Event

កំពូលតារាចម្រៀងល្បីៗ ប្រចាំផលិតកម្ម Town លាន់មាត់ថា Wow ពេលចូលក្នុងរោងចក្រ ខ្មែរ ប៊ែវើរីជីស

រូបភាព៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស

ភ្នំពេញ៖ តារាចម្រៀង និងកីឡាករប្រដាល់គុនខ្មែរល្បីៗ ប្រចាំផលិតកម្ម Town បានទៅទស្សនារោងចក្រ ខ្មែរ ប៊ែវើរីជីស ដែលលាតសន្ធឹងលើផ្លូវលេខ ២១៧ ភូមិជើងឯក សង្កាត់ជើងឯក ខណ្ខដង្កោ រាជធានីភ្នំពេញ កាលពីថ្មីៗនេះ ហើយបានកោតសរសើរ ពីស្តង់ដាររោងចក្រ និងផលិតផល ខ្មែរ ប៊ែវើរីជីស ថាជាផលិតផលក្នុងស្រុក តែគុណភាពស្តង់ដារពិភពលោក គិតគូរខ្ពស់ពីបរិស្ថាន និងជាក្រុមហ៊ុនមួយ ដែលចូលរួមចំណែកខ្ពស់ ក្នុងការលើកស្ទួយវិស័យគុនខ្មែរដំបូងគេបង្អស់ នៅកម្ពុជា។

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានទទួលក្រុមការងារផលិតកម្ម Town ដោយការរីករាយរាក់ទាក់បំផុត ជាមួយនឹងការដើរទស្សនារោងចក្រទាំងមូល ដើម្បីស្វែងយល់ពីម៉ាស៊ីនទំនើបៗ នាំចូលពីអាល្លឺម៉ង់ ហើយប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបង្អស់ ការយល់ដឹងពីរបៀបថែទាំវត្ថុធាតុដើម ដែលនាំចូលពីសហភាពអឺរ៉ុប និងការថែរក្សាបរិស្ថានដោយរោងចក្រ ខ្មែរ ប៊ែវើរីជីស មានបំពាក់ប្រព័ន្ធទាញយកថាមពល មកប្រើប្រាស់ឡើងវិញ ម៉ាស៊ីនបន្សុទ្ធផ្សែង និងប្រព័ន្ធសម្អាតទឹកមុនពេល បង្ហូរចូលធម្មជាតិវិញ។

បន្ទាប់ពីនេះ ក្រុមការងារផលិតកម្ម Town ក៏បានដើរទស្សនាផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គា ម៉ល ដែលជាពិភពនៃប្រេនល្បីៗ ហើយប្រេនខ្លះមានតែនៅ ជីប ម៉ុង ២៧១ មេហ្គា ម៉ល តែប៉ុណ្ណោះ។ ជាចុងបញ្ចប់ ថ្នាក់ដឹកនាំកំពូលរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បានអញ្ជើញក្រុមការងារផលិតកម្ម Town ទទួលទានអាហារពេលល្ងាចនៅភោជនីយដ្ឋាន Cambodia Mastercraft Microbrewery ដែលជាភោជនីយដ្ឋានមានបរិយាកាសស៊ីវីល័យ ជាពិសេសមាន Craft Beer ដែលជាស្រាបៀរស្រស់បំផុត ស្ថិតនៅជាន់ទី២ ផ្សារទំនើប ជីប ម៉ុង មេហ្គា ម៉ល។

គួរបញ្ជាក់ផងដែរថាក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងផលិតកម្ម Town ជាដៃគូសហការជាមួយគ្នាយូរណាស់មកហើយ។ កម្មវិធីដែលដៃគូទាំងពីរទទួលបានប្រិយភាពជាងគេមាន៖
១) ការប្រកួតប្រដាល់គុនខ្មែរដណ្តើមខ្មែរក្រវាត់ពិភពលោក IPCC រដូវកាលទី១និងទី២ ឧបត្ថម្ភផ្តាច់មុខដោយភេសជ្ជៈប៉ូវកម្លាំង វើក និងការប្រគំតន្ត្រីទេសចរណ៍ Brew the Beat Tour Concert ឧបត្ថម្ភផ្តាច់មុខដោយ CAMBODIA BEER
២) ប្រដាល់គុនខ្មែរ Mas Fight Cambodia ឧបត្ថម្ភផ្តាច់មុខដោយ CAMBODIA BEER
៣) WURKZ គុនខ្មែរ ឧបត្ថម្ភផ្តាច់មុខដោយភេសជ្ជៈប៉ូវកម្លាំង វើក
៤) Kun Khmer All Star ឧបត្ថម្ភផ្តាច់មុខដោយភេសជ្ជៈប៉ូវកម្លាំង វើក
៥) Khmer National Championship Boxing ឧបត្ថម្ភផ្តាច់មុខដោយភេសជ្ជៈប៉ូវកម្លាំង វើក។

Most Popular

To Top