Event

មិនធម្មតា! សូម្បីតែបវរកញ្ញាពិភពលោក Miss Teen International ២០២៣ ក៏ចង់មកទស្សនារោងចក្រ ខ្មែរ ប៊ែវើរិជីស ដែរ!

ភ្នំពេញ៖ ក្រុមបវរកញ្ញាពិភពលោក Miss Teen International 2023 ដែលជាប់លំដាប់ថ្នាក់ពីលេខ១ ដល់១០ ក៏ចង់ឃើញផ្ទាល់រោងចក្រផលិតភេសជ្ជៈ​ ក្នុងស្រុកទំនើបបំផុត នៅកម្ពុជា ខ្មែរ ប៊ែវើរីជីស ហើយបានសរសើរពីបច្ចេកវិទ្យា របស់សង្វាក់ផលិតកម្ម និងរសជាតិឆ្ងាញ់បំផុតរបស់ផលិតផល ខ្មែរ ប៊ែវើរីជីស មិនដាច់ពីមាត់។

ខ្មែរ ប៊ែវើរីជីស ក៏បានទទួលបេក្ខនារីជ័យលាភីទាំង ១០រូប យ៉ាងកក់ក្តៅជាមួយការជិះ Helicopter របស់ក្រុមហ៊ុន ជីប ម៉ុង ទៅទស្សនាទីក្រុងភ្នំពេញទាំងមូល និងមកពិសាអាហារ នៅភោជនីយដ្ឋានអន្តរជាតិ Jumbo Seafood និងទិញទំនិញនៅហាងម៉ាកយីហោល្បីៗ លំដាប់អន្តរជាតិទៀតផង​ ក្នុងផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គា ម៉ល។ ជាពិសេស Miss Teen International ទាំង ២១រូប ក៏បានបរិភោគអាហារពេលល្ងាច ជាមួយថ្នាក់ដឹកនាំកំពូលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នៅ The Winds ស្កាយបានៅ ជីប ម៉ុង ថៅវើ ផងដែរ។

ផលិតផល ៣ របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលចូលរួមឧបត្ថម្ភកម្មវិធី Miss Teen International 2023 មាន៖ ភេសជ្ជៈ EXPREZ រសជាតិស្រ្តប៊ែរី ភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល និងទឹកក្រូចអាយស៍ IZE ហើយនេះមិនមែនជាលើកទីមួយ ដែល ខ្មែរ ប៊ែវើរិជីស បានចូលរួមឧបត្ថម្ភកម្មវិធីអន្តរជាតិ បែបនេះ។ ខ្មែរ ប៊ែវើរីជីស តែងតែខិតខំនាំយកបទពិសោធន៍ លំដាប់ពិភពលោកចូលមកប្រទេសកម្ពុជា ដើម្បីឲ្យប្រទេសនិងប្រជាជនកម្ពុជា យើងមានឈ្មោះឈរលើឆាកអន្តរជាតិ។

បន្ថែមពីលើនេះក្រុមហ៊ុន ជីប ម៉ុង ក៏បានឧបត្ថម្ភការស្នាក់នៅ របស់បេក្ខនារីទាំង ២១រូប អំឡុងពេលកម្មវិធីប្រកួតសម្រស់ប្រចាំឆ្នាំ នៅទូទាំងពិភពលោក Miss Teen International 2023 នៅសណ្ឋាគារ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ ស្ថិតនៅចាប់ពីជាន់ទី២៥ ដល់ ជាន់ទី៤៣ នៃអគារពាណិជ្ជកម្មចម្រុះ ៤៥ ជាន់ ជីប ម៉ុង ថៅវើ ដែលជាអគារដ៏ខ្ពស់បំផុតមួយ នៅក្នុងប្រទេសកម្ពុជា និងផ្តល់ជូនគ្រឿងបរិកា្ខរដ៏សម្បូរបែប ដូចជាអាងហែលទឹក សាលប្រជុំ ស្កាយបា និងការទទួលទានអាហារ៕

Most Popular

To Top