Event

តោះ បងប្អូនអតិថិជនលក់បន្ត! មកអ៊ុតមើលឈ្មោះក្រែង បានឈ្នះរង្វាន់ធំពីការចាប់សន្លឹកឆ្នោត លើកទី១ ពី EXPREZ!

រូបភាព៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស

ភ្នំពេញ៖ កាលពីថ្ងៃសុក្រសប្តាហ៍មុន ភេសជ្ជៈ EXPREZ រសជាតិស្ត្រប៊ែរី របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានធ្វើការចាប់សន្លឹកឆ្នោតផ្សងសំណាង រកអតិថិជនដែលជាអ្នកលក់បន្តតាមរទេះ ដើម្បីក្លាយជាម្ចាស់រង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មី ចំនួន ១គ្រឿង ទូរស័ព្ទ OPPO Reno 8 ចំនួន ៥គ្រឿង និង ភេសជ្ជៈ EXPREZ រសជាតិស្ត្រប៊ែរី ៣កេស ចំនួន ៥០រង្វាន់។

ការចាប់សន្លឹកឆ្នោតបានប្រព្រឹត្តដោយសុក្រឹត មានការចូលរួមពីលោក មាស ច័ន្ទអេរីវណ្ណ ប្រធានផ្នែកប្រតិបត្តិការកណ្តាល ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នៅលើឆាកការប្រគំតន្ត្រី EXPREZ Concert នៅស្ថានីយទូរទស្សន៍ហង្សមាស ហើយបានរកឃើញ អ្នកឈ្នះរង្វាន់ធំ ៦នាក់ រួមមាន៖
១) ណុប លក្ខណា អតិថិជនលក់បន្តតាមរទេះ នៅបឹងកេងកង ក្រុងភ្នំពេញ បានឈ្នះរង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មី ១គ្រឿង
២) ចីប ថុង អតិថិជនលក់បន្តតាមរទេះ នៅបែកចាន ខេត្តកណ្តាល បានឈ្នះរង្វាន់ទូរស័ព្ទ OPPO Reno 8 ១គ្រឿង
៣) ភឿន ស្រីនុច អតិថិជនលក់បន្តតាមរទេះ នៅផ្លូវ៦០ម៉ែត ក្រុងភ្នំពេញ បានឈ្នះរង្វាន់ទូរស័ព្ទ OPPO Reno 8 ១គ្រឿង
៤) សឹម សាន អតិថិជនលក់បន្តតាមរទេះ នៅបែកចាន ខេត្តកណ្តាល បានឈ្នះរង្វាន់ទូរស័ព្ទ OPPO Reno 8 ១គ្រឿង
៥) សួង រ៉េត អតិថិជនលក់បន្តតាមរទេះ នៅ ជីប ម៉ុង ព្រៃទា ក្រុងភ្នំពេញ បានឈ្នះរង្វាន់ទូរស័ព្ទ OPPO Reno 8 ១គ្រឿង
៦) ឈិត សុផល អតិថិជនលក់បន្តតាមរទេះ នៅ អ៊ីអន ម៉ល មានជ័យ បានឈ្នះរង្វាន់ទូរស័ព្ទ OPPO Reno 8 ១គ្រឿង

អតិថិជនដែលជាអ្នកឈ្នះខាងលើ សូមត្រៀមឯកសារសំខាន់ៗពីរ៖ លេខសន្លឹកឆ្នោតដែលបានឈ្នះ និង អត្តសញ្ញាណប័ណ្ណ ដើម្បីឲ្យក្រុមការងារ ខ្មែរ ប៊ែវើរីជីស ធ្វើការបើករង្វាន់ជូន។

ភេសជ្ជៈ EXPREZ រសជាតិស្ត្រប៊ែរី របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាភេសជ្ជៈថ្មីទើបតែលេចមុខ បានប៉ុន្មានខែចុងក្រោយនេះ បានចែករង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ ដល់អតិថិជនដែលជាអ្នកលក់បន្ត ក៏ដូចជាអតិថិជនដែលទិញយកទៅពិសា។ រហូតមកដល់ពេលនេះ EXPREZ បានចែករង្វាន់ម៉ូតូ Honda Beat ស៊េរីថ្មី ដល់អតិថិជនដែលឈ្នះពីការគាស់ក្រវិលកំប៉ុងបាន ២៧នាក់ ហើយ។

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស

Most Popular

To Top