតិថិជនដែលបានទិញយក CAMBODIA BEER សម្រាប់កម្មវិធីជួបជុំ ជាមួយនឹងប្រាក់សុទ្ធ ៣៧រង្វាន់ ដែលមាន ២០លានរៀល និង ១០លានរៀល ដោយមានការចាប់ផ្ទាល់ និងមានភាពសុក្រឹតនៅស្ថានីយទូរទស្សន៍ហង្សមាស ក្នុងការប្រគំតន្ត្រី Cambodia Brew the Beat Concert។

រង្វាន់ប្រាក់សុទ្ធ ២០លានរៀល និង ១០លានរៀល ទាំង៣៧រង្វាន់ បានទៅលើអតិថិជនមកពីខេត្តក្រុងរួមមាន៖ ព្រៃវែង ភ្នំពេញ ឧត្តរមានជ័យ ស្វាយរៀង បន្ទាយមានជ័យ កំពង់ធំ កំពង់ឆ្នាំង កំពត ព្រះវិហារ បាត់ដំបង ស្ទឹងត្រែង កោះកុង សៀមរាប ព្រះសីហនុ និងកណ្តាល។

ការចាប់សន្លឹកឆ្នោតរកអតិថិជនសំណាង បន្ទាប់លើកទី៦នឹងធ្វើឡើងនៅថ្ងៃទី២៤ ខែមិថុនា។ អតិថិជនដែលមិនទាន់បានដាក់សន្លឹកឆ្នោត សូមប្រញាប់រួសរាន់ឡើង និងអតិថិជនដែលបានដាក់សន្លឹកឆ្នោតហើយ សូមតាមដានការចាប់រង្វាន់ទាំងអស់គ្នា តាមកញ្ចក់ទូរទស្សន៍ហង្សមាស ឬហ្វេសប៊ុកផេកផ្លូវការរបស់ CAMBODIA BEER ចាប់ពីម៉ោង៤ល្ងាចតទៅ។

ទិញ CAMBODIA BEER ៥០កេស នឹងទទួលបានធុងទឹកកកដ៏ស្រស់ស្អាតចំនួន១, ទិញ១០០កេស នឹងទទួលបានធុងប៉ាសទំនើបចំនួន១ឈុត ឬធុងទឹកកកចំនួន២ រួមជាមួយនឹងសន្លឹកឆ្នោត ក្នុងការឈ្នះប្រាក់សុទ្ធ ២០លានរៀល និង ១០លានរៀល៕
សម្រាប់ព័ត៌មានបន្ថែម៖ https://www.facebook.com/cambodiabeer

Most Popular

To Top